រដ្ឋមន្រ្តីអប់រំ ៖ គ្រូបង្រៀនចេញថ្មីត្រូវតែមានស្តង់ដាវិជ្ជាជីវៈខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំ

ក្នុង​ឱកាស​បូកសរុបលទ្ធផល នៃសន្និបាតការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គ្រូបង្រៀនដែល​គ្រោងនឹងចេញបង្រៀនថ្មី គឺត្រូវតែមានស្តង់ដាវិជ្ជាជីវៈខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំ ឆ្លើយតបទៅនឹង​ការ​វិវឌ្ឍរបស់សង្គម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបង្ហាញពីសមាសភាគសំខាន់ចំនួន៣សម្រាប់គ្រូចេញថ្មី ដែលករួមមាន ទី១. ចំណេះដឹងទូលំទូលាយ និងខ្លឹមសារមេរៀន, ទី២. ចិត្តគរុកោសល្យ វិធីសាស្រ្តបង្រៀន ដឹងពីការវិវត្តរបស់សិស្ស និងទី៣. ចំណេះដឹងប្រើប្រាស់ច្ចេកវិទ្យា។

សន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥

រដ្ឋមន្រ្តីក្រសួងអប់រំ មានប្រសាសន៍បន្ថែមថា ការបង្រៀនសិស្សដោយប្រើប្រាស់វិធីសាស្រ្តបង្រៀនថ្មី គឺជាការងារចាំបាច់ដើម្បីបណ្ដុះបំណិនសតវត្សទី២១ រួមមាន បំណិនត្រិះរិះពិចារណា បំណិនដោះស្រាយបញ្ហា បំណិនធ្វើការងារជាក្រុម បំណិនក្នុងការសហការ បំណិននៅក្នុងការទំនាក់ទំនង បំណិនបច្ចេកវិទ្យា បំណិនសហគ្រិនភាព ជាដើម។

បើតាម​ឯកឧត្តមបណ្ឌិតសភាចារ្យ ដើម្បីបណ្ដុះបំណិនសតវត្សទី២១ គ្រូបង្រៀន​ត្រូវតែមានវិធីសាស្រ្តបង្រៀនល្អ ជាពិសេសផ្ដោតលើវិទ្យាសាស្រ្តបច្ចេកវិទ្យា ដោយទាមទារនូវបន្ទប់ពិសោធន៍ បន្ទប់រៀនបែបទំនើប ទើបសិស្សរៀនមានប្រសិទ្ធភាព។ ក្នុងន័យនេះ ក្រសួងនឹងបន្តពង្រីកប្រើប្រាស់វិធីសាស្រ្តបង្រៀនថ្មីទៅក្នុងសាលាគំរូ និងសាលាផ្សេងទៀត ជាពិសេស គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ត្រូវតែអនុវត្តឱ្យបានពេញលេញនូវស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន។

សកម្មភាពសិក្សាគរុនិស្សិត

គួរជម្រាបជូនថា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តកម្មវិធីអប់រំគ្រូបង្រៀន ក្នុងគោលបំណងផលិតបាននូវគ្រូបង្រៀនដែលមានគុណសម្បទាពេញលេញ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការសាលារៀន ឆ្លើយតបនឹងកំណែទម្រង់អប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សជាមូលដ្ឋាន ក្នុងការអភិវឌ្ឍប្រទេសជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *