កំពង់ចាម – ការអានច្រើន ការសិក្សាស្រាវជ្រាវច្រើន នឹងជួយបង្កើនចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន និងជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យបន្ទប់តម្រង់ទិសវិជ្ជាជិវៈ នៃវិទ្យាល័យជីហែ ស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃអាទិត្យកន្លងទៅ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា បណ្ណាល័យថ្មីនេះ ជាឱកាសនិងជាកន្លែងឱ្យសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ បានសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹងថ្មីៗបន្ថែមទៀត។
ឯកឧត្តម ខៀវ កាញារីទ្ធ
“កាតាព្វកិច្ចសំខាន់សម្រាប់ការសិក្សា គឺត្រូវគោរពវិន័យសាលា និងមានវិន័យផ្ទាល់ខ្លួន ទម្លាប់រៀនសូត្រ ទម្លាប់អាន ដើម្បីធ្វើឱ្យមានគំនិតថ្មីៗរហូត”

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បញ្ជាក់បន្ថែមថា ការផ្ទេរចំណេះដឹងទៅវិញទៅមក និងបំប៉ននូវចំណេះដឹងជាភារកិច្ចចាំបាច់បំផុតដែលត្រូវធ្វើពីជំនាន់មួយ ទៅជំនាន់មួយ ព្រោះចំណេះដឹងរបស់ប្រជាជនសំខាន់បំផុតសម្រាប់បណ្តាប្រទេសទាំងអស់លើពិភពលោក ។ ឯកឧត្តមបន្តថា ដើម្បីធ្វើឱ្យមានការអភិវឌ្ឍប្រទេសជាតិបាន គឺការបណ្តុះធនធានមនុស្សឱ្យបានច្រើន ហើយការអានសៀវភៅបានច្រើន គឺធ្វើខ្លួនយើងចងចាំបានច្រើន មិនងាយភ្លេច ធ្វើឱ្យខួក្បាលថ្មីរហូត ។
“ត្រូវរួមគ្នាថែរក្សាបណ្ណាល័យនេះឱ្យបានល្អ ជួយជំរុញការអានសៀវភៅឱ្យបានច្រើន សិក្សាស្រាវជ្រាវឱ្យបានស៊ីជម្រៅ នោះបានបង្ហាញពីការចេះដឹងរបស់ប្រជាជន” ឯកឧត្តម ខៀវ កាញារីទ្ធ ។

ទន្ទឹមគ្នានេះ បណ្ណាល័យ- បន្ទប់តម្រង់ទិសវិជ្ជាជិវៈ នៃវិទ្យាល័យជីហែ មានសៀវភៅទាំងអស់ ២៥០០ក្បាល មានកុំព្យូទ័រមួយគ្រឿងសម្រាប់ចុះបញ្ជីសៀវភៅ និងកុំព្យូទ័រពីរគ្រឿងទៀតសម្រាប់សិស្សានុសិស្សនៅអនុវិទ្យាល័យ និងវិទ្យាល័យប្រើដើម្បីស្វែងរកសៀវភៅដែលពួកគេចង់អាន និងស្រាវជ្រាវរកឯកសារតាមអ៊ីនធឺណិត។
បន្ថែមពីនេះទៀត នៅក្នុងបណ្ណាល័យមានបំពាក់កម្មវិធី Nomad Lap ដែលបង្កើតឡើងដោយក្រុមហ៊ុនខ្សែកាប Passerelle Numérique នៅកម្ពុជាដោយសហការជាមួយអង្គការស៊ីប៉ា ក្នុងបំណងផ្ដល់ឱ្យមានការអភិវឌ្ឍខ្លួនឯង និងការតម្រង់ទិសវិជា្ជជីវៈ ដល់យុវសិស្សត្រូវបានដាក់បញ្ចូលទៅក្នុងថេបប្លែតចំនួនប្រាំបីគ្រឿងដើម្បីងាយស្រួលប្រើប្រាស់ ដោយមានបួនម៉ូឌុលជាភាសាខ្មែរដែលទាក់ទងនឹងប្រធានបទការយល់ដឹងដោយវិចារណញាណ និងការស្វែងយល់ពីខ្លួនឯង ការគ្រប់គ្រង និងហិរញ្ញវត្ថុ។
សូមបញ្ជាក់ថា បណ្ណាល័យបន្ទប់តម្រង់ទិសវិជ្ជាជីវៈ នៃវិទ្យាល័យជីហែ ស្រុកកោះ សូទិន ខេត្តកំពង់ចាម ធ្វើឡើងក្រោមគំនិតផ្តួចផ្តើម និងឧបត្ថម្ភជាថវិកាពីសំណាក់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង និងអង្គការស៊ីប៉ា ដែលជាអតីតសិស្សនៃវិទ្យាល័យជីហែ និងការចូលរួមពីមូលនិធិគីណាល់ ការងារជួសជុលអគារ សម្រាប់ប្រើជាបណ្ណាល័យត្រូវបានចាប់ផ្តើមដំណើរការកាលពីខែមេសា ឆ្នាំ២០១៩៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2025
SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2023
កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2025
ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២៤០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍រយៈពេលខ្លី សម្រាប់បេក្ខជនមកពីបណ្តាប្រទេសសមាជិកអាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2023
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងថា នៅក្នុងឆ្នាំ២០២៣នេះ កម្មវិធីអាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































