ប្រឡងបាក់ឌុបឆ្នាំនេះ រដ្ឋមន្រ្តីអប់រំជឿជាក់ថា ចំនួនសិស្សនិទ្ទេស A ប្រហាក់ប្រហែល ឬលើសឆ្នាំទៅ

ទោះជា​ស្ថិត​នៅ​ក្នុង​បរិបទ​នៃការឈ្លានពានរបស់ប្រទេសថៃ មក​លើអធិបតេយ្យភាព​កម្ពុជា ដែលបានធ្វើ​ឱ្យ​ប៉ះពាល់​ដល់ដំណើរការ​សិក្សារបស់សិស្ស​នៅខេត្ត​ជាប់ព្រំដែនមាន​ខេត្ត​ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ​ក្តី តែរដ្ឋមន្រ្តីក្រសួងអប់រំ មានជំនឿថា សមត្ថភាពសិស្សនឹង​នៅ​តែខ្ពស់ ហើយ​អាច​នឹង​ទទួលបាននិទ្ទេស A ប្រហាក់ប្រហែល ឬក៏​អាចលើសឆ្នាំទៅ។

ក្នុងកិច្ច​សម្ភាសន៍​ជាមួយ​ក្រុមអ្នកសារ​ព័ត៌មាន​បន្ទាប់ពីកាត់បើកវិញ្ញាសានៅមណ្ឌលប្រឡង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិនាព្រឹកមិញនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ឯកឧត្តមមានជំនឿជឿជាក់ថា សិស្សានុសិស្ស​បានខិតខំប្រឹងប្រែង ដូច្នេះឆ្នាំនេះ ឯកឧត្តមរំពឹងថា ចំនួនសិស្សនិទ្ទេស A នឹង​មិនទាបជាងឆ្នាំទៅ ដែលមានចំនួន ២២២៥រូបឡើយ។

ពាក់ព័ន្ធនឹងស្ថានភាពនៃការ​រៀបចំការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិវិញ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា បើទោះបីជាសាលានៅទូទាំង​ប្រទេស​ដំណើរការ​ជាធម្មតា ក៏​វាមានការប៉ះពាល់ដល់សតិអារម្មណ៍ឱ្យ​មានការភ័យខ្លាច ហើយ​ធ្វើ​ឱ្យ​មានផលប៉ះពាល់ដល់ការសិក្សា​របស់សិស្ស។ ដូច្នេះ​ហើយ​ទើបក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពន្យារពេលការប្រឡងនេះចំនួន១០ថ្ងៃ ពីថ្ងៃទី១៨ មក​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។ ហើយក្រសួងក៏​បានរៀបចំពិសេស​សម្រាប់២ខេត្ត គឺខេត្តព្រះវិហារ និងខេត្ត​ឧត្តរមានជ័យ។

បើតាម​ប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ចំពោះខេត្តព្រះវិហារ ក្រសួងអប់រំបានរៀបចំ​ការប្រឡង​នៅទីរួមខេត្ត​ដដែល ព្រោះតែ​ទីរួមខេត្ត​ព្រះវិហារស្ថិត​នៅ​ប្រមាណជា១០០គីឡូម៉ែត្រ​ពីព្រំដែន ពោលខេត្ត​មួយ​នេះ គឺ​មានតែស្រុកជាំក្សាន្ត​ដែលប៉ះពាល់ទាំងស្រុង។ ដោយឡែកខេត្ត​ឧត្តរមានជ័យ មានក្រុងសំរោង​ដែលជាទីប្រជុំជន ស្ថិត​នៅ​ប្រមាណជាង២០គីឡូម៉ែត្រពីព្រំដែន ដែល​ក្នុងពេលដែលមាន​សង្រ្គាមឈ្លានពាន មានកាំភ្លើងធំថៃ ក៏​ដូចជាយន្តហោះ និង​ដ្រូន ​បានទម្លាក់គ្រាប់មកដល់ទីក្រុងសំរោង​, ដូច្នេះក្រសួងអប់រំ​បានរៀបចំពិសេស ដោយ​ខេត្ត​ឧត្តរមានជ័យ ក្រសួង​បានរៀបចំ​ការ​ប្រឡង​មកនៅស្រុកពួក ខេត្ត​សៀមរាប។

ការរៀបចំ​ឱ្យ​សិស្សានុសិស្ស​ខេត្តឧត្តរមានជ័យ មក​ប្រឡង​នៅ​ស្រុកពួក ខេត្តសៀមរាប នេះ ដោយ​ក្រសួងប៉ាន់ប្រមាណថា បើទោះបីមានស្ថានភាពបែបណា ក៏​អាចរៀបចំការ​ប្រឡងបាន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​​នេះ គឺជា​ការ​ប្រឡង​សំខាន់ ដូច្នេះក្រសួង​មិនចង់​ឱ្យ​ការឈ្លានពាន ប៉ះពាល់ទៅដល់ការសិក្សា ក៏​ដូចជា​ដល់អនាគត​របស់សិស្សានុសិស្សកម្ពុជាទេ។

ជាមួយ​គ្នានេះ សម្រាប់សិស្សានុសិស្ស​ក្នុងខេត្ត​ទាំងពីរ ក្រសួងអប់រំ​ក៏​បានរៀបចំ​យន្ត​ការគាំទ្រ​ចំពិសេស ដោយទី១ អនុញ្ញាត​ឱ្យ​សិស្សទាំងពីរខេត្តអាចប្រឡង​នៅទីតាំងណាក៏បាន ប៉ុន្តែមានតែសិស្ស៦នាក់គត់ ដែលជ្រើសរើស​ប្រឡងនៅកន្លែងផ្សេង គឺ៤នាក់ពីខេត្តព្រះវិហារ និង២នាក់ពីខេត្ត​ឧត្តរមានជ័យ, ទី២ ក្រសួងបានផ្តល់នូវប្រាក់ឧបត្ថម្ភ ដោយ​ក្នុងនោះសិស្សនៅខេត្តព្រះវិហារម្នាក់ៗទទួលបាន៥ម៉ឺនរៀល ហើយ​ចំពោះសិស្សនៅខេត្តឧត្តរមានជ័យ ទទួលបាន​ម្នាក់១០ម៉ឺនរៀល ព្រមទាំងមីចំនួន៦កញ្ចប់។

ក្រៅពីនោះ ក្រសួងក៏​បានរៀបចំជាមណ្ឌលស្នាក់នៅចំនួន៤កន្លែង សម្រាប់សិស្ស​មក​ពីខេត្ត​ឧត្តរមានជ័យ និង២កន្លែង សម្រាប់សិស្ស​មក​ពីខេត្ត​ព្រះវិហារ ហើយ​ក៏​មានផ្តល់ថវិកា​សម្រាប់សិស្សចំនួន២ម៉ឺនរៀលថែមទៀត ដើម្បីជួយសម្រួល។

យ៉ាងណាក៏ដោយ​នៅថ្ងៃនេះដែរ ឯកឧត្តរដ្ឋមន្រ្តី​ក៏​នឹងធ្វើដំណើរ​ទៅកាន់ខេត្តព្រះវិហារ, ខេត្ត​ឧត្តរមានជ័យ ដើម្បីពិនិត្យ​មើល​ការ​ប្រឡង និង​កន្លែង​ស្នាក់របស់​សិស្ស ហើយ​នឹង​បន្ត​ដំណើរពិនិត្យ​មើល​ស្ថានភាពប្រឡង​នៅ​ខេត្តជុំវិញបឹងទន្លេសាប ដើម្បីជាការលើកទឹកចិត្ត​ទៅដល់បេក្ខជនប្រឡងបាក់ឌុប។

បើយោង​តាមសេចក្តីប្រកាស​ព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បេក្ខជន​ខេត្ត​ឧត្តរមានជ័យ និង​ព្រះវិហារ មានសរុប​ប្រមាណជាង៣ពាន់នាក់ ក្នុងនោះ សម្រាប់ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ឆ្នាំនេះ បេក្ខជនខេត្តព្រះវិហារ នឹងត្រូវរៀបចំឱ្យប្រឡងនៅតាមមណ្ឌលប្រឡងក្នុងខេត្តព្រះវិហារដដែល ដោយសាលារៀន ចំនួន ៤ នឹងត្រូវប្រើប្រាស់ជាមណ្ឌលប្រឡង រួមមាន៖ (១).សាលាគរុកោសល្យនិងវិក្រឹតការ ខេត្តព្រះវិហារ មាន ១២ បន្ទប់, (២) វិទ្យាល័យចំណេះទូទៅនឹងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ ២៤ បន្ទប់. (៣) អនុវិទ្យាល័យ ហ៊ុនសែន ត្បែងមានជ័យ ២០ បន្ទប់ និង(៤). សាលាបឋមសិក្សា ត្បែងមានជ័យ ២១ បន្ទប់។

ដោយឡែកបេក្ខជនខេត្តឧត្តរមានជ័យ នឹងត្រូវរៀបចំឱ្យប្រប្រឡងនៅក្នុង ស្រុកពួក ខេត្តសៀមរាប។ សាលារៀនចំនួន ២ ក្នុងស្រុកពួក ខេត្តសៀមរាប នឹងត្រូវប្រើប្រាស់ជាទីតាំងប្រឡង រួមមាន៖ (១) សាលាបឋមសិក្សា ទៀបាញ់គំរូ មានចំនួន ១៣បន្ទប់, (២) វិទ្យាល័យចំរណះទូទៅ និងបច្ចេកទេសពួក មានចំនួន ៦០ បន្ទប់ ចែកចេញជាពីរ មណ្ឌល (លិច នឹងកើត)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2026

សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជា​ប្រចាំ​...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *