ភ្នំពេញ – សារធាតុនីកូទីនក្នុងបារីអេឡិចត្រូនិកបណ្តាលឱ្យមនុស្សញៀនបារីកាន់តែខ្លាំង រហូតដល់បង្កើតជាទម្លាប់ជក់បារីដោយមិនគិតពីសុខភាពផ្ទាល់ខ្លួននិងមនុស្សជុំវិញខ្លួន។ លើសពីនេះ សារធាតុនីកូទីនចេញពីបារីបណ្តាលឱ្យមានហានិភ័យដល់ការលូតលាស់ខួរក្បាលរបស់កុមារ ឬក្មេងជំទង់ផងដែរ។ សារធាតុនីកូទីនក៏ធ្វើឱ្យពុលដល់ទារកក្នុងផ្ទៃម្តាយ គ្រោះថ្នាក់ដល់អ្នកមានផ្ទៃពោះ និងការលូតលាស់របស់ទារកក្នុងផ្ទៃ។

ក្រៅពីសារធាតុនីកូទីន បារីអេឡិកត្រូនិក មានសារធាតុគីមីផ្សេងទៀតដែលអាចបណ្តាលឱ្យមានជំងឺមហារីក។ ចំពោះអ្នកដែលនៅជុំវិញអ្នកដែលកំពុងជក់បារីអេឡិចត្រូនិក ក៏មានការទទួលរងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរដូចអ្នកជកបារីដែរ។ ទាំងនេះជាផលប៉ះពាល់បណ្តាលមកពីជក់បារីអេឡិកត្រូនិក បង្ហាញដោយនាយដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល។
ផ្អែកតាមការសិក្សាកន្លងទៅបានបង្ហាញថា ជាតិនីកូទីនដែលជាគ្រឿងបន្ថែមក្នុងទឹកបារី ដែលចាត់ជាអាល់កាឡូអ៊ីដ ផ្ដល់ផលវិបាកដែលមានឈ្មោះថា ប៉ារ៉ាសាំប៉ាតូមីមេទិច (parasympathomimetiques)។ បារីអេឡិចត្រូនិក គេហាមប្រើចំពោះមនុស្សមិនទាន់ពេញវ័យ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានជំងឺខ្សោយបេះដូង។
អង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា បារីអេឡិចត្រូនិកដែលជាឃាតុករថ្មីសម្លាប់មនុស្ស បានផលិតក្នុងរូបភាពថ្មីៗ កំពុងបង្កហានិភ័យចំពោះបច្ចុប្បន្ននិងអនាគតនៃយុវជនកម្ពុជា។
តើបារីអេឡិចត្រូនិកជាអ្វីឱ្យប្រាកដ? បារីអេឡិចត្រូនិក (e-cigarette) គឺជាឈ្មោះទូទៅរបស់ប្រដាប់បញ្ចេញអាអេរ៉ូសុល ដែលមានទ្រង់ទ្រាយដូចបារី ហើយប្រើសម្រាប់ផ្ដល់ដល់អ្នកប្រើនូវផ្សែងសិប្បនិម្មិតមានក្លិនដែលមាន ឬគ្មានជាតិនីកូទីន។ ប្រភេទឧបករណ៍ផ្សេងទៀតមានដូចជា អ៊ីស៊ីកា និងខ្សៀអេឡិចត្រូនិក។

បារីអេឡិចត្រូនិកគេហៅឈ្មោះផ្សេងៗគ្នា ដូចជា e-cigs, e-hookahs, vapes, vape pens, tank systems, or mods ។ វាមានទំហំនិងរូបរាងជាច្រើន។ បារីមួយចំនួនមានរូបរាងដូចបារីធម្មតា ខ្លះទៀតខុសគ្នាយ៉ាងខ្លាំងពីបារីធម្មតា។ បារីអេឡិកត្រូនិកដំណើរការដោយប្រើថាមពលដោយការដុតកម្តៅវត្ថុរាវដែលដាក់នៅក្នុងកំប៉ុងផ្ទុកវត្ថុរាវនោះ។
គួររំលឹកថា ក្រៅពីមានផ្ទុកកម្រិតនីកូទីនខ្ពស់ អ្នកជំនាញបានលើកឡើងថា បារីអេឡិកត្រូនិកផ្ទុកសារធាតុគីមីផ្ដល់រសជាតិសិប្បនិមិត្តដែលពុល ដូចជា ប្រូទីឡែនគ្រីកូល គ្លីសេរីន លោហៈធាតុ ដូចជាសំណរ និងសារធាតុរសជាតិឌីសេទីល (Diacetyl) ដែលពុលនិងបង្កជំងឺសួត ជំងឺមហារីក និងសារធាតុគីមីជាច្រើនមុខទៀត។
នៅកម្ពុជាថ្មីៗនេះ អ្នកជំនាញសុខភាពសាធារណៈ បានបញ្ជាក់ថា បារីអេឡិចត្រូនិកផ្តល់ផលប៉ះពាស់ដល់សុខភាព ពិសេសសម្រាប់យុវជ័យដែលជ្រួលជ្រើមជក់បារីប្រភេទនេះ។ នៅកម្ពុជាតាំងពីឆ្នាំ២០១៤ មកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ច្បាស់ថា បារីអេឡិចត្រូនិក ជាគ្រឿងញៀនប្រភេទថ្មីដែលបាននិងកំពុងពង្វក់ស្មារតីយុវជនខ្មែរឱ្យឈ្លក់វង្វែង ឈានទៅបោះបង់ការសិក្សា ការងារ និងបង្កបញ្ហាសង្គមផ្សេងទៀតគួរឱ្យព្រួយបារម្ភ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានបង្ហាញសុឆន្ទៈហាមចរាចរណ៍លក់ផលិតផលបារីអេឡិចត្រូនិក តារយៈការចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ ការប្រើប្រាស់និងការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន ២៤០កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ និងកម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2023
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/06/2023
វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាសពីការផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...
រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ផ្តល់ការសិក្សាជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2024
វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ ប្រកាសជ្រើសរើសយុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែងដោយឥតគិតថ្លៃ។






























