៥គន្លឹះក្នុងការរក្សាតុល្យភាព រវាងការងារ និងជីវិតផ្ទាល់ខ្លួន

ការសិក្សាមួយចំនួនបង្ហាញថា កាលដែលបុគ្គលិក រក្សាបាននូវតុល្យភាពរវាងការងារនិងជីវិតផ្ទាល់ខ្លួនបាន គឺអាចជំរុញឱ្យពួកគេមានលទ្ធភាពក្នុងការបង្កើនផលិតភាព ប្រសិទ្ធភាព កាត់បន្ថយស្រ្តេស រួមទាំងចេះអំណរសាទរជាមួយនឹងកាតព្វកិច្ចបច្ចុប្បន្ន។

យោងតាម គេហទំព័រ The quint World  ស្ថានភាពប្រែប្រួល ទៅតាមយុគសម័យ ធ្វើឱ្យមនុស្សបង្កើនភាពមមាញឹកឥតឈប់ឈរ ដែលវាពិបាកក្នុងការធ្វើឱ្យមនុស្សបំពេញការងារបានល្អ និងកើនបញ្ហាប្រឈមក្នុងការរក្សាតុល្យភាពជីវិត និងការងារ ។ ពេលខ្លះពួកគេ ទទួលបានការវិវឌ្ឍខាងការងារយ៉ាងលឿន ប៉ុន្តែបែរជាមានភាពរញេរញៃចំពោះជីវិតឯកជនភាពទៅវិញ ដែលកត្តាបែបនេះ វាក៏ប៉ះពាល់ដល់ការបង្កើនគុណភាពការងារ ឬតុល្យភាពការងារក្នុងរយៈពេលវែង ថែមទាំងរារាំងក្នុងការបញ្ចេញនូវសក្តានុពលផងដែរ ជាពិសេសនោះគឺ មិនផ្តល់ភាពងាយស្រួលក្នុងការបង្កើនផលិតភាព ខណៈផលិតភាព ដើរតួនាទីសំខាន់ក្នុងការជំរុញឱ្យបុគ្គលិក ពង្រឹងជំនាញមួយជាក់លាក់ បណ្តុះទឹកចិត្តក្នុងការបន្តការងារ ជំរុញឱ្យការបើកទំព័រថ្ងៃថ្មីដោយរស្មីភ្លឺថ្លា ។

មុននឹងចូលទៅដល់គន្លឹះសំខាន់ៗ ជាដំបូងនោះគួរចងចាំថា ការយកចិត្តទុកដាក់អំពីវិធីក្នុងការទាញរកនូវសក្តានុពលផ្ទាល់ខ្លួនឱ្យផុសចេញមកក្រៅ អាចកើតឡើងតាមរយៈការធ្វើឱ្យមានតុល្យភាពរវាងការងារ និងជីវិតរស់នៅ ដូចជា សុខុមាលភាព និងការគ្រប់គ្រងប្រភេទការងារ​ ហើយក៏ត្រូវខ្វល់ខ្វាយអំពីសម្មភាព និងទម្លាប់សាមញ្ញៗប្រចាំថ្ងៃផងដែរ ព្រោះទាំងនេះគឺជាចំណែកជួយឱ្យកាត់បន្ថយចំនួនម៉ោងធ្វើការ ដែលមានន័យថា លទ្ធផលនៅដដែល ឬល្អជាងមុន ប៉ុន្តែប្រើពេលក្នុងការបំពេញក្នុងរយៈពេលខ្លីជាងមុន។ ខាងក្រោម​នេះ​ជា​គន្លឹះ​ប្រាំ ក្នុងការបង្កើន​ផលិតភាព ក៏ដូចជារក្សា​តុល្យភាព​ការងារ​ និងជីវិតផ្ទាល់ខ្លួន។

១. កំណត់អទិភាពក្នុងថ្ងៃនីមួយៗ ៖ ដើម្បីទទួលបានផលិភាព ក្នុងរយៈពេលពេញមួយថ្ងៃ មនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែបានដឹងថា ការកំណត់អទិភាពក្នុងការងារដែលចាំបាច់ គឺជាចំណែកមួយដែលមិនអាចមើលរំលង ហើយដើម្បីស្វែងរកឱ្យឃើញថា តើការងារណាដែលត្រូវទម្លាក់ដៃចាប់ធ្វើមុនគេ។ ក្នុងករណីនេះ វានឹងជំរុញឱ្យលោកអ្នកកាន់តែមានការផ្តោតយ៉ាងស៊ីជម្រៅចំពោះសកម្មភាពទាំងឡាយណាដែលពិតជាឆ្លើយតបនឹងការរំពឹងទុក ឬគោលដៅរួម។ ខណៈពេលដែលរឿងជុំវិញខ្លួនគ្រប់យ៉ាងមើលទៅគឺសំខាន់ទាំងអស់ក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថា ការងារទាំងនោះត្រូវប្រើកម្លាំងនិងថាមពលទៅធ្វើទាំងស្រុងដោយស្មើភាពគ្នានោះទេ។ ដូច្នេះការចាប់ផ្តើមពីចំណុចតូចៗ ដោយជ្រើសយកការងារសំខាន់ និងស្របជាមួយកាលបរិច្ឆេទច្បាស់លាស់ ការធ្វើផែនការសកម្មភាពទុកជាមុន ធ្វើឱ្យការងារកាន់តែមានគុណភាព។ ទន្ទឹមគ្នានោះ វាក៏ផ្តល់នូវការសម្រេចបំណង ឬការប្តេជ្ញាប្រកបដោយតុល្យភាពរវាងការងារនិងជីវិតឯកជន។

២. បំបែកក្ដីបំណងធំៗឱ្យទៅជាជំហានតូចៗ ៖ ជារឿយៗ មានកិច្ចការសំខាន់ជាច្រើនដែលនាំចិត្តយើងឱ្យ​មានភាពច្របូកច្របល់ បាត់កោះត្រើយ រកគោលដៅជាក់លាក់ណាមួយក្នុងការបញ្ចប់គ្មាន។ អារម្មណ៍បែបនេះ បណ្តាលឱ្យអ្នកប៉ះពាល់ទឹកចិត្ត និងខាតបង់ពេលយ៉ាងច្រើន។ ចំពោះដំណោះស្រាយដែលឆ្លើយតបនឹងបញ្ហាទាំងនេះបានគឺ សម្រួចគោលដៅ ហើយបំបែកវាឱ្យតូចៗ ដែលវាងាយក្នុងការគ្រប់គ្រង និងផ្ទៀងផ្ទាត់លទ្ធផលឱ្យមានភាពប្រាកដប្រជាជាងមុន។ អនុវត្តន៍បែបនេះ វាមិនត្រឹមតែកាត់បន្ថយភាពតានតឹង និងបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវយុទ្ធសាស្រ្តមួយជួយដល់ការសម្រួចទិសដៅពិតជាក់ស្ដែង និងការបោះជំហានឆ្ពោះទៅរកមាគ៌ាដ៏ធំបាន។

៣. ផ្ទេរការងារ និងរកវិធីបញ្ចប់ដោយភាពឈ្លាសវៃ ៖ ការរិះរកវីធី ដែលបង្កប់នូវភាពឈ្លាសវៃ និងការផ្ទេរសិទ្ធ ឬកិច្ចការទៅកាន់អ្នកដទៃដើម្បីសម្រួលបន្ទុក ក៏ដូចជាការចែករំលែកវិធីសាស្រ្តធ្វើការ ជាផ្លូវមួយជំរុញឱ្យកើត​មាននូវបរិយាកាសដែលមានភាពរីកចម្រើនទាំងគ្រប់ភាគី។ កាលដែលសម្រេចចំណុចនេះបាន គឺទាមទារឱ្យលោកអ្នក មានសមត្ថភាពក្នុងការបែងចែក ផ្ទេរអំណាច ឬសិទ្ធពាក់ព័ន្ធនឹងកិច្ចការទៅកាន់អ្នកមានសមត្ថភាពណាម្នាក់ ដើម្បីធានាបាននូវផលទ្ធវិជ្ជមាន។ បើអនុវត្តបែបនេះបាន វាក៏ជួយបង្កើនផលិតភាពផ្ទាល់ខ្លួនក្នុងការបង្កើតគំនិតថ្មីៗ ក៏ដូចជាចាកចេញពីបន្ទុកភារកិច្ចលើសដែនកំណត់ជាដើម។

៤. ទុកពេលសម្រាកក្នុងស្ថានភាពមមាញឹក ៖ បរិយាកាសប្រជុំម្តង ភាពរីករាយក៏មាន ភាពតានតឹងក៏មាន ប៉ុន្តែជារួមគឺជាស្ថានភាពមួយដែរពោរពេញដោយភាពមមាញឹក និងសម្បូរដោយកិច្ចការប្រញាប់ច្រើន។ យ៉ាងណា ខួរក្បាលមនុស្ស មិនមែនជាគ្រឿងម៉ាស៊ីនឡើយ ចាំបាច់ត្រូវការពេលដើម្បីសម្រាកខ្លះ ក្នុងការបង្កើនថាមពលត្រឡប់មកវិញ។

៥. មិនឆែកសារការងារកំឡុងពេលផ្ទាល់ខ្លួន ៖ មានការសិក្សាមួយចំនួនក៏បានលើកឡើងអំពីផលិតភាពដែលខ្វះនូវផាសុកភាព ឬផលិតភាពពុល ( toxic productivity)  តាមរយៈការរកឃើញនេះ គេក៏បានដឹងថា មានបុគ្គលិកមួយចំនួន បានចាយពេលបំពេញការងារបន្ថែមនៅថ្ងៃសម្រាក ឬនៅចុងសប្តាហ៍ដើម្បីធ្វើការឱ្យឆ្លើយតបនឹងកាលកំណត់ ឬការបង្ហាញអំពីគុណតម្លៃ ឬឆន្ទៈរបស់ពួកគេ, ការធ្វើបែបនេះ ត្បិតថាល្អសម្រាប់លទ្ធផលការងារក៏ពិតមែន ប៉ុន្តែវាមិនបានជះផលល្អទៅកាន់សុភាពផ្លូវចិត្តរបស់ពួកគេនោះទេ។ កំឡុងពេលគិតគូរអំពីផលិតភាព នៅកន្លែងការងារ អ្នកធ្វើការមិនគួរភ្លេចនោះទេ អំពីការប្រើប្រាស់ជីវិតផ្ទាល់ខ្លួនឱ្យមានអត្ថន័យ ដើម្បីកាត់បន្ថយការវិនិយោគពេលធ្វើការងារលើសចំណុះ ជាហេតុដែលគេតែងរំលឹកជារឿយៗ អំពីតុល្យភាពការងារ និងជីវិតឯកជន តាមរយៈការទុកចន្លោះឱ្យខ្លួនឯងបានទទួលឱកាសសម្រាកក្រោយចេញពីធ្វើការ រួមទាំងផ្តោតអំពីគុណភាពជីវិតឱ្យបានច្រើន៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]