ឪពុកម្ដាយគិតគូរពីការអភិវឌ្ឍយឺត ឬពិការភាពរបស់កុមារ ជួយជំរុញឱ្យអនាគតកូនល្អប្រសើរ

ពិការភាពមួយចំនួនយើងមិនអាចកំណត់បានដោយការមើលនឹងភ្នែកបានទេ ជាធម្មតានៅពេលដែលយើងប្រើប្រាស់ពាក្យពិការភាព មនុស្សភាគច្រើនតែងតែយល់ឃើញថា ពិការភាពគឺសំដៅទៅលើបុគ្គលណាមួយដែលពុំមានកាយសម្បទារគ្រប់គ្រាន់ដូចជា ពិការភាពដៃ ជើង ឬភ្នែកជាដើម។ ទាំងនេះ យើងអាចមើលឃើញក៏ដោយសារតែយើងអាចមើលឃើញថា ពួកគាត់គុំមានកាយសម្បទារគ្រប់គ្រាន់។

អ្នកនាង​ ហេង សុផាណែត ជាគ្រូអប់រំពិសេស មានប្រសាសន៍ថា មនុស្សមួយចំនួនអាចមើលរំលងទៅលើពិការភាពជាច្រើន ដែលពិការភាពទាំងនោះមិនអាចមើលនឹងភ្នែកទទេបាននោះទេ។ ពិការភាពទាំងនោះ ទាក់ទងនឹងបញ្ហាថប់អារម្មណ៍ បញ្ហាសតិបញ្ញា បញ្ហាអូទីហ្សឹម បញ្ហាអាឡែរហ្សីអាហារ ឬប្រព័ន្ធរំលាយអាហារជាដើម ។ កុមារដែលមានពិការភាពបែបនេះ មើលទៅហាក់ដូចជាមិនមានពិការភាពនោះទេ ទាំងនេះក៏ដោយសារតែស្ថានភាពសុខភាពក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់ពួកគេមើលទៅហាក់ដូចជាបុគ្គលធម្មតា ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនគាត់មិនអាចមើលដឹង ឬក៏មិនអាចមើលឃើញពីពិការភាពរបស់ពួកគាត់។

អ្នកនាង​ ហេង សុផាណែត គ្រូអប់រំពិសេស

តើកុមារដែលមានការអភិវឌ្ឍយឺត និងកុមារដែលមានពិការភាពខុសគ្នាដូចម្ដេច?

ឆ្លើយតបសំណួរនេះ អ្នកនាង ហេង សុផាណែត លើកឡើងថា កុមារដែលមានការអភិវឌ្ឍយឺត គឺសំដៅទៅលើកុមារទាំងឡាយណាដែលគាត់មិនអាចធ្វើជំនាញណាមួយតាមកម្រិតនៃអាយុជាក់លាក់របស់ពួកគាត់។ ការអភិវឌ្ឍយឺត អាចអនុវត្តតាមជំនាញចលនា ការប្រាស្រ័យទាក់ទង សតិបញ្ញា ការគិត ការរៀន និងការបង្ហាញឥរិយាបទទៅកាន់មនុស្សនៅជុំវិញខ្លួន។ ចំណែក កុមារដែលមានពិការភាព គឺសំដៅទៅលើកុមារទាំងឡាយណាដែលមានភាពអន់ខ្សោយ បាត់បង់ ខូចខាតផ្នែកកាយសម្បទារ សតិបញ្ញា ផ្លូវចិត្ត ឬក៏ញាណដឹង ដែលធ្វើឱ្យមានការរំខានទៅដល់សកម្មភាពប្រចាំថ្ងៃដូចជា ការធ្វើចលនា ការរៀន ការប្រាស្រ័យទាក់ទង ដែលបញ្ហាទាំងនេះនឹងស្ថិតនៅជាមួយពួកគាត់អស់ពេញមួយជីវិត ។ ពិការភាពប្រភេទនេះ អាចមានពីកំណើត ឬកើតក្នុងអាយុណាមួយរបស់កុមារ។

អ្នកអាចកំណត់បញ្ហាមួយនេះ ប្រសិនបើកូនរបស់លោកអ្នកមិនអាចបង្ហាញនូវជំនាញណាមួយដូចជា ជំនាញនៃការប្រាស្រ័យទាក់ទង ជំនាញចលនា ឬក៏ជំនាញភាសា ដែលក្មេងៗវ័យដូចគ្នាអាចធ្វើបាន

អ្នកនាង​ ហេង សុផាណែត ជាគ្រូអប់រំពិសេស

តើឪពុកម្ដាយគួរធ្វើយ៉ាងដូចម្ដេចប្រសិនបើគាត់មានការព្រួយបារម្ភថា កូនរបស់ពួកគាត់មានការអភិវឌ្ឍយឺត ឬក៏មានពិការភាព?

អ្នកនាង​ ហេង សុផាណែត ឆ្លើយបញ្ជាក់ថា ពិការភាពមួយចំនួនយើងមិនអាចមើលដឹងដោយភ្នែកទទេបានទេ ហេតុនេះវាមានសារៈសំខាន់ណាស់សម្រាប់ឪពុកម្ដាយ ក៏ដូចជាអ្នកថែទាំរបស់កុមារត្រូវនាំកុមារទៅតាមដានជាប្រចាំដើម្បីវាយតម្លៃ នៃការអភិវឌ្ឍ និងស្វែងរកការគាំទ្រឱ្យបានទាន់ពេលវេលា។ ទន្ទឹមគ្នានេះ ប្រសិនបើឪពុកម្ដាយសង្ស័យថា កូនៗរបស់គាត់មានការអភិវឌ្ឍយឺត ឬមានពិការភាព គាត់គួរតែនាំកូនគាត់ទៅជួបគ្រូពេទ្យ ឬទៅមណ្ឌលសុខភាព ដើម្បីពិនិត្យនិងវាយតម្លៃនៃការអភិវឌ្ឍអាយុពិតរបស់កូនគាត់។

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា មានសាលាអប់រំពិសេសស្ថិតនៅរាជធានីខេត្ត តាមទីតាំងផ្សេងៗគ្នា ដូចជា នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកណ្តាល ។ វិទ្យាល័យអប់រំពិសេស បច្ចុប្បន្នផ្ដល់ការសិក្សាពិសេសជូនសិស្សដែលមានបញ្ហាពិការភាពដូចជាគថ្លង់ និងពិការភ្នែក ជាដើម។ ការបង្រៀននៅទីតាំងសាលាទាំងនេះ គឺចាប់ផ្ដើមពីកម្រិត មតេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ។

ចំពោះកម្មវិធីសិក្សា គឺស្របទៅនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបកប្រែ និងបោះពុម្ពជាសៀវភៅសញ្ញាសម្រាប់បង្រៀនសិស្សគថ្លង់ និងអក្សរប្រៃយ៍ខ្មែរសម្រាប់បង្រៀនសិស្សពិការភ្នែក។ ក្រៅពីនេះទៀត នៅក្នុងកម្មវិធីសិក្សា សាលាបានបញ្ជូលនូវសកម្មភាពកីឡា សិល្បៈ ភ្លេង កុំព្យូទ័រ ភាសាអង់គ្លេស ហាត់ស្តាប់ និយាយ និងបំណិនជីវិតផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2026

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់