លោក ពុយ គា ៖ មិនមែនឱ្យតែអ្នកសរសេរសៀវភៅ គឺសុទ្ធតែជាអ្នកនិពន្ធនោះទេ

លោក ពុយ គា ដែល​គេ​ដឹងថា ជាអ្នក​ដែល​មានបទពិសោធន៍ចាស់វស្សាផ្នែកសារព័ត៌មាន និងថែមទាំងបានសរសេរ និង​រៀបរៀងសៀវភៅជាច្រើនក្បាល​ដូចជា ចម្បាំងត្រជាក់រវាងអាមេរិក និងចិន, មហាយក្សចិន, ប្រវត្តិសាស្រ្តកម្ពុជា និង​សៀវភៅ អាថ៌កំបាំងក្រៅឆាក ជាដើម បានមានប្រសាសន៍ថា នៅក្នុងបរិបទសង្គមសព្វថ្ងៃហាក់មានការភ័ន្តច្រឡំជាច្រើន រវាងអ្នកសរសេរសៀវភៅ ឬនិពន្ធសៀវភៅ។ បើតាម​លោក ពុយ គា ការសរសេរសៀវភៅមានច្រើនទម្រង់ដូចជា អ្នកនិពន្ធ អ្នកចងក្រង អ្នករៀបរៀង និងអ្នកបោះពុម្ភ ហេតុដូច្នេះហើយមិនមែនឱ្យតែអ្នកសរសេរសៀវភៅ គឺសុទ្ធតែជាអ្នកនិពន្ធនោះទេ។

ក្នុងនោះលោក ពុយ គា បានរំលេចនូវ​ទម្រង់នៃការ​សរសេរ​សៀវភៅទាំង៤នោះ ដូចជា ៖

១. អ្នកនិពន្ធសៀវភៅ ៖ ដែលអាចឱ្យរហ័សនាមថាជាអ្នកនិពន្ធសៀវភៅបាន ទាល់តែអ្នកសរសេរនោះមានការស្រាវជ្រាវ ឬបានជួបនឹងស្ថានភាព សកម្មភាពផ្ទាល់ បន្ទាប់មកសរសេររំលេចជាខ្លឹមសារចេញមក។ មួយវិញទៀត ដែលអាចកំណត់ថា ជាអ្នកនិពន្ធ គឺមានន័យថា ជាការសរសេរបញ្ចូលអត្ថន័យថ្មីៗ ប្លែកៗ ដែលមិនធ្លាប់មានពីមុនមក។ ជារួមមានន័យថា អ្នកនិពន្ធសៀវភៅ គឺជាស្មេរបង្ហាញនូវ​រូបភាពអត្ថន័យថ្មីៗ។

២. អ្នកចងក្រងសៀវភៅ ៖ អ្នកចងក្រងសៀវភៅមានភាពខុសប្លែកពីអ្នកនិពន្ធសៀវភៅត្រង់ថា មិនចាំបាច់រិះរកន័យថ្មីៗនោះទេ ប៉ុន្តែអាចចម្លងខ្លឹមសារពីមជ្ឈដ្ឋានផ្សេងៗ ឬការបកប្រែពីភាសា មួយទៅភាសាមួយ ដើម្បីយកមកធ្វើជាសៀវភៅបាន ដោយគ្រាន់តែបញ្ជាក់នូវ​ប្រភពដើម។ នៅចំណុចនេះដែល លោក ពុយ គា សង្កេតឃើញថា បច្ចុប្បន្ននេះ អ្នកចងក្រងសៀវភៅមានបរិមាណច្រើន ហើយក៏មានពេលខ្លះគេយល់ច្រឡំថា អ្នកចងក្រងជាអ្នកនិពន្ធទៀតផង។

៣. អ្នករៀបរៀងសៀវភៅ ៖ ចំពោះអ្នករៀបរៀងសៀវភៅ គឺជាអ្នករចនាបទស្នាដៃចាស់ៗ ឱ្យមានសោភ័ណភាពល្អជាងមុនតាមរយៈការសរសេរ រៀបរៀង ជារូបរាងសៀវភៅ ឬក៏អត្ថបទដែលមិនបានប្រមូលផ្តុំឱ្យមានន័យរួម នោះក៏គេអាចរៀបវាឱ្យទៅជាសៀវភៅបានដែរ វាប្រៀបដូចជាការកែរបស់ចាស់ៗ ឱ្យមានភាពទាក់ទាញជាងមុន និងងាយស្រួលស្វែងរកជាងមុន។ លោក ពុយ គា បានលើកឧទារហរណ៍តាមរយៈករណីជាក់ស្តែងរបស់លោកថា កន្លងមក លោក ក៏បានរៀបរៀងសៀវភៅមួយក្បាលមានចំណងជើងថា ( បណ្តាំក្រមង៉ុយ) ដើម្បីបង្ហាញឱ្យឃើញថា លោកបានបែកចែកប្រភេទទម្រង់នៃសៀវភៅនីមួយៗ។

៤. អ្នកបោះពុម្ពសៀវភៅ ៖ ចំណែកអ្នកបោះពុម្ពសៀវភៅវិញ គឺមិនចាំបាច់ជាអ្នកសរសេរដោយផ្ទាល់នោះទេ ប៉ុន្តែមានតួនាទីក្នុងការបោះពុម្ពឱ្យលេចចេញជារូបរាងសៀវភៅ។ លោកក៏បានលើកបទពិសោធន៍ជាក់ស្តែងមកបង្ហាញ ដោយកន្លងមកលោកបានបោះពុម្ភសៀវភៅមួយក្បាលមានចំណងជើងថា «មហាយក្សចិន» ដោយខ្លឹមសារទាំងស្រុងក្នុងសៀវភៅនោះ ត្រូវបានសរសេរដោយ លោក ហ្សង់ ហ្រង់ស័រតាន់ ប៉ុន្តែរូបលោកមានតួនាទីធ្វើយ៉ាងណាឱ្យសៀវភៅនោះបានបោះពុម្ពផ្សាយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

ឱកាសសិក្សាអាហារូបករណ៍នៅប្រទេសជប៉ុនរយៈពេល១ឆ្នាំសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2025

តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (MEXT) នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអប់រំទៅសិក្សាមុខជំនាញ Business Administration ក្រោមកម្មវិធី Young Leader's Program (YLP)

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...