ភ្នំពេញ – សាកលវិទ្យាល័យជាថ្នាក់ឧត្តមសិក្សាដែលនិស្សិតនឹងចាប់ផ្តើមរៀនជំនាញពិតប្រាកដសម្រាប់អនាគតរបស់ខ្លួន ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ។ លោក សោម រតនា សមាជិកគណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា មុននឹងឈានចូលរៀនមហាវិទ្យាល័យ និស្សិតត្រូវសួរខ្លួនឯងពីរសំណួរសិនថា តើខ្លួនចេះអ្វីខ្លះ? តើទៅអនាគតចង់ធ្វើការងារអ្វី?

លោក សោម រតនា មានប្រសាន៍ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាមានសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជនប្រមាណជាជាង ១រយសាកលវិទ្យាល័យ ប៉ុន្តែមុននឹងឈានជើងចូលទៅកាន់សាកលវិទ្យាល័យទាំងនោះ ចាំបាច់សិស្សានុសិស្សត្រូវសួរខ្លួនឯងសិនថា តើរៀនអី? សំណួរនេះ បើតាមការបញ្ជាក់របស់លោក សោម រតនា វាគឺជាសំណួរសំខាន់ដើម្បីយើងដឹងខ្លួនឯងឱ្យច្បាស់ថា តើខ្លួនឯងចង់ក្លាយជាអ្វីទៅថ្ងៃអនាគត ហើយសំណួរនេះ ក៏វាផ្សារភ្ជាប់សំខាន់ទៅនឹងសំណួរមួយទៀតដែលត្រូវខ្លួនឯងដែរថា តើយើងពូកែអី? យើងចេះអី?
“យើងត្រូវមើលខ្លួនយើង នៅពេលដែលយើងជាមនុស្សមិនសូវចេះនិយាយ ប្រសិនបើយើងចង់ក្លាយទៅជាពិធីករទៅថ្ងៃក្រោយ ប្រហែលជាពិបាកបន្តិច… នៅពេលប្អូនៗមិនសូវពូកែគណិតវិទ្យាទេ ប្អូនៗចង់ក្លាយទៅជាវិស្វករ ប្រហែលជាពិបាកបន្តិច ដូច្នេះត្រូវយល់ពីខ្លួនឯងឱ្យច្បាស់មុនពេលយើងចូលសាកលវិទ្យាល័យ…“
លោក សោម រតនា
លោក សម រតនា បានបញ្ជាកើថា នៅពេលដែលប្អូនៗអាចឆ្លើយនឹងសំណួរថា តើប្អូនៗពូកែអី? នោះបានប្រាប់ថា ខ្លួនឯងនឹងត្រូវទៅសិក្សានៅសាកលវិទ្យាល័យមួយណាជាក់ជាពុំខាន ។ គុណភាពសិក្សានៅសាកលវិទ្យាល័យសំខាន់ណាស់សម្រាប់និស្សិត និងអនាគតការងាររបស់ពួកគេ ។

បើតាមលោក សោម រតនា មុននឹងប្អូនៗសិស្សានុសិស្សចូលរៀនមុខជំនាញណាមួយនៅសាកលវិទ្យាល័យ ក៏ត្រូវតែមើលពីទីផ្សារការងារផងដែរថា តើនៅពេលរៀនចប់ ជំនាញនោះមានទីផ្សារការងារដែរ ឬទេ? ព្រោះថា មុខវិជ្ជាមួយចំនួននៅក្នុងបរិបទបច្ចុប្បន្ន គឺមិនទាន់មានទីផ្សារនៅឡើយទេ។
“ចង់ធ្វើអីនេះ គឺប្អូនៗត្រូវមើលថា នៅពេលដែលខ្ញុំចប់ពីសាកលវិទ្យាល័យហ្នឹងទៅ តើមានទីផ្សារទេជំនាញអ្វីដែលខ្ញុំរៀនហ្នឹង ? អីចឹងប្អូនៗត្រូវមើលទៅលើទីផ្សារទៀត មុខវិជ្ជាមួយចំនួននៅបរិបទយើងនេះ គឺមិនទាន់មានទីផ្សារទេ…។ ប្អូនៗក៏ត្រូវសំឡឹងមើលទៅថ្ងៃអនាគតថា តើពិភពលោកនឹងប្រែប្រួលយ៉ាងម៉េច? មនុស្សដែលជោគជ័យ គឺជាមនុស្សដែលគាត់អាចមើលឃើញអនាគតរបស់គាត់ថា តើអនាគតវារបៀបម៉េច?”
លោក សោម រតនា
យ៉ាងណាក៏ដោយជាសង្ខេបមកវិញសម្រាប់ដំបូន្មានរបស់លោក សម រតនា សិស្សិនិស្សិតមុននឹងចូលរៀនបន្តនៅសាកលវិទ្យាល័យ ត្រូវស្វែងរកសាកលវិទ្យាល័យដែលខ្លួនត្រូវរៀន ត្រូវស្គាល់ខ្លួនឯង ស្គាល់សង្គម ស្គាល់ការវិវឌ្ឍទៅថ្ងៃអនាគត រួចកំណត់ទិសដៅ ៕


លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2023
ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/06/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ១០០% ចំនួន ១ ៨០៨ កន្លែង ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស សម្រាប់សិស្សទើបចប់បាក់ឌុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/09/2026
សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សរុបចំនួន ១ ៨០៨ កន្លែង

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2025
ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































