ក្រសួងអប់រំប្រកាសជ្រើសរើសប្រតិភូយុវជនចំនួន៤រូបចូលរួមក្នុងកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានឆ្នាំ២០២៣

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសប្រតិភូយុវជនចំនួន៤រូប ក្នុងនោះប្រុស២រូប ស្រី២រូបដើម្បីចូលរួមក្នុងកម្មវិធីកិច្ចសន្ទនាយុវជនអាស៊ានឆ្នាំ២០២៣ ក្រោមមូលបទ “ការអភិវឌ្ឍឌីជីថលសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Digital Development for Sustainable Development Goals)”។

កិច្ចសន្ទនាយុវជនអាស៊ាន (AYD) មានបំណងដើម្បីផ្តល់វេទិកាសន្ទនាសម្រាប់តំណាងយុវជនក្នុងតំបន់អាស៊ាន និងកំណត់ដំណោះស្រាយសម្រាប់បញ្ហាប្រឈម និងដោះស្រាយសក្តានុពលរបស់ពួកគេក្នុងឱកាសឌីជីថល ភាពជាសហគ្រិន និងការអនុវត្ត SDGs ។ លើសពីនេះ ដើម្បីស្វែងរកមធ្យោបាយនៃកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបាន ដើម្បីពង្រឹងភាពជាដៃគូសម្រាប់ការពង្រឹងសមត្ថភាពយុវជន។

លក្ខខណ្ឌនៃការចូលរួម បេក្ខជនត្រូវមានសញ្ជាតិខ្មែរ និងមានអាយុចន្លោះពី ១៨ដល់៣០ ឆ្នាំ (គិតមកដល់ថ្ងៃចូលរួមកម្មវិធី) ។ បេក្ខជនត្រូវតែមានជំនាញក្នុងប្រព័ន្ធអប់រំ និងបណ្តុះបណ្តាល ព័ត៌មាន ទំនាក់ទំនង និងបច្ចេកវិទ្យា (ICT) ក៏ដូចជាការអភិវឌ្ឍន៍រួមបញ្ចូល និងប្រកបដោយនិរន្តរភាពនឹងក្លាយជាអត្ថប្រយោជន៍មួយ។ លើសពីនេះ បេក្ខជនត្រូវមានជំនាញប្រើប្រាស់ភាសាអង់គ្លេសបានល្អ មានលិខិតឆ្លងដែនដែលមានសុពលភាពរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣ និងត្រូវតែអាចចូលរួមក្នុងកម្មវិធី (Video Conference) និងនៅក្នុងព្រឹត្តិការណ៍ជាក់ស្តែងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

បេក្ខជនដែលចាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ https://forms.gle/VFapgxVuHjDNC8or8 ។ ផុតកំណត់ទទួលពាក្យរហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១:៥៩ នាទីយប់។ សម្រាប់ព័ត៌មានបន្ថែម tuy.chansopanha@moeys.gov.kh ។

សូមជម្រាបថា  កិច្ចសន្ទនាយុវជនអាស៊ានឆ្នាំ២០២៣ នឹងក្លាយជាវេទិកាសម្រាប់យុវជនកម្ពុជាគ្រប់ស្រទាប់ ដែលមានបំណងចង់យល់ដឹង រៀនសូត្រ និងចង់ធ្វើការពិភាក្សាអំពីអាស៊ាន ក៏ដូចជាបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួននៅលើឆាកអន្តរជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។