វត្តអារាមដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ

វត្តអារាម មិនត្រឹមតែជាទីកន្លែងគោរពសក្តារៈបូជា​សម្រាប់សាសនិកជនប៉ុណ្ណោះទេ ប៉ុន្តែក៏​ត្រូវ​បានចាត់ទុកជា​កន្លែង​ថែរក្សា​នូវវប្បធម៌ ទំនៀមទម្លាប់ អក្សរសាស្រ្ត និង​ប្រពៃណីដ៏ផូរផង់របស់ខ្មែរផងដែរ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ​អាចារ្យ អាចារិនី នៅទូទាំង​ប្រទេស​កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា ដូនតារបស់យើងបានបន្សល់ទុក​នូវប្រពៃណី ទំនៀមទម្លាប់​ ជាមរតកដ៏សម្បូរបែប ។ ក្នុងនោះ បណ្តាទីអារាមរបស់យើងទាំងអស់ ដើរតួនាទី​សំខាន់​ក្នុងការ​ថែរក្សា​នូវ​ទំនៀមទម្លាប់​ប្រពៃណី​របស់ជាតិសាសន៍យើង។

សម្តេចតេជោ​មានប្រសាសន៍បញ្ជាក់ថា កាលពីជំនាន់បារាំងត្រួតត្រាប្រទេសខ្មែរ ទំនៀមទម្លាប់ ក្បួនខ្នាត អក្សរសាស្រ្តរបស់យើងត្រូវបានរក្សា ដោយ​ក្នុង​នោះទីវត្ត​អារាមបានដើរតួនាទីយ៉ាងសំខាន់។

សម្តេចតេជោ ហ៊ុន សែន

“ឥឡូវយើងពិនិត្យ​មើលប្រទេសជាច្រើន ពេលដែលបារាំងចូលទៅ បារាំងយកភាសាបារាំងទៅដាក់ឱ្យតែម្តង។ …ប៉ុន្តែខ្មែរ បារាំងធ្វើអត់បានទេ ខ្មែរនៅរក្សាបាននូវអក្សរសាស្រ្ត និងភាសារបស់ខ្លួនយ៉ាងច្បាស់ ដែលនោះជាចំណុចខ្លាំងនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ហើយ​ដែលមានព្រះពុទ្ធសាសនាជាបង្អែកដ៏រឹងមាំ នៃវប្បធម៌ជាតិ “

ពាក់ព័ន្ធទៅនឹងទីវត្តអារាមក្នុងការថែរក្សានូវវប្បធម៌ប្រពៃណីជាតិនេះដែរ សម្តេចតេជោ​ក៏​បានអំពាវនាវ​ទៅ​ដល់​លោកអាចារ្យ អាចារិនី ទាំងអស់ត្រូវពិភាក្សា​ជាមួយ​ព្រះសង្ឃ​ក្នុងការ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋអាចលេងល្បែងប្រជាប្រិយ៍ខ្មែរ​នៅ​ក្នុងទីវត្ត​អារាម ដូចជាល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ រាំវង់ វាំក្បាច់ ជាដើម ខណៈពិធីបុណ្យ​ចូលឆ្នាំខ្មែរខិតជិតមកដល់ ដើម្បីបង្កលក្ខណៈឱ្យ​ប្រជាពលរដ្ឋ ក៏​ដូចជា​យុវជន​ស្គាល់​នូវ​ទំនៀមទម្លាប់ខ្មែរ។

សម្តេចតេជោ ហ៊ុន សែន

” រឿងទំនៀមទម្លាប់ វប្បធម៌នេះ សំខាន់ណាស់ ឥឡូវនេះ បើយើងមិនរក្សាក្បួនខ្នាតចាស់ទេ ស្មើនឹងការបំផ្លាញ ព្រោះអ្វីដែលបានកើតឡើងនៅពេលនេះ វាត្រូវរក្សាមរករាប់រយឆ្នាំតទៅទៀត…”

គួរបញ្ជាក់ដែរថា តាំងពីបុរាណកាលរៀងមក វត្តអារាម នៃព្រះពុទ្ធសាសនានៅ​កម្ពុជា បាន​រួម​ចំណែក​យ៉ាង​សំខាន់ក្នុងការ​ថែរក្សា លើកតម្កើងអត្តសញ្ញាណជាតិខ្មែរ ជាវប្បធម៌ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏​ល្អ​របស់ជាតិ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី