សកម្មភាពសាមញ្ញៗ ជួយ​កាត់បន្ថយ​ស្រ្តេស និង​ពង្រឹងគុណភាពនៃការ​គេង

ការដើរនៅក្នុងបរិយាកាសធម្មជាតិដោយល្បឿនមួយៗ​ ជំនួសឱ្យការដើរបែបប្រញាប់ប្រញាល់ ក៏អាចធ្វើឱ្យអារម្មណ៍ល្អបានដែរ ទាំងនេះ​បង្ហាញពីសកម្មភាព​សាមញ្ញ​ដែល​មនុស្ស​បាន​មើលរំលង។ គ្មានអ្វីដែល​ងាយស្រួល​ជាងជ្រើសរើស​សកម្មភាព​ដែលធ្លាប់​អនុវត្តន៍​ជារឿយៗ​ហើយ​នោះទេ ដូចជា​ទទួលទាន​ទឹក ទទួលទាន​បន្លែផ្លែឈើ យល់ដឹងអំពី​គុណភាពនៃការគេង និង​សកម្មភាព​ដទៃទៀត​ដែល​ផ្តល់គុណតម្លៃទៅ​កាន់សុខភាព​ផ្លូវចិត្ត និង​សុខភាព​ផ្លូវកាយ។ ក្រៅតែ​ពីការព្យាយាម​បណ្តុះទម្លាប់ និង​ការបណ្តោយទៅ​តាមសភាព​ធម្មជាតិ គឺបាន​រួមចំណែក​អភិវឌ្ឍន៍ទៅ​កាន់​ថាមពល​រាងកាយ និង​សម្រួច​ស្មារតី​ក្នុងការផ្តោត។

តាមរយៈ Womans World បាន​បង្ហាញ​វិធីសាមញ្ញៗ មួយចំនួន​ដែលជួយឱ្យ​ការប្រើប្រាស់​សកម្មភាព​ទូទៅ បាន​រួមចំណែក​ជួយពង្រឹង​គុណភាពនៃ​ការគេង និង​ការ​កាត់បន្ថយ​ស្ត្រេស​ជាដើម។

១. ទទួលទាន​ទឹកផ្លែ​ឈើស្រស់ ៖ គ្រាន់តែ​បង្កើត​ទម្លាប់​ប្រចាំថ្ងៃឱ្យ​ទទួលទាន​អាហារដែលមាន​ជីវជាតិ តួយ៉ាងដូច​ជាការ​ប្រើប្រាស់​ផ្លែឈើ ដែល​មានលក់​នៅជិត​តំបន់​របស់ខ្លួន​ដើម្បី​ទទួលទាន ឬក៏​ការ​ចម្រាញ​ប្រែក្លាយ​ឱ្យទៅជា​ភេសជ្ជៈ ក៏បាន​រួមចំណែក​ក្នុងផ្តល់​ភាពស្រស់ស្រាយដែរ។ ផ្លែក្រូច​ ផ្លែប៉ោម សុទ្ធសឹង​តែផ្តល់​ភាពសំខាន់​ចំពោះសុខភាព ប៉ុន្តែ​ដើម្បី​រក្សាស្ថេរភាព​នៃទម្លាប់​ទាំង​នេះបាន​ ចាំបាច់​ជ្រើសរើស​ផ្លែឈើណា​ដែល​នៅ​ក្បែរៗ​ខ្លួន។

២. ការប្រើប្រាស់​ក្រណាត់ ឬម៉ាសបិទភ្នែក​នៅ​ពេល​គេង ៖ ការគេងផ្តល់​ភាពសំខាន់​ដើម្បីទាញ​ថាមពល​ឱ្យត្រឡប់​មកវិញ ហើយ​ក្រៅតែ​ពី​ការបរិភាគ​អាហារល្អ ការចូល​គេង​ទៀងទាត់ និង​ការកាត់បន្ថយ​សម្លេង​រំខាននានា ការប្រើប្រាស់ម៉ាស ឬក្រណាត់ដើម្បីរុំភ្នែក បានជួយ​ឱ្យការ​គេងកាន់​តែស្ងប់​បន្ថែម​មួយ​កម្រិត​ទៀត ដោយ​សារតែអាច​បិទបាំង​ពន្លឺ ដែល​ជះចេញ​ពីខាង​ក្រៅ​បន្ទប់​បាន។

៣. ធ្វើ​លំហាត់ប្រាណ​ដើម្បីកាត់​បន្ថយ​ស្ត្រេស ៖ ស្ថិតក្នុង​បរិយាកាស​ដ៏មមាញឹក និង​ទីតាំងមិន​សូវអំណោយ​ផល មនុស្ស​នឹងជ្រើស​យក​ការដើរ ឬរត់តាមរយៈម៉ាស៊ីន​ហាត់ប្រាណ ឬក៏​ការហាត់ប្រាណ​នៅក្នុងក្លឹបជាដើម យ៉ាងណាមិញ ប្រសិន​បើអាច សូម​ជ្រើសរើស​ការដើរនៅតាម​ទីតាំងសាធារណៈ ឬទីតាំង​ដែល​មាន​សួនច្បារ គឺកាន់តែផ្តល់​នូវផល​ចំណេញ​មួយផ្នែក​ទៀត​ ព្រោះក្រៅ​តែពី​បាន​រក្សាសុខភាព ថែមទាំង​បាន​ពិនិត្យ​តានដាន​សង្កេតពី​បរិយាកាស​ជុំវិញ ក៏ដូចជា​ការ​សម្រាក​លំហែបាន​មួយ​ផ្នែក​ទៀត៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *