របាយការណ៍ TVET ៖ ជំនាញធុរកិច្ច ICT និងជំនាញសំណង់ស៊ីវិល ជាជំនាញដែលសិស្ស និស្សិត​រៀនច្រើនជាងគេ

យោង​តាម​របាយការណ៍​របស់ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឱ្យដឹងថា នៅ​ក្នុងឆ្នាំ​២០២៣កន្លងទៅនេះ មានសិស្ស និស្សិត សរុបចំនួន ៥៤ ៤៣៨នាក់ បានបញ្ចប់​ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពីគ្រឹះស្ថានក្រោមឱវាទរបស់ក្រសួងទាំង២០៧គ្រឹះស្ថាន ដោយ​ក្នុងនោះ​ជំនាញធុរកិច្ច/ICT និងជំនាញសំណង់ស៊ីវិល ស្ថាបត្យកម្ម មានចំនួនសិស្សនិស្សិតរៀនច្រើនជាងគេ ។

របាយការណ៍​បាន​ឱ្យដឹងថា ក្នុងចំណោមសិស្ស និស្សិត​ដែលបញ្ចប់ការសិក្សាទាំងជាង៥ម៉ឺននាក់នៅឆ្នាំ២០២៣ សិស្សដែលរៀនវគ្គខ្លី​មានចំនួន ២៥ ៩០៤នាក់ (ស្រី ១២ ០៦៣) និងវគ្គវែងចំនួន ២៨ ៥៣៤នាក់ (ស្រី ៨ ៤៤០នាក់) រួមមានបរិញ្ញាបត្រជាន់ខ្ពស់​បច្ចេកវិទ្យា/ឯកទេស ចំនួន ៧៤៦នាក់, បរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ ចំនួន ៧ ០៥១នាក់, សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្របច្ចេកទេស/ឯកទេស ចំនួន ៥ ៨៥៤នាក់, សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១,២,៣ ចំនួន ១៤ ៨៨៣នាក់ និង វិញ្ញាបនបត្រវិជ្ជាជីវៈ ចំនួន ២៥ ៩០៤នាក់។

ដោយឡែក សិស្ស និស្សិត ដែលបានបញ្ចប់​ការ​បណ្តុះបណ្តាល​តាមមុខជំនាញវិញ រួមមាន ៖ អគ្គិសនី/អេឡិចត្រូនិក ចំនួន ៥ ០១២នាក់, សំណង់ស៊ីវិល/ស្ថាបត្យកម្ម ចំនួន ៦ ៤៧៨នាក់, មេកានិក/រថយន្ត ចំនួន ៣ ៥៥៥នាក់, ធុរកិច្ច/ICT ចំនួន ៩ ​៧៧៨នាក់, កម្មន្តសាល ចំនួន ១ ០០២នាក់, បរិក្ខាត្រជាក់ និងកំដៅ ចំនួន ១ ៥៤៥នាក់, កសិកម្ម ចំនួន ៥ ៥៤០នាក់, សេវាកម្ម ចំនួន ២០ ២៦៦នាក់ និងផ្សេងៗ ចំនួន ១​២៦២នាក់។

យោង​ទៅតាមទិន្នន័យខាងលើខាងលើបានបង្ហាញថា សិស្ស និស្សិត ដែលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ភាគច្រើន​ចាប់យកជំនាញ ធុរកិច្ច/ICT ច្រើនជាងគេ បន្ទាប់មកជំនាញ សំណង់ស៊ីវិល/ស្ថាបត្យកម្ម និងជំនាញ អគ្គិសនី/អេឡិចត្រូនិក។

តើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែល សិស្ស និស្សិត បានសិក្សា ស្របតាមតម្រូវការទីផ្សារ​ការងារដែរ ឬទេ?

តាមការ​ព្យាករតម្រូវការ​ទីផ្សារការងារ​នៅ​កម្ពុជា ក្រសួងការងារបានបញ្ជាក់ថា ចន្លោះឆ្នាំ​២០២៤-២០២៦ ខាងមុខ កម្ពុជា​នឹងអាច​បង្កើត​ការងារបន្ថែម​ជូន​ប្រជាពលរដ្ឋ​ប្រមាណ ២៣,៥ម៉ឺននាក់ ក្នុងមួយឆ្នាំ។ តាមរយៈ​កំណើន​ការងារ​ជាធ្យម​ប្រមាណ ២,៥% ក្នុងមួយឆ្នាំ នឹងធ្វើ​ឱ្យ​ចំនួនអ្នក​មាន​ការងារសរុប​កើន​ឡើង​ដល់​ប្រមាណ ១០,២លាននាក់ នៅ​ក្នុង​ឆ្នាំ​២០២៦។

បើតាម​ក្រសួងការងារ វិស័យ​ឧស្សាហកម្ម នឹង​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន​បង្កើត​ការងារ ហើយ​ត្រូវ​ព្យាករថា នឹង​អាច​បង្កើត​ការងារ​ប្រមាណ ១៦,៥ម៉ឺននាក់​ក្នុង​មួយឆ្នាំ ឬ​ស្មើ​នឹង​អត្រា​កំណើន​ការងារ ៥,៧%។ រីឯវិស័យ​សេវាកម្មវិញ ត្រូវ​បានរំពឹងថា នឹង​បង្កើត​ការងារ​ប្រមាណ ១៦,៧ម៉ឺននាក់​ក្នុង​មួយ​ឆ្នាំ ស្មើ​នឹង​អត្រា​កំណើន​ការងារ ៤,៤%។

