ឯកឧត្តម កែន សេរីរដ្ឋា ៖ វេទិកាយុវជនជើងឯកជជែកពិភាក្សាអំពីបរិស្ថាន ជំរុញចលនាយុវជន​ឱ្យស្រឡាញ់បរិស្ថាន

ភ្នំពេញ – វេទិកាជើងឯកយុវជនជជែកពិភាក្សា​អំពីបរិស្ថាន​ឆ្នាំ​២០២៣ បានចាប់ផ្តើម​កាលពីថ្ងៃទី១ និង​ថ្ងៃ២ ខែមិថុនា ឆ្នាំ២០២៣ ដោយ​មានការចូលរួមពីមន្រ្តីក្រសួងបរិស្ថាន សាស្រ្តាចារ្យ គ្រូបង្រៀន សិស្សានុសិស្ស ប្រមាណ​៣០០អង្គ/នាក់ នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ។

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និង​ព័ត៌មានបរិស្ថាន មានប្រសាសន៍ថា វេទិកាយុវជនជើងឯកជជែកពិភាក្សាអំពីបរិស្ថាននាពេលនេះ គឺជាសកម្មភាពជាយុទ្ធសាស្រ្តមួយ ដើម្បីឆ្លើយតប ក៏ដូចជាដើម្បីឈានទៅសម្រចឱ្យបាននូវទស្សនវិស័យរបស់អគ្គនាយកដ្ឋាន ដោយមានគោលបំណងសំខាន់ៗចំនួនពីរ គឺទី១៖ ផ្តល់ឱកាសដល់យុវជនខ្មែរធ្វើការសិក្សាស្រាវជ្រាវ និងជជែកពិភាក្សាស៊ីជម្រៅអំពីបរិស្ថាន ដោយស្វែងរកទឡ្ហីករណ៍ ឬសូចនាករថ្មីៗគាំទ្រគោលជំហរ ផ្លាស់ប្តូរចំណេះដឹងគ្នាទៅវិញទៅមក និងទី២៖ជំរុញចលនាយុវជនស្រលាញ់បរិស្ថាន ដោយធ្វើការចែករំលែកនូវចំណេះដឹងទាំងនោះទៅកាន់សាធារណជន តាមរយៈការចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ វិទ្យុ Facebook Page YouTube និងប្រព័ន្ធបណ្តាញសង្គមផ្សេងៗ។

ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន មានប្រសាសន៍ថា យុវជន គឺជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើនទៅមុខបន្ដទៀត ហើយយុវជនក៏នឹងក្លាយជាអ្នកអប់រំ អ្នកគ្រប់គ្រង អ្នកដឹកនាំ និងជាអ្នកកាច់ចង្កូតនាវាកម្ពុជានាថ្ងៃខាងមុខ។ ហេតុនេះក្រសួងបរិស្ថាន បានបង្កើតក្រុមយុវជនវិស័យបរិស្ថាន ដែលនេះជាចេតនាមួយចង់ឱ្យយុវជន មិនត្រឹមតែចេះរឿងសេដ្ឋកិច្ច សង្គមប៉ុណ្ណោះទេ ប៉ុន្តែបរិស្ថានផងដែរ។

ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន

“ក្រសួងបរិស្ថាន ចង់ឃើញយុវជនខ្មែរទៅថ្ងៃអនាគត ក្លាយជាអ្នកដឹកនាំមួយដែលមានការគិតគ្រប់ជ្រុងជ្រោយ គ្រប់វិស័យ ដោយយកវិស័យបរិស្ថានជាវិស័យអាទិភាព”

គួរបញ្ជាក់ឱ្យដឹងថា ការប្រកួតប្រជែងជើងឯកយុវជនជជែកពិភាក្សា​អំពីបរិស្ថាន​ឆ្នាំ​២០២៣  មានបេក្ខជន-បេក្ខនារី ចូលរួមប្រកួត​ចំនួន២៤រូប ជាមួយនឹង១២ប្រធានបទ។ ក្នុងប្រធានបទនីមួយៗមានបេក្ខជន-បេក្ខនារី ចំនួន២រូប ដើម្បីធ្វើប្រកួតនិយាយ និងបញ្ចេញសមត្ថភាពថ្វីមាត់ដើម្បីជ្រើសរើសទៅវគ្គបន្ដ។ ចុងក្រោយមានបេក្ខជន-បេក្ខនារី ចំនួន៣រូប ដែលត្រូវប្រកួតគ្នាដើម្បីទទួលជ័យលាភីលេខ១ លេខ២ និងលេខ៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2025

កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...