ក្រសួងអប់រំសម្ពោធសមិទ្ធផលទឹកស្អាតនិងអនាម័យនៅតាមសាលារៀនចំនួន៤០ ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ – នាព្រឹកថ្ងៃសៅរ៍កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានសម្ពោធសមិទ្ធផលទឹកស្អាតនិងអនាម័យនៅតាមសាលារៀនចំនួន ៤០ ក្នុងខេត្តកំពង់ស្ពឺ ដែលជានិមិត្តរូបហេដ្ឋារចនាសម្ព័ន្ធរូបវន្តលើវិស័យលើកកម្ពស់ទឹកស្អាតនិងអនាម័យ ។ ក្រសួងអប់រំជឿជាក់ថា សមិទ្ធផលថ្មី​នេះ​នឹងចូលរួមកាត់បន្ថយអត្រាឆ្លងជំងឺផ្សេងៗ ជាពិសេសកាត់បន្ថយអត្រាមរណភាពរបស់កុមារទាក់ទងនឹងជំងឺរាក ជំងឹរលាកផ្លូវដង្ហើម និងបញ្ហាកង្វះអាហារូបត្ថម្ភ ។

ទន្ទឹមគ្នានេះដែរ ក្រសួងអប់រំបានចាត់ទុកការលើកកម្ពស់វិស័យលើកកម្ពស់ទឹកស្អាតនិងអនាម័យ នឹងជួយដល់សុខភាពសិស្សានុសិស្សក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ ។ នេះបើតាមការលើកឡើងរបស់លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បង្ហាញនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ។

បើតាមអង្គការយូនីសេហ្វកម្ពុជា បានបង្ហាញថា ការផ្តល់ឱ្យកុមារទឹកស្អាតបរិភោគ មានបង្គន់អនាម័យប្រើប្រាស់សមស្រប និងអប់រំពួកគេឱ្យយល់ពីភាពចាំបាច់នៃការលាងសម្អាតដៃជាមួយនឹងសាប៊ូ គឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ពួកគេ និងធានាយ៉ាងណាឱ្យពួកគេក្លាយជាមនុស្សពេញវ័យដែលមានសុខភាពល្អ ។

ទន្ទឹមគ្នានេះ ជំងឺរាករូសជារឿយៗកើតចេញពីទម្លាប់អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនកខ្វក់ គឺជាមូលហេតុដ៏ធំមួយដែលធ្វើឱ្យកុមារមានជំងឺផ្សេងៗ រួមនឹងបញ្ហាក្រិសក្រិន ព្រមទាំង ប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់ពួកគេផងដែរ ។

ប្រទេសកម្ពុជាកំពុងសម្រេចបានវឌ្ឍនភាពជាបណ្តើរៗ ប៉ុន្តែវឌ្ឍនភាពទាំងនេះពុំទាន់គ្រប់គ្រាន់ ដើម្បីបំពេញទៅតាមចំណុចដៅផ្នែកអនាម័យ  និងទឹកស្អាតឡើយ ។  បើទោះបីជាប្រព័ន្ធទឹកស្អាត និងអនាម័យ និងទម្លាប់ប្រើប្រាស់ទឹកស្អាត និងអនាម័យមា នភាពល្អប្រសើរជាងមុនក៏ដោយ ប្រទេសកម្ពុជា គឺជាប្រទេសដែលមានអត្រាបន្ទោរបង់ពាសវាលពាសកាលខ្ពស់ជាងគេនៅក្នុងតំបន់ ពោលគឺក្នុងចំណោមប្រជាពលរដ្ឋកម្ពុជារស់នៅជនបទនៅមានជីវភាពក្រីក្រជាងគេ ១០នាក់ មានប្រមាណ ៨នាក់ទៅហើយដែលនៅបន្ទោបង់ក្នុងប្រភពទឹកចំហ ឬបន្ទោរបង់ពាសវាលពាសកាលដោយមិនប្រើប្រាស់បង្គន់។

ប្រជាពលរដ្ឋកម្ពុជាម្នាក់ក្នុងចំណោមបីនាក់ប្រើប្រាស់ទឹកពីប្រភពដែលពុំត្រូវបានកែលម្អ ហើយនេះ មានន័យថា ពួកគេមិនបានបែងចែកសំណល់របស់មនុស្សឱ្យនៅដោយឡែកពីមនុស្សប្រកប ដោយអនាម័យនោះឡើយ ។ ក្នុងចំណោមសាលាមត្តេយ្យសិក្សាចំនួន ១០ មាន ៧សាលាដែលពុំមានបរិក្ខារអនាម័យ  និងទឹកស្អាតហើយក្នុងចំណោមមណ្ឌលសុខភាពនៅតំបន់ជនបទចំនួនពីរ មានមួយកន្លែងដែលពុំមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។ សូមជម្រាបថា កុមារបន្តជួបបញ្ហាក្រិសក្រិន និងបាត់បង់ជីវិតដោយសារមូលហេតុពាក់ព័ន្ធនឹងទឹកស្អាត និងអនាម័យ ដែលគេអាចបង្ការជាមុនបាន ដោយសារពួកគេពុំមានទឹកស្អាតប្រើប្រាស់ បង្គន់អនាម័យ និងកន្លែងលាងដៃនៅក្នុងសហគមន៍ និងសាលារៀនរបស់ពួកគេ ។ ជាពិសេសនៅតាមតំបន់ជនបទ ប្រជាពលរដ្ឋមានចំណេះដឹងតិចតួចអំពីសារៈសំខាន់នៃអនាម័យត្រឹមត្រូវ ។ នេះបើតាមការសិក្សារបស់អង្គការយូនីសេហ្វកម្ពុជា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2025

វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតបច្ចេកវិទ្យា ពីសាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2025

សម្រាប់សិស្ស​និស្សិត ក៏​ដូចជា​សាធារណជន ដែលកំពុង​មានបំណងចង់បន្តការសិក្សា​ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត​ លើជំនាញបច្ចេកវិទ្យា ដែលជា​ជំនាញមានតម្រូវការ​ក្នុងសម័យ​បដិវត្តន៍​ឧស្សាហកម្ម ពេលនេះ​គឺជា​ឱកាស ដោយសាកលវិទ្យាល័យខេមតិច...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។