និន្នាការ​កំណើន​ការងារ​នៅ​ក្នុងវិស័យ​ទាំង២នេះ គឺ​ដោយ​សារ​ការ​កើន​ឡើង នៃតម្រូវ​ការ​ក្នុងការពង្រីក ផលិតកម្ម និង​អាជីវកម្ម ព្រមទាំង​ការ​ផ្លាស់ប្តូរ​ការងារ​ពីវិស័យ​កសិកម្ម​ដែល​ត្រូវ​បានព្យាករថា ចំនួន​ការងារនឹងថយចុះ​ប្រមាណ ៩,៨ម៉ឺននាក់​ក្នុង​មួយ​ឆ្នាំ ស្មើ​នឹង​អត្រាថយ​ចុះ​ការងារ ៣,៥% ក្នុងមួយឆ្នាំ។

ជាមួយគ្នានេះ ក្រសួងការងារ ក៏​បានបង្ហាញអំពីមុខរបរ និង​ការងារ ២ប្រភេទ ដែល​រំពឹងថា នឹងកើន​ឡើង​លឿន និង​បង្កើត​ការងារថ្មី​ច្រើនជាងគេ​ជូន​ប្រជាពលរដ្ឋ រួមមាន ៖ ប្រភេទទី១ សិប្បករ ឬអ្នកជំនាញ​ធ្វើ​ការងារ​ដោយ​ប្រើ​កម្លាំង (ជាកម្លាំង​ពលកម្មជំនាញ ដែលទាមទារ​ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ) ប្រមាណ ១៣,៧ម៉ឺននាក់​ក្នុង​មួយឆ្នាំ ស្មើ​នឹង ៣៦,៦% នៃការងារសរុប​បង្កើតបន្ថែម ហើយ​ភាគច្រើន នៃមុខរបរ​ប្រភេទ​នេះ ត្រូវ​បានបង្កើត​ឡើង​ក្នុងវិស័យ​សំណង់, កាត់ដេរ និង​ឧស្សាហកម្ម​ផ្សេងៗ។ រីឯប្រភេទទី២ គឺអ្នក​លក់ ឬអ្នក​បម្រើ​សេវាកម្ម​ប្រមាណជា ១០,៩ម៉ឺននាក់​ក្នុងមួយឆ្នាំ ដែលភាគច្រើន​នឹង​ត្រូវ​បង្កើត​ឡើង​ក្នុងអនុវិស័យ​ការស្នាក់នៅ និង​ភោជនីយដ្ឋាន, ការលក់ដុំ និងរាយ និង​សេវាកម្មផ្សេងៗ។

សម្រាប់ប្រភេទមុខរបរ​ដែលមាន​​កំណើន​គួរ​ឱ្យ​កត់សម្គាល់វិញ រួមមាន ៖ អ្នក​បញ្ជា ឬផ្គុំគ្រឿងចក្រ ឬឧបករណ៍ ២,១ម៉ឺននាក់ ក្នុងមួយឆ្នាំ ដែលភាគច្រើន​ នៃការ​ងារប្រភេទនេះ នឹង​ត្រូវបង្កើត​ឡើង​ក្នុងអនុវិស័យ​ការដឹកជញ្ជូន និង​គមនាគមន៍ និង​ឧស្សាហកម្ម​ផ្សេងៗ និង​ប្រភេទ​ការងារ និង​មុខរបរ​ជាជំនួយ​ការ​រដ្ឋបាល ឬលេខា ប្រមាណ ១,២ម៉ឺននាក់​ក្នុង​មួយឆ្នាំ ដែលភាគច្រើន​នឹង​បង្កើត​ឡើង​ក្នុងអនុវិស័យ​សេវាកម្មផ្សេងៗ អចលនទ្រព្យ កាត់ដេរ ការដឹកជញ្ជូន និង​គមនាគមន៍។

ដោយឡែក​ប្រភេទ​ការងារ​ដែលទាមទារ​ជំនាញខ្ពស់​ដូចជា អ្នក​បច្ចេកទេស​កម្រិតមធ្យម និង​អ្នក​ឯកទេស​វិជ្ជាជីវៈ​កម្រិតខ្ពស់ ជារួម​ត្រូវ​បាន​រំពឹងថា នឹងកើន​ប្រមាណជា ៨ពាន់នាក់ និង​៩ពាន់នាក់​ក្នុង​មួយឆ្នាំ​រៀងគ្នា។ រីឯ​អ្នក​ធ្វើ​ការងារ​គ្មានជំនាញ ត្រូវ​បានព្យាករថា នឹង​កើនឡើង​ប្រមាណជា ១,៩ម៉ឺននាក់​ក្នុងមួយឆ្នាំ ដែលភាគច្រើន នៃ​ការងារ​ទាំងនោះ​ស្ថិត​នៅក្នុងអនុវិស័យ សំណង់ និង​ការ​ដឹកជញ្ជូន និង​គមនាគមន៍៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី