ភ្នំពេញ – ថ្លែងនៅក្នុងកិច្ចពិភាក្សាស្តីពីការផ្លាស់ប្តូរអក្ខរកម្មឆ្ពោះទៅការរៀនសូត្រពេញមួយជីវិត និងការអភិវឌ្ឍជំនាញ កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត អគ្គលេខាធិការនៃគណកម្មាធិការជាតិសម្រាប់ការអប់រំពេញមួយជីវិត មានប្រសាសន៍ថា នៅក្នុងគោលនយោបាយជាតិស្ដីពីការអប់រំពេញមួយជីវិត គឺផ្ដោតទៅលើការផ្ដល់ឱកាសឱ្យប្រជាជនកម្ពុជាគ្រប់រូបចាប់តាំងពីវ័យក្មេងរហូតដល់វ័យចំណាស់ទទួលបានការសិក្សារៀនសូត្រ អនុវត្តចំណេះដឹងដែលបានមកពីការរៀនសូត្រ ដើម្បីធ្វើឱ្យជីវិតល្អប្រសើរឡើង។
ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត បន្ថែមថា ការសិក្សាពេញមួយជីវិតជួយឱ្យប្រជាជនគ្រប់រូបបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងមានប្រាក់ចំណូលស្របតាមយុគ្គសម័យបច្ចេកវិទ្យាទូរគមនាគមន៍ព័ត៌មាន ដែលឱ្យតម្លៃសង្គម ជាសង្គមពុទ្ធិ ជាសង្គមមួយដែលគេប្រើប្រាស់ចំណេះវិជ្ជា ដើម្បីអភិវឌ្ឍខ្លួនឯង។
ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត
“ការរៀនសូត្រពេញមួយជីវិត ផ្ដោតសំខាន់ធ្វើយ៉ាងណាឱ្យបុគ្គលគ្រប់រូប គ្រប់វ័យ យល់ថាការរៀនសូត្រគឺជាជីវិត ហើយត្រូវតែរៀនពេញមួយជីវិត”

តើប្រជាជនគ្រប់រូបគួររៀនចាប់ពីពេលណាដល់ពេលណា? ឆ្លើយនឹងសំណួរនេះ ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត អគ្គលេខាធិការនៃគណកម្មាធិការជាតិសម្រាប់ការអប់រំពេញមួយជីវិត បញ្ជាក់ថា ការរៀនសូត្រ គឺរៀនតាំងពីនៅក្នុងផ្ទៃម្ដាយមកម៉្លេះ គឺមិនមានដែនកំណត់នោះទេ ហើយប្រសិនបើយើងបដិសេធឈប់រៀន មនុស្សគ្រប់គ្នាគេនឹងចាកចេញពីយើង ហើយយើងនឹងបាត់បង់ឱកាសក្នុងការរៀនសូត្រ។ ដូច្នេះ ការរៀនសូត្រ នឹងធ្វើឱ្យយើងប្រសើរឡើង ប្រកបការងារប្រសើរឡើង ហើយចេញទៅណាមកណាក៏ចូលគេចុះដែរនៅពេលដែលយើងមានចំណេះវិជ្ជាគ្រប់គ្រាន់។
ឯកឧត្តមបណ្ឌិត ឌី សមស៊ីដេត
” សម្រាប់តួនាទីរបស់យើងក្នុងនាមជារដ្ឋាភិបាល ក្នុងនាមជាអ្នកកាន់ស្ថាប័ន គឺធ្វើយ៉ាងណាបង្កើតប្រភពនៃចំណេះដឹងសម្រាប់អ្នករៀន ដូចជា កម្មវិធី ឯកសារ និងជាអ្វីៗគ្រប់យ៉ាងដើម្បីឱ្យអ្នកសិក្សាបានរៀនសូត្រពីអ្វីដែលយើ ងបានរៀបចំសម្រាប់ពួកគេ។ ដូច្នេះ ត្រូវបង្កើតមាតិកាអប់រំឱ្យសម្បូរបែប ព្រោះបើសិនមានអ្នកចង់រៀន ហើយយើងបែរជាអត់មានអ្វីឱ្យគេរៀនក៏មិនអាចទៅរួចដែរ”

គួរជម្រាបជូនថា បើតាមគោលនយោបាយជាតិស្ដីពីការអប់រំពេញមួយជីវិត ប្រជាជនកម្ពុជានឹងត្រូវជំរុញដើម្បីឱ្យក្លាយជាប្រជាជនសកលស្របតាមតម្រូវការសង្គម និងនិន្នាការវិវត្តរបស់សកលលោក ពិសេសបរិបទទីផ្សារការងារដែលត្រូវការវិជ្ជាសម្បទា បំណិនសម្បទារ ចិរិយាសម្បទា កាតសម្បទា និងគុណសម្បទា។ បុគ្គលម្នាក់ៗត្រូវអភិវឌ្ឍទាំងជំនាញរឹង និងជំនាញទន់ ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពនិងលើកកម្ពស់គុណភាពនៃជីវិតនៅក្នុងបរិបទសង្គមពុទ្ធិ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2023
កម្មវិធីអាហារូបករណ៍ Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2026
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាសអាហារូបករណ៍វេជ្ជសាស្ត្រ ពី ARICE ៤០កន្លែង សិក្សានៅប្រទេសរូម៉ានី ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2026
ទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មបរទេសរបស់ប្រទេសរ៉ូម៉ានី ARICE ( THE ROMANIAN AGENCY FOR INVESTMENT AND FOREIGN TRADE ) បានប្រកាសជ្រើសរើសនិស្សិតបរទេស រួមទាំងកម្ពុជាសម្រាប់អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៩៩០កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុកដែលមកពីគ្រួសារក្រីក្រ...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2025
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































