ក្រសួងអប់រំផ្ដោតកិច្ចការគន្លឹះ៨ចំណុច ឆ្លើយតបការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យ ដល់មធ្យមសិក្សា

ថ្លែងក្នុងទិវាគ្រូបង្រៀន ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព” នាព្រឹកថ្ងៃទី០៥ តុលា ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំផ្ដោតកិច្ចការគន្លឹះ៨ចំណុច ដើម្បីឆ្លើយតបការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សាធានាឱ្យការអនុវត្តដំណើរការដោយរលូន។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បញ្ជាក់ថា នៅក្នុងសម័យប្រជុំដំបូងគណៈរដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍ សំដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា តាមរយៈការដាក់ឱ្យអនុវត្តនូវវិធានការគន្លឹះ ៤ រួមមាន ១. ការពង្រឹងអភិបាលកិច្ចសាលារៀន, ២. ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ៣. ការបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពរបស់សិស្សតាមរយៈការអនុវត្តកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, ៤. ការជំរុញ និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការចូលរួមការងារអប់រំសិស្សក្រោមពាក្យស្លោក ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែមថា ដើម្បីឆ្លើយតបនឹងអនុសាសន៍ខាងលើ ក្រសួងអប់រំ យុវជន និងកីឡាបានបង្កើត «គណៈកម្មការពង្រឹងអភិបាលកិច្ចសាលារៀន» ឆ្ពោះទៅលើកកម្ពស់គុណភាពអប់រំ ដោយមាន អនុគណៈកម្មការបច្ចេកទេសតាមអនុវិស័យ រួមមាន ១. កុមារតូច ២. បឋមសិក្សា ៣. មធ្យមសិក្សា ៤. សុខភាពសិក្សា ៥. ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីគាំទ្រដល់ការអនុវត្តនៅកម្រិតសាលារៀន។ ជាមួយគ្នានេះ ក្រសួងនឹងរៀបចំយន្តការវាយតម្លៃថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្នុងគោលដៅធានាការអនុវត្តកំណែទម្រង់ខាងលើនេះ នៅកម្រិតគ្រឹះស្ថានសិក្សា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដោយមានការចូលរួមយ៉ាងសកម្មពីមន្ទីរអប់រំ យុវជន និងកីឡា ទាំង ២៥ និងរៀបចំការប្រឡងប្រណាំងរវាងខេត្ត និងខេត្តទៀតផង។

បើតាមប្រសាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីធានាឱ្យការអនុវត្តខាងលើដំណើរការដោយរលូន ក្រសួងនឹងផ្ដោតលើកិច្ចការគន្លឹះ៨ចំណុច រួមមាន៖

ទីមួយ- ការធ្វើបច្ចុប្បន្នកម្ម «ផែនការសកម្មភាពគោលនយោបាយគ្រូបង្រៀន ២០២៤-២០២៨»។

ទីពីរ- ការបង្កើតប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន ដើម្បីផ្ដល់ព័ត៌មានទាន់ពេលវេលា សម្រាប់ការគ្រប់គ្រងសាលារៀន ប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការអប់រំឌីជីថល។

ទីបី- ការសិក្សាជាប្រចាំស្តីពីការពង្រាយគ្រូ,ចំនួនគ្រូលើស និងគ្រូខ្វះនៅតាមសាលារៀន និងដាក់ចេញនូវវិធានការជាកញ្ចប់ សម្រាប់ការពង្រាយគ្រូ។

ទិវាគ្រូបង្រៀន ក្រោមប្រធានបទ “គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព”។

ទីបួន- ការសិក្សា និងកំណត់ឡើងវិញតំបន់ដាច់ស្រយាល និងតំបន់ជួបការលំបាក ដើម្បីផ្តល់ការលើកទឹកចិត្ត និងការការគាំទ្រជាកញ្ចប់ ដូចជាការតម្លើងថ្នាក់តាមបែបពន្លឿន ការកសាងផ្ទះគ្រូ ។

ទីប្រាំ- ការរៀបចំឡើងវិញគោលការណ៍បែងចែកគ្រូបង្រៀន ដោយតម្រូវឱ្យគ្រូចេញថ្មីត្រូវចុះកិច្ចសន្យាទៅបម្រើការងារក្នុងតំបន់ខ្វះគ្រូក្នុងរយៈពេលកំណត់មួយ មុននឹងអាចផ្លាស់ទៅបំពេញភារកិច្ចជាអចិន្ត្រៃយ៍តាមសាលាគោលដៅ។

ទីប្រាំមួយ- ការពង្រាយគ្រូឡើងវិញ ដោយផ្ដល់ការលើកទឹកចិត្តជាកញ្ចប់ក្នុងមួយលើកតាមអនុសាសន៍របស់សម្តេចធិបតី។

ទីប្រាំពីរ- ការរៀបចំស្តង់ដាផ្តល់សេវាអប្បរមារបស់គ្រូបង្រៀន និងនាយកសាលារៀន និងយន្តការចុះកិច្ចសន្យាការងារប្រចាំឆ្នាំរបស់បុគ្គលិកអប់រំ។

ទីប្រាំបី- ការអនុវត្តគន្លងអាជីពសម្រាប់គ្រូបង្រៀន គណៈគ្រប់គ្រង និងអ្នកឯកទេសអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី ផ្តល់​ការ​សិក្សា​ជំនាញ១១ ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​រតនគិរី បានប្រកាស​ផ្តល់​ការ​សិក្សា​ជំនាញ​ចំនួន១១ ដោយ​ឥតគិតថ្លៃ ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ ក៏​ដូចជា​កម្មករ​និយោជិក​ក្រៅ​ប្រព័ន្ធ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...