លោកស្រី ឈី វ៉ា ៖ ក្នុងសម័យអប់រំឌីជីថល សិស្សានុសិស្សត្រូវការបណ្តុះបណ្តាលឱ្យ​ក្លាយជាពលរដ្ឋមានគុណភាព

ភ្នំពេញ – ក្នុងពិធីប្រគល់មេដាយអន្តរជាតិ លិខិតសរសើរ វិញ្ញាបនបត្រ សញ្ញាបត្រជាតិ និងអន្តរជាតិ របស់សាលាអប់រំសិស្សឆ្នើមកម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣កន្លងទៅ លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង មានប្រសាសន៍ថា ក្នុងសម័យអប់រំឌីជីថលនេះ សិស្សានុសិស្សត្រូវការការអប់រំដែលអាចបណ្តុះបណ្តាលគាត់ឱ្យបានក្លាយជាពលរដ្ឋដែលមានគុណភាព  មានលក្ខណៈសម្បត្តិពេញលេញ និងរីកចម្រើនគ្រប់ផ្នែក។

លោកស្រី ឈី វ៉ា បន្ថែមថា ស្របគ្នានេះ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា មនសិការសេ្នហាជាតិ មនុស្សជាតិ ការអភិវឌ្ឍជាតិ និងការធ្វើសមាហរណកម្មកម្ពុជា នៅក្នុងតំបន់និងពិភពលោក ដែលជាចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺជួយឱ្យសិស្សានុសិស្សអាចរស់នៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ក្នុងយុគសម័យប្រទេស និងទីក្រុងឆ្លាតវៃនាពេលឆាប់ៗខាងមុខនេះ។

 លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង

“ខ្ញុំជឿជាក់ថាសាលានឹងដើរតួនាទីសំខាន់មួយទៀតក្នុងការរួមចំណែកក្នុងវិស័យអប់រំនៅខេត្តកោះកុង ដើម្បីឱ្យសិស្សានុសិស្សខេត្តកោះកុងមានឱកាសរៀនសូត្រចំណេះដឹងថ្មីៗទាន់សម័យ និងចូលរួមប្រកួងប្រជែងជាមួយសិស្សនៅក្រៅប្រទេស ដែលអាចក្លាយជាធនធានសកម្មក្នុងសេដ្ឋកិច្ច ដើម្បីមកជួយដឹកនាំអភិវឌ្ឍន៍ខេត្តកោះកុង នាពេលអនាគត”

អភិបាលរងខេត្តកោះកុងរូបនេះបន្តថា ដោយអនុវត្តតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភាពដែលចាត់ទុកវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ និងដើម្បីប្តេជ្ញាសម្រេចឱ្យ​បាននូវមុំទី១ គឺ ពង្រឹងគុណភាពអប់រំ វិទ្យាសាស្រ្ត និងបច្ចេកទេស ដើម្បីឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិលើកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកស្រី ឈី វ៉ា ក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសាលាអប់រំសិស្សឆ្នើមកម្ពុជាទាំងអស់ ដែលខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងចិត្តសម្រាប់ការនាំមកនូវការអប់រំដែលមានលក្ខណៈជាតិ និងអន្តរជាតិដែលផ្តល់ឱ្យសិស្សានុសិស្សបានក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗនិងទាន់សម័យនាំឱ្យសិស្សមានឱកាសចូលរួមប្រឡងកម្រិតអន្តរជាតិនានា នៅក្រៅប្រទេសជាមួយសិស្សផ្សេងៗ ក្នុងពិភពលោក។ 

អភិបាលរងខេត្តកោះកុងបញ្ជាក់ថា នេះជាការជួយជ្រោមជ្រែងក្នុងបុព្វហេតុរួមចំណែកកសាង និងអភិវឌ្បន៍វិស័យអប់រំនៅកម្ពុជា ដើម្បីត្រៀមធនធានមនុស្ស ក្នុងការ​ទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ត្រឹមឆ្នាំ២០៥០ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

ឱកាសសិក្សានៅអាល្លឺម៉ង់ ៖ សាលា Hertie ប្រកាសផ្ដល់អាហារូបករណ៍អនុបណ្ឌិត «អភិបាលកិច្ចឌីជីថល»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2026

Hertie School ផ្តល់អាហារូបករណ៍ថា្នក់អនុបណ្ឌិតដល់និស្សិតកម្ពុជាសិក្សាពីបញ្ហាប្រឈមនៃការផ្លាស់ប្តូរឌីជីថល

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!