ក្រសួងសុខាភិបាលអំពាវនាវ​ដល់មាតាបិតា យកចិត្តទុកដាក់​លើ​បញ្ហា​សុខភាពភ្នែក​របស់កុមារ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្នុង​ឱកាសប្រារព្ធទិវា​សុខភាពភ្នែកពិភពលោក ១០ តុលា ក្រសួងសុខាភិបាល​កម្ពុជា បានធ្វើ​ការ​អំពាវនាវ​ដល់​មាតាបិតា អ្នកអាណាព្យាបាល ក្រុមគ្រួសារ និង​សហគមន៍​ទាំងអស់គ្នា យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​សុខភាព​ភ្នែក​របស់កុមារ និង​ធានាថា កុមារ​គ្រប់រូប​មានសុខភាពភ្នែកល្អ ដើម្បីអនាគត​ និង​ភាពជោគជ័យ​របស់កូនៗ។

ទិវាសុខភាពភ្នែកពិភពលោក​នៅឆ្នាំនេះ ប្រារព្ធក្រោម​ប្រធានបទ “ស្រឡាញ់សុខភាព​ភ្នែក​កូនអ្នក” ក្នុងគោលបំណងលើក​កម្ពស់​ការ​យល់ដឹងពីការថែទាំ និង​ការពារ​សុខភាពភ្នែកទូទៅរបស់កុមារ។ បើតាម​ក្រសួងសុខាភិបាល ការ​ចុះខ្សោយ​គំហើញ​ចំពោះ​កុមារ​ដែល​មិន​បាន​កែតម្រូវ​ឱ្យ​ទាន់​ពេលវេលា អាច​នាំ​ឱ្យ​មានផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់ការ​សិក្សា​របស់ពួកគេ ដោយ​បើយោង​តាមការសិក្សា​ស្រាវជ្រាវរបស់អង្គការសុខភាព​ពិភពលោក និង​ទីភ្នាក់​ងារអន្តរជាតិ​សម្រាប់​បង្ការ​ភាពពិការភ្នែក​កុមារ ការផ្តល់វ៉ែនតា​កែតម្រូវគំហើញ​អាច​កាត់​បន្ថយ​ភាពបរាជ័យ​ក្នុងការ​សិក្សា​បាន​រហូត​ដល់ ៤៤ភាគរយ។

ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់ និង​កាត់បន្ថយភាពពិការភ្នែក និង​គំហើញ​ចុះខ្សោយ​របស់កុមារ ក្រសួងសុខាភិបាល​បានធ្វើការ​ណែនាំ​ដល់មាតាបិតា អ្នកអាណាព្យាបាល និង​គ្រូបង្រៀន​គ្រប់រូប ត្រូវ​យកចិត្ត​ទុកដាក់​ផ្តល់អាទិភាព​ដល់សុខភាព​ភ្នែក​កុមារ នៅ​ក្នុង​ចំណោម​បញ្ហា​សុខភាព​អាទិភាព​សំខាន់ៗ​ដទៃ​ទៀត ដែលវានឹងជួយ​ឱ្យ​បញ្ហា​គំហើញ​ថយចុះ​របស់កុមារ​ត្រូវ​បានធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់ពេលវេលា ។ ក្នុងនោះដែរ មាតាបិតា អ្នកអាណាព្យាបាល ត្រូវប្រញាប់​រួសរាន់​នាំបុត្រធីតា​ដែល​សង្ស័យថាមានបញ្ហាភ្នែក ទៅ​ពិនិត្យ​ព្យាបាល​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​តាម​មណ្ឌលថែទាំភ្នែក ឬ​មន្ទីរពេទ្យ​ដែលមានផ្តល់​សេវាផ្នែក​ចក្ខុរោគ​នៅ​តាម​រាជធានី ខេត្ត ក្រុង​ឱ្យ​បានទាន់ពេលវេលា។

ក្រសួងសុខាភិបាលលើកឡើងថា ប្រសិន​បើមាតាបិតា អ្នកអាណាព្យាបាល ស្រឡាញ់​ភ្នែក​កូនលោកអ្នក គឺ​ត្រូវ​នាំពួកគេ​ទៅធ្វើតេស្តភ្នែក​ជាមួយ​គ្រូពេទ្យ​ជំនាញ ដែលនេះបង្ហាញពីការចូលរួម​ជាមួយមតាបិតា និងអ្នកអាណាព្យាបាល​ជុំវិញពិភពលោក ដែលកំពុងផ្តល់​អាទិភាព​ដល់សុខភាពភ្នែក​កូន​របស់ពួកគេ។

គួរ​បញ្ជាក់ថា នៅក្នុង​ផែនការ​យុទ្ធសាស្រ្តជាតិទី៣ សម្រាប់ការ​បង្ការ និង​ត្រួតពិនិត្យ​ភាពពិការភ្នែកឆ្នាំ២០២១-២០៣០ កម្ពុជាមានគោលដៅមហិច្ឆតាក្នុងការ​កាត់បន្ថយ​អត្រា​ប្រវ៉ាឡង់ នៃភាពពិការភ្នែក​ឱ្យ​ត្រឹម ០.៣៥% នៅឆ្នាំ​២០៣០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2026

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អតីតពលករវិលត្រឡប់​មក​ពីប្រទេស​ថៃ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ជិត៣ពាន់កន្លែង សិក្សាជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2026

ជា​ឱកាស​សម្រាប់​បងប្អូនអតីតពលករ​វិលត្រឡប់មក​ពីប្រទេស​ថៃ ពេលនេះវិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែន​សៀមរាប ដែល​ជា​គ្រឹះស្ថាន​សាធារណៈ​ស្ថិត​នៅក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *