រដ្ឋមន្រ្តីអប់រំ ៖ ការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ​ មានគោលដៅដើម្បីលើកកម្ពស់កំណែទម្រង់វិស័យអប់រំ

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូ សៀវភៅអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា និងសៀវភៅពន្លឿនការសិក្សាភាសាខ្មែរថ្នាក់ទី១ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ​ មានគោលដៅដើម្បីលើកកម្ពស់កំណែទម្រង់វិស័យអប់រំពីមត្តេយ្យសិក្សាទៅមធ្យមសិក្សា ហើយគ្របដណ្ដប់លើគ្រប់ទិដ្ឋភាពទាំងអស់នៃការអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បញ្ជាក់ថា​ ការអនុវត្តស្តង់ដាសាលារៀនគំរូ បានផ្សារភ្ជាប់ពីការបណ្ដុះបណ្ដាលគ្រូ ការបណ្ដុះបណ្ដាលនាយក ទាំងការរៀន និងការបង្រៀននៅក្នុងសាលារៀន ហើយផ្ដោតលើការជួយគាំទ្រគ្រប់បែបយ៉ាងរបស់ដៃគូអភិវឌ្ឍ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមាតាបិតា​សម្រាប់ការអភិវឌ្ឍសាលារៀន។

រដ្ឋមន្រ្តីក្រសួងអប់រំ មានប្រសាសន៍ថា ប្រសិនចង់ឱ្យប្រទេសកម្ពុជាអភិវឌ្ឍន៍ គឺត្រូវចាប់ផ្ដើមពីសាលារៀនធ្វើយ៉ាងណាឱ្យសិស្សមានចំណេះដឹងទូលំទូលាយក្លាយទៅជាពលរដ្ឋល្អនៅក្នុងសតវត្សរ៍ទី២១។ ទន្ទឹមគ្នានេះ ប្រសិនបើយើងអាចប្រែក្លាយគ្រឹះស្ថានសិក្សាប្រមាណពី ២០%ទៅ៣០% ឱ្យក្លាយទៅជាសាលាគំរូ នោះគោលដៅនេះនឹងចាប់ផ្ដើមជោគជ័យ។

ខ្ញុំជឿជាក់ថាប្រសិនបើយើងទាំងអស់គ្នាមានការប្ដេជ្ញាចិត្ត យើងនឹងអាចអនុវត្តបាននូវចក្ខុវិស័យរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាដែលចង់ឃើញថា សាលារដ្ឋពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី១២ មានគុណភាព… ហើយយើងអាចកែលម្អការសិក្សារៀនសូត្រ ជាពិសេសការផ្ដោតទៅលើបំណិនសតវត្សទី២១

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងថា នៅឆ្នាំ២០២៤នេះ បច្ចេកវិទ្យាបានឈានទៅដល់កម្រិតមួយដែលលឿន ហើយទាមទារឱ្យវិស័យអប់រំត្រូវតែឆ្លើយតប។ ទន្ទឹមគ្នានេះ ប្រសិនបើយើងមិនអាចកែប្រែសាលារៀនបាន មិនអាចបង្កលក្ខណៈឱ្យសិស្សានុសិស្សមានការយល់ដឹងទូលំទូលាយ ចេះគិត និងចេះអនុវត្ត ក៏ដូចជាចេះប្រើប្រាស់បច្ចេកវិទ្យា នោះក៏យើងមិនអាចអនុវត្តចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម ជាពិសេសមិនអាចទាក់ទាញអ្នកវិនិយោគខាងផ្នែកបច្ចេកវិទ្យាឱ្យចូលមកដាក់ទុនវិនិយោគនៅកម្ពុជាបានឡើយ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ម៉ោងនេះ សិស្សនៅប្រទេសផ្សេងទៀត នៅកម្រិតបឋមសិក្សាក្ដី​ មធ្យមសិក្សាក្ដី គេកំពុងនិយាយអំពីបញ្ញាសិប្បនិម្មិត (AI) ។ តើទៅថ្ងៃអនាគតបច្ចេកវិទ្យានេះ នឹងធ្វើឱ្យមានផលប៉ះពាល់យ៉ាងដូចម្ដេចសម្រាប់វិស័យអប់រំ? នេះជាបញ្ហាធំមួយប្រសិនបើយើងមិនបង្កលក្ខណៈឱ្យសាលារៀនយល់ដឹង ឱ្យគ្រូអាចស្វែងយល់ខ្លួនឯង អំពីនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាទេ គឺយើងដើរមិនទាន់គេនោះឡើយ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកជាឧទាហរណ៍ថា សាលាឯកជនកម្រិតមធ្យមសិក្សានៅរាជធានីភ្នំពេញ ប្រសិនបើគ្រូបង្រៀនសិស្សឱ្យចេះស្រាវជ្រាវ ចេះតាមដានការវិវត្តសភាពការណ៍ ទាំងផ្នែកអប់រំ​ បច្ចេកវិទ្យា សិស្សដែលរៀនចប់កម្រិតវិទ្យាល័យ គឺអាចដឹងបាននូវនិន្នាការធំៗលើពិភពលោកទាំងផ្នែកបច្ចេកវិទ្យា ក៏ដូចជាវិទ្យាសាស្រ្ត ក៏ប៉ុន្តែសាកលវិទ្យាល័យមួយចំនួនតាមខេត្ត ប្រសិនបើមិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់តាមដានទេ សូម្បីរៀនចប់បរិញ្ញាបត្រក៏មិនអាចដឹងពីនិន្នាការធំៗ និងបច្ចេកវិទ្យាបានដែរ។ នេះជាបញ្ហាគម្លាតរវាងទីក្រុង និងជនបទ ព្រមទាំងគម្លាតរវាងសាលាឯកជន និងសាលារដ្ឋ ។

យ៉ាងណាក៏ដោយ បើតាម​ប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងអប់រំ ប្រសិនបើយើងចង់ពង្រឹងគុណភាពអប់រំ កាត់បន្ថយគម្លាតនេះ គឺត្រូវបង្កើតបរិស្ថានមួយសម្រាប់ការសិក្សាស្រាវជ្រាវ ចាប់ផ្ដើមពីគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ វិទ្យាល័យ ហើយផ្ដល់ឱ្យសិស្សមានឱកាសគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ ស្វ័យសិក្សា និងឆ្លើយតប ជាពិសេសបណ្ដុះបំណិនសតវត្សរ៍ទី២១តែម្ដង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ជំនាញគិលានុបដ្ឋាក ២៥កន្លែង ទៅសិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2026

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន សហការជាមួយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​នៅ​ខេត្ត​ជឺជាំង (Zhejiang) ប្រទេសចិន កំពុងតែជ្រើសរើស​និស្សិត​..

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...