លោក អ៊ុង ប៉េងអាន ៖ ៣ចំណុចដែលសិស្សានុសិស្សគួរធ្វើមុនពេលប្រឡង

ការរៀនត្រៀមប្រឡងជាមុននឹងជួយឱ្យអ្នកសិក្សាមានអារម្មណ៍ល្អក្នុងពេលប្រឡង ហើយក៏មានរឿងជាច្រើនដែលអ្នកសិក្សាអាចធ្វើបានមុនពេលប្រឡងដើម្បីជួយឱ្យទទួលបានលទ្ធផលល្អក្នុងការប្រឡង។  

ជាមួយគ្នានេះ  លោក អ៊ុង ប៉េងអាន ស្ថាបនិកគេហទំព័រហ៊េសបុក Think with PingAnn គិតជាមួយប៉េងអាន ក៏បានចែករំលែកគន្លឹះចំនួនសម្រាប់សិក្សានុសិស្ស ជាពិសេសសិស្សានុសិស្សដែលត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ឬបាក់ឌុបឆាប់ៗខាងមុខនេះ។

១. របៀបរៀន២៥/៥ ៖ សាករំលឹកមេរៀនបែប២៥/៥ ក្នុងបន្ទប់ស្ងប់ស្ងាត់ដោយផ្ដោតទៅលើមុខវិជ្ជា ឬប្រធានបទតែមួយគត់រយៈពេល២៥នាទី រួចសម្រាកខួរក្បាល៥នាទី។ យុទ្ធសាស្រ្តនេះអាចជួយឱ្យខួរក្បាលរបស់អ្នកផ្ដោតយ៉ាងពេញលេញ និងទទួលយកមេរៀនដោយពុំមានការរំខានក្នុងរយៈពេលដ៏ខ្លីមួយ។ ទន្ទឹមគ្នានេះ ការសម្រាក ៥នាទីក្នុងចន្លោះពេលនីមួយៗ អាចជួយកាត់បន្ថយវិបត្តិអស់ថាមពលក្នុងខ្លួន (Burn Out) ឬសម្ពាធ និងជួយឱ្យខួរក្បាលរបស់អ្នកស្រឡះជាងមុន ដើម្បីចាប់ផ្ដើមទទួលយកមេរៀនថ្មី។ ធ្វើបែបនេះបីទៅបួនដង រួចសម្រាករយៈ១ទៅ២ម៉ោង មុនចាប់ផ្ដើមអនុវត្ត ២៥/៥ ជុំថ្មីម្ដងទៀត។

២. រៀនជាក្រុម ៖ ចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក តាមរយៈការសិក្សាជាក្រុម ។ ការសិក្សាជាក្រុមគឺជាគន្លឹះល្អក្នុងការជួយគ្នាទៅវិញទៅមកចំពោះលំហាត់ដែលលំបាក។ លើសពីនេះ ស្វែងរកសម្រាប់សំណួរដែលត្រូវការការត្រិះរិះពិចារណាខ្ពស់ និងធ្វើឱ្យការសិក្សារបស់យើងរីករាយជាងមុន។

រូបភាពតំណាង៖ សិស្សានុសិស្សរៀនជាក្រុម។

៣. ថែរក្សារាងកាយរបស់អ្នក ៖ សុខភាពគឺជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យ។ ​ទោះស្ថិតនៅក្នុងសម្ពាធខ្លាំងប៉ុណ្ណា មុនពេលប្រឡង អ្នកគួរសម្រាកឱ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលមានជីវជាតិគ្រប់គ្រាន់ និងអាហារដែលបំប៉នខួរក្បាល ដើម្បីជួយឱ្យអ្នកគិត និងចងចាំប្រសើរជាងមុនសម្រាប់ការប្រឡងរបស់អ្នក។

គួរជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងនោះ ក្រសួងអប់រំយុវជន និង​កីឡា បានកំណត់យកមុខវិជ្ជា ប្រវត្តិវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្ត និង មុខ​វិជ្ជាផែនដី និង​បរិស្ថានវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្រ្តសង្គម ជាវិញ្ញាសាជម្រើស​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិនាពេលខាងមុខនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។