រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ព្រឹត្តិការណ៍ប្រកួតរ៉ូបូត​ថ្នាក់ជាតិ ផ្តល់​ឱកាស​ដល់យុវនិស្សិត​ដែល​ស្រឡាញ់ជំនាញ​បច្ចេកវិទ្យា បានផ្លាស់ប្តូរបទពិសោធន៍​

ព្រឹត្តិការណ៍​ប្រកួត​រ៉ូបូត​ថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥ បានបិទបញ្ចប់​កាលពីចុងសប្តាហ៍​កន្លងទៅនេះ ដោយ​ជ័យលាភី​លេខ១ បាន​ទៅ​លើវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា, ជ័យលាភីលេខ២ បានទៅលើ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​ជ័យលាភីលេខ៣ បានទៅលើវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកឡើងថា នេះជា​ព្រឹត្តិការណ៍​ដែលបានផ្តល់​ឱកាស​ដល់យុវនិស្សិត​កម្ពុជា ដែល​ស្រឡាញ់​មុខ​ជំនាញ​បច្ចេកវិទ្យា បានជួបគ្នា​ផ្លាស់ប្តូរ​បទពិសោធន៍លើវិស័យរ៉ូបូតក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំពុង​វិវត្តរីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់។

ឯកឧត្តម នេត្រ ភក្រ្តា មានប្រសាសន៍ថា នៅក្នុងបរិបទ នៃការរីកចម្រើននៃបញ្ញាសិប្បនិមិ្មត ការកើនឡើងនៃឌីជីថលូប​នីយកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្ម រ៉ូបូត និងបរិវត្តកម្មឌីជីថល គឺជាកត្តាដ៏សំខាន់គាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង និងបន្តលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយនិរន្តរភាព។ បច្ចេកវិទ្យាថ្មីៗទាំងនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការផលិតកម្ម និងមានសក្តានុពលជួយដល់កម្លាំងពលកម្មមនុស្សដើម្បីជំរុញផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិបទនៃសាកលភាវូបនីយកម្មសេដ្ឋកិច្ច និងធុរៈកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញពន្លឿនការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល សម្រាប់ជាឃ្នាស់លើស្ទួយវិស័យពាក់ព័ន្ធនានា ជាពិសេសវិស័យឧស្សហកម្មនៅកម្ពុជា ដូចមានគូសបញ្ជាក់នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។

ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥នេះដែរ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងរយៈពេលមួយថ្ងៃ យើងទាំងអស់គ្នាសុទ្ធតែបានសង្កេតឃើញនូវការខិតខំប្រឹងប្រែងបញ្ចេញទេពកោសល្យដ៏អស្ចារ្យ ការលះបង់ ភាពអត់ធន់ ភាពវៃឆ្លាត ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់របស់បេក្ខជនម្នាក់ៗ ក្នុងការប្រកួតដណ្តើមយកជ័យលាភីលើដៃគូប្រកួត។ ឯកឧត្តមបន្តថា ការប្រកួតប្រជែងមិនត្រឹមតែចង់បានមេដាយប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការបង្ហាញពីទេពកោសល្យ ចំណេះដឹង សមត្ថភាព និងជំនាញដើម្បីរៀបចំអនាគតនៃឧស្សាហកម្ម សេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ។

រដ្ឋមន្រ្តីក្រសួងការងារ បានគូសបញ្ជាក់ថា តាមរយៈការប្រកួតនេះ គឺជាការទទួលយកនូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ ដើម្បីប្រើប្រាស់ជាទុនសម្រាប់អភិវឌ្ឍជំនាញរបស់ខ្លួនក្នុងការចាប់ផ្តើមអាជីព ឱកាស និងការច្នៃប្រឌិតឆ្ពោះទៅរកភាពជោគជ័យរបស់ក្មួយៗ និងការអភិវឌ្ឍប្រទេសជាតិ។ “ការប្រកួតប្រជែងមិនមែនជាការចាញ់ឈ្នះ តែជាការរួមគ្នាអភិវឌ្ឍកម្រិតសមត្ថភាពជំនាញឱ្យកាន់តែប្រសើរឡើង”

ព្រឹត្តិការណ៍ប្រកួតរ៉ូប៉ូត នៅឆ្នាំ២០២៥នេះ មានសិស្ស និសិស្ស ៨ក្រុម មកពី ៥គ្រឹះស្ថានសិក្សា ដែលរួមមាន ៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC), វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI), វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI), វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ដើម្បីស្វែងរកជើងឯកតំណាងកម្ពុជា ទៅប្រកួតប្រជែងនៅក្នុងព្រឹត្ដិការណ៍អន្តរជាតិ (ABU Robocon 2025) នៅប្រទេសម៉ុងហ្គោលី ឆ្នាំ២០២៥ ខាងមុខនេះ ដែលអាចឱ្យយុវនិស្សិតមានឱកាសចែករំលែកបទពិសោធន៍រវាងយុវជន និងយុវជនពីប្រទេសមួយទៅប្រទេសមួយ ហើយក៏ជាកម្មវិធីមួយដែលបានបំផុស និងលើកទឹកចិត្តដល់យុវជនឱ្យងាកមកសិក្សាផ្នែកបច្ចេកវិទ្យាផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់២៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសមៈ បានប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និង​សញ្ញាបត្រ​ជាន់ខ្ពស់​ពាណិជ្ជសាស្រ្ត (សិក្សា​រយៈពេល២ឆ្នាំ) រហូត​ដល់២៨០កន្លែង​សម្រាប់សិស្ស...

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *