គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ស្នើអ្នកចូលរួមព្រឹត្តិការណ៍បិទស៊ីហ្គេម អនុវត្តវិធានការ៩ចំណុច

ភ្នំពេញ – ដើម្បី​ឱ្យ​ពិធីបិទជាផ្លូវការ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិមរតកតេជោ ដំដំណើរការបានដោយ​រលូន និងទទួលបានលទ្ធផលល្អប្រសើរ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) បានស្នើឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា សាធារណជនជាតិ-អន្តរជាតិ ដែលនឹងត្រូវ​ចូលរួមទាំងអស់ សូមអនុវត្តតាមវិធានការចំនួន៩ចំណុច។

វិធានការទាំង៩ចំណុច ដែល​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ស្នើដល់អ្នកចូលរួមគួរអនុវត្តនោះ រួមមាន៖

១. គោរពពេលវេលា វិន័យ សណ្ដាប់ធ្នាប់ និងសេចក្តីថ្លៃថ្នូរក្នុងពិធី

២. ត្រូវភ្ជាប់មកជាមួយបណ្ណចូលរួម និងតាមប្លង់អង្គុយដែលបានរៀបចំជូន

៣. ផ្តល់សមាសភាពអ្នកដឹកនាំក្រុមមកចូលរួមពិធីជាមុន ដើម្បីមានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងប្រធានក្រុមអ្នកស្ម័គ្រចិត្តទទួលបន្ទុកតាមច្រកចេញ-ចូលនីមួយៗ

៤. អ្នកដឹកនាំក្រុម ឬជនបង្គោល នៃក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងដៃគូសហការពាក់ព័ន្ធ ត្រូវសហការជាមួយក្រុមការងារលេខាធិការដ្ឋាន ពិធីការ និងអ្នកស្ម័គ្រចិត្តដែលទទួលខុសត្រូវតាមទីកន្លែងនីមួយ

៥. អនុញ្ញាតឱ្យយកចូលនូវទឹកសុទ្ធចំណុះក្រោម៥០០មីលីលីត្រ អាហារសម្រន់តិចតួច និងថ្មសាកទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិក (Power Bank) ដែលមានថាមពលចំណុះក្រោម១០,០០០mAh

៦. មិនអនុញ្ញាតឱ្យកុមារអាយុក្រោម១០ឆ្នាំ ចូលរួមក្នុងពិធី

ជាមួយគ្នានេះ អ្នកចូលរួមមិនត្រូវអនុវត្តដូចខាងក្រោម ៖

៧. ហាមយកកាបូបស្ពាយ ឬកាបូបយួរដៃ ចូលក្នុងពិធី

៨. ហាមយកអាវុធមុតស្រួច អាវុធជាតិផ្ទុះ ឬឧបករណ៍ដទៃទៀតដែលអាចបង្កហានិភ័យក្នុងពិធី

៩. ហាមបង្កសម្លេងរំខាន ឬដើរចេញពីកន្លែងអង្គុយក្នុងកំឡុងពេលថ្នាក់ដឹកនាំកំពុងថ្លែងសុន្ទរកថា

គួរបញ្ជាក់ថា បើយោង​តាមកម្មវិធី នៃពិធីបិទជាផ្លូវការ នៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ពិធីនឹងចាប់ផ្តើមពីម៉ោង៤រសៀលតទៅ។ ក្នុងនោះ​ទស្សនិកជន មហាជន នឹងតម្រូវ​ឱ្យ​អញ្ជើញ​ទៅ​ដល់​នៅវេលាម៉ោង​២រសៀល ខណៈ​ប្រតិភូកីឡាស៊ីហ្គេម ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នឹងអញ្ជើញដល់នៅវេលាម៉ោង​ប្រមាណ ៦ល្ងាច។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងគណៈអធិបតី នឹងអញ្ជើញ​ដល់​នៅវេលាម៉ោង៦ និង​៥៥នាទីល្ងាច ហើយ​កម្មវិធីបិទជាផ្លូវការ នឹង​ចាប់ផ្តើម​ពី​វេលាម៉ោង៧ល្ងាចតទៅ ដោយ​មានការបង្ហាញទស្សនីយភាព សិល្បៈចម្រៀងកីឡា, ទស្សនីយភាព មហាព្រលឹងគុណល្បុក្កតោ, ដង្ហែក្បួនអត្តពលិក និងអ្នកស្ម័គ្រចិត្ត, សុទ្ធរកថា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សន្ទរកថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួត​កីឡាអាស៊ីអាគ្នេយ៍លើកទី៣២, ពិធីប្រគល់ពានរង្វាន់ដល់អត្តពលិកឆ្នើម​បំផុត​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។

បន្ទាប់មកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​សុន្ទរកថាបិទព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងពន្លត់ភ្លើងគប់ និង​អុជកាំជ្រួច, ពិធីប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដល់ម្ចាស់ផ្ទះបន្ទាប់ (ព្រះរាជាណាចក្រថៃ), ការសម្តែង​ទស្សនីយភាពស្វាគមន៍ស៊ីហ្គេមលើកទី៣៣ របស់ព្រះរាជាណាចក្រថៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...