ក្រសួងអប់រំធ្វើយុទ្ធនាការគាំទ្រ​ការអប់រំឌីជីថល​សម្រាប់​សិស្សមធ្យមសិក្សា​នៅ​រាជធានីភ្នំពេញ

ភ្នំពេញ – ក្រសួងអប់រំ យុវជន និង​កីឡា បានប្រកាស​ពី​ការ​រៀបចំធ្វើ «យុទ្ធនាការគាំទ្រ​ការ​អប់រំ​ឌីជីថល​សម្រាប់សិស្សានុសិស្ស​នៅ​គ្រឹះស្ថានមធ្យមសិក្សា​រាជធានីភ្នំពេញ » ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែកក្កដា ឆ្នាំ​២០២៣នេះ នៅគ្រប់​វិទ្យាល័យរដ្ឋ​ទាំងអស់​នៅ​រាជធានីភ្នំពេញ។

បើតាម​ការ​បញ្ជាក់របស់ក្រសួងអប់រំ យុទ្ធនាការនេះ​នឹង​ត្រូវ​អនុវត្ត​ដោយ មជ្ឈមណ្ឌលសម្រាប់​ការ​អប់រំ​ឌីជីថល និង​ការ​អប់រំពីចម្ងាយ ដោយ​មានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថាន​គរុកោសល្យ​រាជធានីភ្នំពេញ និងមន្ទីរ​អប់រំ យុវជន និង​កីឡា រាជធានីភ្នំពេញ។

តាមរយៈយុទ្ធនាការនេះ គរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំ និង​គរុសិស្ស នៃវិទ្យាស្ថាន​គរុកោសល្យ​រាជធានីភ្នំពេញ នឹង​ផ្តល់ជូន​ដល់សិស្សានុសិស្ស​ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដោយផ្តល់ការ​បណ្តុះបណ្តាល​នៅ​តាមថ្នាក់រៀននីមួយៗ​ដោយ​ផ្ទាល់ លើ​ប្រធានបទ​ចំនួន៦ រួមមាន ៖ ១.ការស្វែង​យល់ពីវិធីសាស្រ្តរៀន (Learning how to learn) ដោយសិស្ស​ម្នាក់ៗ​អាច​ស្វែង​រក​ឃើញវិធីសាស្រ្តរៀន​ដែលសមស្រប​សម្រាប់មេរៀន និង​មុខ​វិជ្ជានីមួយៗ ក៏​ដូចជា​វិធីសាស្រ្ត​រៀន​ដែល​សមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន។

២.ការរៀនដោយស៊ីជម្រៅ (Enrichment Learning) ដោយប្រើប្រាស់ធនធាន​សិសក្សាចម្រុះ ៖ សិស្សម្នាក់ៗអាចចេះប្រើប្រាស់ធនធាន​សិក្សា​សមស្រប ដើម្បីរៀន​ជាលក្ខណៈស្វ័យសិក្សា មុនពេល​ចូលរៀន​ក្នុងថ្នាក់ និង​ការរៀន​លក្ខណៈសហការដោះស្រាយ​លំហាត់ បន្ទាប់ពីការ​រៀនក្នុងថ្នាក់រួច ក៏​ដូចជា​ការ​ហ្វឹកហាត់ ឬប្រតិបត្តិបន្ថែម​ជាមួយ​កិច្ចការផ្ទះ។

៣.ការរៀនតាមបែបពន្លឿន (Accelerated Learning) ៖ សម្រាប់សិស្សដែលរៀនយឺត ឬពុំសូវយល់ច្បាស់លើមេរៀន ឬខកខានពុំបានចូលរៀន ដោយ​ការរៀនជាមួយ​ធនធាន​សិក្សា​ដែល​ផលិត​ជាពិសេស​សម្រាប់​ការស្វែង​យល់ជាពិស្តារលើមេរៀននីមួយៗ។

៤.ការបង្កើតក្លឹបសិក្សា​សម្រាប់សិស្សរៀនយឺត (Study Club) ឬក្លឹបសិក្សា​មុខវិជ្ជា (Interest Club) ៖ សិស្ស​អាច​រួមគ្នា​បង្កើតក្លឹបសិក្សា​ដោយមានសិស្សពូកែជួយបង្រៀន​សិស្ស​ដែលរៀនយឺត ឬសិស្សដែល​មានចំណាប់អារម្មណ៍​លើ​ការ​សិក្សា​ដោយ​បង្កើតគម្រោង (Project Based Learning) ដើម្បីសិក្សា​កាន់តែស៊ីជម្រៅ និង​ជាលក្ខណៈសហការ។

៥.ការបំប៉នសមត្ថភាព​ត្រៀមប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ៖ សិស្សនឹងទទួលបានការពន្យល់​ពីគន្លឹះសំខាន់ៗ​នៃការត្រៀមខ្លួនដើម្បីប្រឡង និង​ការ​ណែនាំ​អំពីធនធានសិក្សា​សំខាន់ៗ ដើម្បីបំប៉ន និង​លើក​កម្ពស់​សមត្ថភាព។

៦.ការប្រើប្រាស់​កម្មវិធីទូរស័ព្ទដៃ Duraseksa-ទូរសិក្សា​ ៖ សិស្សអាចទទួលបានធនធាន​សិក្សា​ដែលមានលក្ខណៈ​ពេញលេញ (គ្រប់មេរៀន គ្រប់មុខវិជ្ជា គ្រប់កម្រិតថ្នាក់) ចំរុះ (ដែលមានច្រើនប្រភេទ​ជាវីដេអូ សន្លឹកកិច្ចការ សៀវភៅ​មេរៀនសង្ខេប សៀវភៅលំហាត់អនុវត្ត…) និងសម្បូរបែប (ការរៀន​ដោយ​សង្ខេប ការរៀនជាមួយ​សំណួរ-ចម្លើយ ការរៀនជាមួយ​វីដេអូបង្រៀន ការធ្វើតេស្តសមត្ថភាពដោយខ្លួនឯង)។ បើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងអប់រំ យុទ្ធនាការនេះ នឹង​ត្រូវអនុវត្ត​នៅ​តាមគ្រឹះស្ថាន​មធ្យមសិក្សា​រដ្ឋចំនួន៣៨ នៅក្នុងរាជធានីភ្នំពេញ ហើយ​សិស្សានុសិស្ស​ជាង​៤០ពាន់នាក់​ដែលកំពុងសិក្សា​នៅ​កម្រិតមធ្យមសិក្សា​ទុតិយភូមិ នឹងទទួលការ​បណ្តុះបណ្តាល​ដោយ​គរុនិស្សិត និង​គរុសិស្សស្ម័គ្រចិត្តចំនួន​៣៦៧នាក់ ហើយ​ដែល​ត្រូវ​ចុះផ្ទាល់​ទៅកាន់ថ្នាក់រៀន​ជិត ១០០០បន្ទប់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។