មានរឿងរ៉ាវជាច្រើនក្នុងពេលបច្ចុប្បន្ន ជំរុញឱ្យមនុស្សម្នាក់ៗ ជួបប្រទះការរំខាន ទាំងក្នុងខ្លួន និងក្រៅខ្លួន។ ទាំងអស់នេះដោយសារតែមិនអាចគ្រប់គ្រងកិច្ចការដែលខ្លួនបានធ្វើ ឬអាចជាប់រវល់ច្រើនទៅលើកិច្ចការទាំងអស់នោះ។ ខាងក្រោមនេះ គឺជារបៀបផ្តោតអារម្មណ៍ដែលអ្នកអាចសាកល្បង ដើម្បីបង្កើនការផ្តោតអារម្មណ៍។
១.សរសេរកិច្ចការលើក្រដាស ៖ ការសរសេរដោយដៃ នៅលើក្រដាស ដោយមិនប្រើប្រាស់បច្ចេកវិទ្យា ទូរស័ព្ទ កុំព្យូទ័រ ឬឧបករណ៍ឌីជីថលផ្សេងៗទៀត នឹងធ្វើឱ្យយើងទទួលបានអារម្មណ៍ ខួរក្បាលក៏អាចទទួលនូវអ្វីដែលយើងបានសរសេរទៅច្បាស់លាស់ ដោយសារតែយើងបានធ្វើកិច្ចការនោះដោយប្រិតប្រៀងនៅលើក្រដាស មិនដូចជាការប្រើប្រាស់បច្ចេកវិទ្យា ដោយគ្រាន់តែប្រើចុងម្រាម ដូច្នេះកិច្ចការនោះនឹងធ្វើឱ្យយើងចងចាំ ហើយនឹងអាចធ្វើការដោយសន្តិភាពផ្លូវចិត្ត។

២.រៀបចំកិច្ចការឱ្យតូច និងច្បាស់លាស់ ៖ បំបែកកិច្ចការរបស់អ្នកជាបំណែកកាន់តែតូច កុំខ្លាចថាកិច្ចការតូចៗនោះ មិនមែនធ្វើឱ្យការងារធំបានជោគជ័យ តែត្រូវគិតថា គ្រប់យ៉ាងផ្សំចេញពីធាតុតូចៗនោះ។ នៅពេលដែលការងារតូចសម្រេចបានកាន់តែច្រើន អ្នកនឹងមានអារម្មណ៍ដើរទៅមុខបន្តទៀត ព្រោះតែអ្នកដឹងច្បាស់ថា ការងារទាំងអស់ផ្សំចេញពីភាពល្អិតនេះ។ ឧទាហរណ៍ការសរសេរអក្សរ គឺផ្តើមចេញពីការផ្សំពាក្យ ផ្សំអក្សរផ្សំស្រៈបញ្ចូលគ្នាដើម្បីបង្កើតបានជាពាក្យណាមួយ ហើយពាក្យទាំងនោះផ្សំបញ្ចូលគ្នាបន្ថែមទៀត ទើបក្លាយជាអត្ថបទ រហូតដល់ក្លាយជាសៀវភៅមួយក្បាលបាន។ អ្នកអាចសាកល្បង បំបែកកិច្ចការដែលគិតថាធំ មកជាការងារតូចៗ ដើម្បីងាយស្រួលធ្វើ និងដើម្បីងាយស្រួលចែកការផ្តោតអារម្មណ៍ ឱ្យនៅត្រឹមចំនុចតូច។
៣.បិទរាល់វត្ថុនាំឱ្យរំខាន ៖ ខួរក្បាលរបស់អ្នក តែងតែចាប់រាល់អ្វីដែលលោតមក ដូច្នេះឧបករណ៍បច្ចេកវិទ្យា គឺជាឧបសគ្គរបស់អ្នក ខួរក្បាលរបស់អ្នក នឹងចាប់សញ្ញាដែលបង្ហាញថ្មីជានិច្ច។ ប៉ុន្តែបើសិនជាអ្នកបិទរាល់វត្ថុរំខាន ឬសម្លេងផ្តល់ដំណឹង ខួរក្បាលរបស់អ្នក នឹងផ្តល់នូវភាពច្នៃប្រតិដ្ឋមកកាន់អ្នកឱ្យអាចបំពេញការងាររបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។

៤. ស្តាប់ចម្រៀង ៖ ចម្រៀងនឹងនាំឱ្យខួរក្បាល រាងកាយរបស់អ្នកហូរទៅតាមតន្ត្រី តែបើសិនជាអ្នកស្តាប់សម្លេងបែបសមាធិ ឬជាសម្លេងធម្មជាតិព្រៃភ្នំ អ្នកនឹងកាន់តែអាចផ្តោតអារម្មណ៍បានល្អ។ អ្នកអាចសាកល្បងស្វែងរកសម្លេងទាំងនោះនៅក្នុង Youtube បានដោយប្រើប្រាស់ពាក្យ “focus music for work” “focus music for studying” ជាដើម៕

ជាផលិតករផលិតកម្មវិធី និងជាអ្នកយកព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជា អ្នកសារព័ត៌មាន វេបសាយ, ទូរទស្សន៍ ជាជំនួយការផលិតករភាពយន្ត ផលិតករក្រៅប្រព័ន្ធ និងជាផលិតករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...
ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/06/2025
កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែងរកបេក្ខជនដែលមានសក្តានុពល ដើម្បីមកបន្តការសិក្សាថ្នាក់ Master នៅតាមសាកលវិទ្យាល័យនានា ក្នុងប្រទេសកាណាដា។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/01/2024
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍សម្ដេចវិបុលបញ្ញា សុខ អាន នៅសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្តោតលើឧត្តមភាព...
អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/08/2023
កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...
Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍១០០%ចំនួន៨០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/11/2023
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....



























