ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បណ្តុះស្មារតីស្រឡាញ់វិទ្យាសាស្រ្ត

ទិវាជាតិ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ កំពុង​ប្រារព្ធធ្វើឡើង​នៅ​មជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍​កោះពេជ្រ រយៈពេល​៣ថ្ងៃ ដោយផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២៤។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ទិវានេះ គឺជាការបណ្តុះស្មារតីដល់ប្រជាពលរដ្ឋ ក៏​ដូចជាអ្នកសិក្សា​ឱ្យ​ស្រឡាញ់វិទ្យាសាស្រ្ត។

ឯកឧត្តម ហែម វណ្ណឌី មានប្រសាសន៍ថា ក្នុង​ឱកាស​ទិវាជាតិ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នាវានុវត្តន៍ លើកទី២ រយៈពេល​៣ថ្ងៃនេះ​ គឺមានបំណងនាំយកនូវឧស្សាហកម្មខ្នាតតូច និង​មធ្យមរបស់យើង ក៏​ដូចជាសហគមន៍អ្នកវិទ្យាសាស្រ្ត និងអ្នក​សិក្សា​ធិការ សិស្ស និស្សិត អ្នកស្រាវជ្រាវ លោកគ្រូអ្នកគ្រូ បង្រៀន សាស្រ្តាចារ្យ​ទាំងអស់ ឱ្យ​មានការ​ចាប់អារម្មណ៍​កាន់តែខ្លាំងឡើងទៅលើវិស័យ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍របស់យើង។

ទិវា​ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំនេះ ប្រារព្ធឡើងក្រោមប្រធានបទ «សហ​គ្រាស​ធុន​តូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងគោលបំណងជំរុញផលិតភាពរបស់​សហ​គ្រាស​ឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីបង្កើនប្រសិទ្ធភាព និង​គុណតម្លៃបន្ថែម។

ក្នុងព្រឹត្តិការណ៍នេះ មានស្តង់ប្រមាណ ២៣៧ស្តង់ និង​មានក្រុមហ៊ុន ១៣២ក្រុមហ៊ុន​ចូលរួម​បង្ហាញពីបច្ចេកវិទ្យា ស្វ័យប្រវត្តិកម្ម ក៏​ដូចជា​មានពិពណ៌វិទ្យាសាស្រ្ត​សម្រាប់​កុមារ សិស្សានុសិស្ស ដើម្បីបណ្តុះ​នូវ​ស្មារតី​ស្រឡាញ់​វិទ្យាសាស្រ្ត ។ ជាមួយ​គ្នា ទិវានេះ ក៏​មាន​នូវ​កិច្ច​ពិភាក្សា​ស្តីពី​បច្ចេកវិទ្យា នៅ​ក្នុងវិស័យជាច្រើន​ដូចជា វិស័យ​ចំណីអាហារ, វិស័យ​ទឹកស្អាត, បច្ចេកវិទ្យាអប់រំ សុខភាព, បច្ចេកវិទ្យាថាមពលអគ្គិសនី អេឡិចត្រូនិច ក៏​ដូចជា​បច្ចេកវិទ្យាបៃតងជាដើម។

ក្នុងឱកាស​អញ្ជើញ​ជាអធិបតី​បើក «ទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍» លើកទី២ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំ​ទៅ​ដល់​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​ស្រាវជ្រាវ និង​វិស័យ​ឯកជន ជាពិសេស​សហគ្រាស​ធុនតូច និង​មធ្យម ត្រូវ​សហការគ្នាជាមួយក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដើម្បីបង្កើតនូវ មូលដ្ឋានរឹងមាំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើគ្រប់វិស័យ។ សម្តេចក៏​បានបញ្ជាក់ដែរថា គោលដៅនេះ អាចសម្រេចទៅបានអាស្រ័យលើការផ្លាស់ប្ដូរផ្នត់គំនិត, របៀបរបបចាត់ចែង, ការគ្រប់គ្រងការងារ និងធុរកិច្ច ជាមួយនឹងការវិយោគ ទាំងផ្នែកមូលធន និងការបណ្តុះធនធានមនុស្សផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅ​សាលវិទ្យាល័យក្រចេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2025

សម្រាប់សិស្សានុសិស្ស​ដែល​មាន​បំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាស​ផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/11/2024

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។