ក្រុមភ្លេង​កាយរឹទ្ធិ​ខេត្ត​ឧត្តរមានជ័យ ក្លាយ​ជាម្ចាស់ជ័យ​លាភីលេខ១ ​ក្នុងការ​ប្រកួត​ក្រុម​ភ្លេង​កាយរឹទ្ធិ​ថ្នាក់ជាតិ លើកទី២

ក្រុមភ្លេង​កាយរឹទ្ធិ​ខេត្តឧត្តមមានជ័យ បាន​ក្លាយ​ជាម្ចាស់ជ័យលាភីលេខ១ ក្នុង​ការប្រកួត​ក្រុម​ភ្លេងកាយរឹទ្ធិថ្នាក់ជាតិ​លើកទី២ ក្រោយ​ឆ្លងកាត់​ការប្រកួតជម្រុះ​ជាច្រើន​ដំណាក់កាល ខណៈ​ជ័យលាភី​លេខ២ បាន​លើ​ខេត្ត​កោះកុង និង​ជ័យលាភី​លេខ៣ បាន​លើ​ខេត្តកណ្ដាល។

ក្រុម​ភ្លេងកាយរឹទ្ធិ​ដែល​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ​ មាន​ចំនួន​៥ក្រុម​ប៉ុណ្ណោះ គឺ​ក្រុម​ភ្លេង​កាយរឹទ្ធិខេត្តរតនគិរី, ខេត្តកោះកុង, ខេត្តកណ្តាល, រាជធានីភ្នំពេញ និងក្រុម​ភ្លេង​កាយរឹទ្ធិ​ខេត្ត​ឧត្តរមានជ័យ។ ក្រោយ​ការ​ប្រកួត​ដ៏​ស្វាហាប់ ស្មារតី​យកចិត្ត​ទុកដាក់ សាមគ្គីភាព បាន​ជំរុញ​ឱ្យក្រុ​ម​ភ្លេង​កាយរឹទ្ធិ​ខេត្ត​ឧត្តរមានជ័យ ​ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី​ នៃ​ការ​ប្រកួត​ក្រុមភ្លេង​កាយរឹទ្ធិ​ថ្នាក់ជាតិ លើកទី២ ឆ្នាំ​២០២៥។

ក្រុមភ្លេងកាយរឹទ្ធិ

លោកជំទាវ​បណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​អប់រំ យុវជន និងកីឡា និង​ជាអនុ​ប្រធាន​កាយរិទ្ធិជាតិកម្ពុជា មាន​ប្រសាសន៍​ថា ការ​ប្រកួត​ភ្លេង​កាយរឹទ្ធិ ដែល​មិន​ត្រឹមតែ​ជា​ការ​ប្រកួត​ប្រជែង​សមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ផ្ដល់​នូវ​ផល​ប្រយោជន៍​ជាច្រើន​ដល់​ក្មួយៗ ទាំង​ផ្នែក​រាងកាយ ផ្លូវចិត្ត សង្គម និង​ផ្នែក​អប់រំ។

រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​អប់រំ បញ្ជាក់​បន្ថែម​ថា ការ​ចាញ់​ឈ្នះ​នា​ពេល​នេះ គឺ​មិនមែន​ជា​ចំណុច​សំខាន់​នោះ​ទេ អ្វី​ដែល​សំខាន់​បំផុត​គឺ​បទពិសោធន៍ ការ​រៀនសូត្រ មិត្តភាព និង​ស្មារតី​សាមគ្គីភាព ដែល​ក្មួយៗ​បានទទួល​ពីការ​ប្រកួតប្រជែង​នេះ និង​សូម​លើកទឹកចិត្ត​ឱ្យបន្ត​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​ក្លាយ​ជា​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ​សម្រាប់​ប្រទេសជាតិ។

ជាមួយគ្នា​នេះ លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍន៍​យុវជន មាន​ប្រសាសន៍​ថា អស់រយៈពេល​ជាច្រើន​ខែមក​ហើយ ដែល​នាយកដ្ឋាន​សហប្រតិបត្តិការ​កាយរឹទ្ធិ បាន​រៀបចំ​ការប្រកួត​នេះឡើង ហើយបាន​ធ្វើការ​ប្រកួត​ជម្រុះជាច្រើន​វគ្គ​ជាច្រើនសារ​ ដើម្បីជ្រើស​រើស​យក​លេខ១ លេខ២ និងលេខ៣ ប៉ុន្តែប្អូនៗ​កាយរឹទ្ធិគ្រប់​កងទាំង​អស់បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំង​កាយ កម្លាំង​ចិត្ត ដើម្បី​បង្ហាញ​នូវ​ទេពកោសល្យ​ដ៏ប៉ិន​ប្រសប់​របស់ខ្លួន។

លោកជំទាវ ស្រូយ សុជាតិ បន្ថែម​ថា គ្មានអ្វី​ប្រសើរ​ជាង​ការ​ជោគជ័យ​របស់​ខ្លួន​នោះទេ គឺការ​ជោគជ័យ​ដែលបាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ភ្លេង​កាយរឹទ្ធិ​រាជធានី​ខេត្ត។

បើតាម លោកជំទាវ ស្រូយ សុជាតិ សម្រាប់​រង្វាន់​ដែល​ទទួល​បាន ក្រុម​ជ័យលាភីលេខ១ ទទួល​បាន​ថវិកា​ចំនួន ២០លាន​រៀល មេដាយ​មាស​ និង​ដំបង​បញ្ជា​ភ្លេងមាស​ចំនួន ១។ ជ័យ​លាភីលេខ២ បាន​ទៅ​លើ​ក្រុម​ភ្លេង​កាយរឹទ្ធិ​ខេត្តកោះកុង ទទួល​បាន​ថវិកា​ចំនួន ១២លានរៀល និង​មេដាយ​ប្រាក់ និង​ជ័យលាភី​លេខ៣ បាន​ទៅ​លើ​ក្រុម​ភ្លេង​កាយរឹទ្ធិ​ខេត្តកណ្ដាល ទទួល​បាន​ថវិកា ៨លាន​រៀល និង​មេដាយប្រាក់​។ រីឯ ក្រុម​មិនទទួល​ជ័យ​លាភី គឺ​ក្រុម​ភ្លេង​កាយរឹទ្ធិ​ខេត្តរតនគិរី និង​រាជធានី​ភ្នំពេញ ក៏​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​ចំនួន ២លាន៥សែនរៀល និង ​ប្រាក់​ឧបត្ថម្ភ​បន្ថែម​ពីរដ្ឋមន្រ្តី​ក្រសួងអប់រំ ចំនួន​៤លានរៀល​ផងដែរ។

ការប្រកួត​ក្រុម​ភ្លេងកាយ​រឹទ្ធិថ្នាក់ជាតិ រៀបចំ​ដោយ​ក្រសួងអប់រំ យុវជន និងកីឡា ក្នុង​គោលបំណង​អភិវឌ្ឍន៍​សមត្ថភាព​យុវជនកាយរឹទ្ធិ ឱ្យមាន​សក្ដានុពល​ពេញលេញ ផ្នែក​ផ្លូវ​កាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ផ្លូវអារម្មណ៍។ លើសពីនេះ ចូលរួមរក្សា​ក្រុមភ្លេង​កាយរឹទ្ធិឱ្យ​មាននិរន្តរភាព ជាពិសេស​លើកទឹកចិត្ត​ដល់យុវជន​កាយរឹទ្ធិ​ឱ្យខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សមត្ថភាព។

គួរជំរាប​ជូនថា ការប្រកួត​ក្រុមភ្លេង​កាយរឹទ្ធិ​ថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៥ ប្រព្រឹត្តឡើង​ក្រោម​ប្រធានបទ «ភ្លេង​កាយរឹទិ្ធ ដើម្បី​មហាបវរវិបុលភាព» នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។ ការ​ប្រកួត​ក្នុងឆ្នាំ២០២៥នេះ មាន​ក្រុមភ្លេង​កាយរឹទ្ធិ ៨ក្រុម ចូលរួម រួមមាន៖ ក្រុម​ភ្លេង​កាយរឹទ្ធិ ខេត្ត​សៀមរាប, ខេត្ត​បន្ទាយមានជ័យ, ខេត្តបាត់ដំបង, រាជធានីភ្នំពេញ, ខេត្តរតនគិរី, ខេត្តកោះកុង, ខេត្តកណ្តាល និងក្រុមភ្លេងកាយរឹទ្ធិ ខេត្តឧត្តរមានជ័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *