លោក សួន បញ្ញា បង្កើតគម្រោងយុវជនកសិកម្មដាស់សតិ ដើម្បីទាក់ទាញយុវជនឱ្យចូលរួមដាំដំណាំកសិកម្ម

ភ្នំពេញ – លោក សួន បញ្ញា ជាប្រធានគម្រោងយុវជនកសិកម្មដាស់សតិ ដោយ​គម្រោង​មួយ​នេះ​មានគោលបំណងលើកកម្ពស់ការគាំទ្រយុវជន និងយុវតីនៅជនបទក្នុងប្រទេសកម្ពុជាឱ្យទទួលបានការងារសមប្រកបនិងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពតាមរយៈកម្មវិធីយុវជនអភិវឌ្ឍយុវជន កម្មវិធីយុវជកសិកម្មអេកូឡូស៊ី និងកម្មវិធីយុវកសិកម្ម។

អ្នកដឹកនាំគម្រោងវ័យ២៦ឆ្នាំរូបនេះ បញ្ជាក់ថា ការបង្កើតគម្រោងយុវជនកសិកម្មដាស់សតិនេះឡើង គឺផ្ដើមចេញពីការស្គាល់ខ្លួនឯង ។ បញ្ញា រៀបរាប់ថា ដើមឡើយលោកចង់រស់នៅក្នុងជីវិតមួយដែលមានសួនបន្លែចំរុះនៅជុំវិញផ្ទះ  អាចហាត់ប្រាណ ធ្វើការនៅផ្ទះលើកុំព្យូទ័រ និងចំណាយពេលជាមួយគ្រួសារនៅពេលជាមួយគ្រួសារពេលទំនេរ ហើយគ្រប់ពេលធ្វើកិច្ចការអ្វីៗ លោកតែងមានរូបភាពបែបនេះនៅក្នុងចិត្តរហូត ។

លោក សួន បញ្ញា ប្រធានគម្រោងយុវជនកសិកម្មដាស់សតិ

“បន្ទាប់ពីចំណាយពេលមាណប្រជិត៨ឆ្នាំដើម្បីស្វែងរកខ្លួនឯង ខ្ញុំក៏បានរកឃើញបុព្វហេតុជីវិតរបស់ខ្លួនគឺ ចង់ចូលរួមដាស់សតិគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឱ្យមនុស្សជាតិបកមកធ្វើការងារកសិកម្ម ហើយរស់នៅប្រកបដោយភាពសុខដុមជាមួយធម្មជាតិ”

លោក សួន បញ្ញា បន្តថា តាមរយៈការអនុវត្តគម្រោងនេះ គឺមិនបានព្យាយាមផ្លាស់ប្ដូរឱ្យប្រជាជន មកធ្វើការងារកសិកម្មនោះទេ ប៉ុន្តែជាការព្យាយាមរកវិធីទាក់ទាញយុវជនឱ្យចាប់អារម្មណ៍លើការងារកសិកម្ម ព្រោះយុវជនភាគច្រើនកំពុងស្វែងរកកិច្ចការដែលធ្វើទៅមានតម្លៃសម្រាប់ខ្លួន ឬការងារនោះជះផលវិជ្ជមានដល់សង្គមបាន។ លោកបន្ថែមថា ខ្លឹមសារនៃការងារកសិកម្ម គឺការធ្វើការងារកសិកម្មដែលអាចជួយភពផែនដី និងធម្មជាតិ ហើយបន្តផលិតស្បៀងអាហារដល់មនុស្សជាតិ។ ក្នុងនោះ លក្ខណៈពិសេសរបស់គម្រោងនេះ គឺឱ្យតម្លៃទៅលើបច្ចេកទេសធ្វើកសិកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពមនុស្ស។ លើសពីនេះ ធ្វើយ៉ាងណាបង្កើនស្ថេរភាពគម្រោងឱ្យនៅតែបន្ត និងច្នៃឱ្យចេញទៅជាអាជីកម្ម។

លោក សួន បញ្ញា ប្រធានគម្រោងយុវជនកសិកម្មដាស់សតិ

“បញ្ហាដែលជួបកន្លងមកដល់ថ្ងៃនេះ គឺយើងពិបាកគៀងគរមនុស្សមកចូលរួមធ្វើការងារនេះជាមួយគ្នា ប្រហែលជាដោយសារយើងទើបតែចាប់ផ្ដើមទើបមិនទាន់មានអ្នកបានដឹងច្រើន ប៉ុន្តែឥឡូវខ្ញុំក៏សប្បាយចិត្តដែរដែលមានយុវជនចាប់ផ្ដើមចាប់អារម្មណ៍ និងទាក់ទងមកយើងផ្ទាល់ដោយសារចក្ខុវិស័យ និងគុណតម្លៃដែលយើងមានគឺត្រូវគ្នាជាមួយយុវជន”

លោក សួន បញ្ញា សង្ឃឹមថា តាមរយៈគម្រោងយុវជនដាស់សតិនេះ នឹងរួមចំណែកជួយលើកកម្ពស់ជីវភាពរបស់យុវជន និងអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជននៅក្រៅប្រទេស ដើម្បីឱ្យពួកគេស្វែងរកខ្លួនឯងឃើញ និងស្គាល់ពីសមត្ថភាពរបស់ខ្លួន។ លោកក៏បានសំណូមពរដល់យុវជនដែលចាប់អារម្មណ៍ក្នុងការងារកសិកម្មអាចស្វែងរកកន្លែងដែលអាចជួយអភិវឌ្ឍសមត្ថភាព និងចំណេះដឹងផ្នែកបច្ចេកទេសកសិកម្ម ឬអាចទំនាក់ទំនងចូលរួមជាមួយគម្រោងរបស់យុវជនកសិកម្មដាស់សតិបានផងដែរ។

គួរបញ្ជាក់ថា លោក សួន បញ្ញា ធ្លាប់មានក្ដីស្រមៃចង់ជាកីឡាករជម្រើសជាតិប្រណាំងកង់គួកតំណាងឱ្យប្រទេសខ្មែរក្នុងការប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២០។ ប៉ុន្តែជាក់ស្ដែងលោកមិនបានចូលរួមប្រកួតនោះទេ ដោយលោកបែរទៅធ្វើការងារជាមួយសហគមន៍កសិកម្មវិញ ក្រោយពេលបានស្គាល់ច្បាស់ពីចំណូលចិត្តរបស់ខ្លួន ហើយបានសិក្សាស៊ីជម្រៅទាក់ទងជាមួយបច្ចេកទេសដាំដំណាំកសិកម្ម និងយល់ពីសារៈសំខាន់នៃការដាំដំណាំជាអាហារសម្រាប់មនុស្សជាតិ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

ស្ថានទូតអាមេរិកប្រកាសបើកទទួលពាក្យអាហាររូបករណ៍ Fulbright U.S.-ASEAN សម្រាប់អ្នកស្រាវជ្រាវ និងមន្ត្រីជំនាញ ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2025

ផ្នែកការទូតសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការនូវការបើកទទួលពាក្យសុំអាហាររូបករណ៍ Fulbright U.S.-ASEAN Visiting Scholar សម្រាប់ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យសកលវិទ្យាល័យ...