ក្រសួងអប់រំហាមឃាត់ការ​បង្ហោះ​ប្រធានវិញ្ញាសាប្រឡងបាក់ឌុបនៅលើបណ្តាញសង្គម

ដើម្បីធានាបាននូវ​គោល​ការណ៍​ច្បាប់ យុវត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យកបាន និង​ចៀសវាង​ការ​ដាក់ និង​ទទួល​ទណ្ឌកម្ម​នានា​ចំពោះ​បេក្ខជន អនុរក្ស គណៈមេប្រយោគ និង​គណៈកម្មការនានា ព្រមទាំង​សាធារណជន ក្នុង​អំឡុង​ពេល នៃដំណើរការ​សំណេរ នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្រសួងអប់រំ​បានធ្វើការ​ណែនាំ​ទៅ​ដល់បេក្ខជន អនុរក្ស គណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ដោយ​ហាមឃាត់ការ​បង្ហោះ​ប្រធានវិញ្ញាសាតាម​គ្រប់រូបភាព​ចែកចាយនៅលើបណ្តាញសង្គម។

បើតាមសេចក្តីណែនាំនោះ ការបង្ហោះ​វិញ្ញាសាប្រឡង​នៅលើបណ្តាញសង្គម ជាអំពើហាមឃាត់ ហើយក៏​បានប្រាប់​ដល់​​ម្ចាស់​គណនីនៃបណ្តាញសង្គម​នានា​ដែលបានបង្ហោះ​វិញ្ញាសាប្រឡង​ទាំងអស់ ត្រូវ​លុបចេញជា​បន្ទាន់​មុនពេល​ក្រសួងមានវិធានការផ្លូវច្បាប់។

លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា ក្នុងដំណើរការ នៃការប្រឡង ក្រសួងតែងតែចេញប្រកាស​ស្តីពីដំណើការប្រឡង បទប្បញ្ញត្តិ និង​កម្រិតវិន័យចំពោះបេក្ខជន​នៅក្នុងការប្រឡង ក៏​ដូចជា​បទប្បញ្ញត្តិ និង​កម្រិតវិន័យចំពោះគណៈមេប្រយោគនានា​ដែលចូលរួមនៅក្នុងដំណើរការ នៃការប្រឡង ហើយសេចក្តីប្រកាស​សម្រាប់បេក្ខជនទៀតសោត ក៏បានបញ្ជាក់អំពីអ្វីដែលបេក្ខជនត្រូវអនុវត្ត និង​អ្វីដែលបេក្ខជនមិន​ត្រូវ​អនុវត្ត​ជាដើម ក៏​ប៉ុន្តែកន្លងមក​ក្រសួងតែងតែសង្កេតមើលឃើញអំពីការសរសេរពីប្រធានវិញ្ញាសាក្រោយពេលប្រឡងរួចរាល់ ហើយ​ដាក់ចូលទៅក្នុងបណ្តាញសង្គមនានា។ លោកជំទាវបន្តថា កន្លងមក​ក្រសួងតែងតែធ្វើការដាស់តឿន ក៏​ដូចជា​ជូនព័ត៌មានជាបន្តបន្ទាប់ ដោយឡែកនៅក្នុងឆ្នាំនេះ ដើម្បីរឹតបន្តឹងនៅក្នុងការ​ផ្សព្វផ្សាយប្រធានវិញ្ញាសា ទោះបីក្រោយពេលប្រឡងក៏ដោយនោះ ក្រសួងបានរៀបចំ​ឱ្យ​ចេញជាសេចក្តីណែនាំនេះ ដើម្បីធ្វើយ៉ាងណារក្សានូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព លទ្ធផលអាចទទួលយកបាន ចៀសវាងនូវ​ការ​យល់ច្រឡំនានា​ពីសាធារណៈជន។

គួររំលឹកដែរថា កាលពីឆ្នាំ​២០២៣កន្លងទៅនេះ បុរសម្នាក់ត្រូវឃាត់ខ្លួន ក្រោយពីបង្កើតទំព័រហ្វេសប៊ុក និងធ្វើការបង្ហោះវិញ្ញាសាដែលទទួលបានពីភពមិនច្បាស់លាស់ ចែកចាយនៅលើបណ្តាញសង្គម។ បុរសម្នាក់នោះ​ត្រូវ​បានចោទប្រកាន់ថា បានធ្វើ​ឱ្យ​ប៉ះពាល់​ដល់ដំណើរការ នៃការប្រឡង​បាក់ឌុប​នៅ​ក្នុងឆ្នាំនោះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *