ថែទាំរាងកាយ និងការពង្រឹងចំណេះសេវាសុខភាពឥតគិតថ្លៃ តាមរយៈអេបសុខភាពយុវជន

ភាពអៀនខ្មាសនៃការសួរនាំអំពីសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ បានបង្កឱ្យយុវជនមួយចំនួន មិនមានចំណេះគ្រប់គ្រាន់ក្នុងការរក្សាអនាម័យសុខភាព ។ ដើម្បីដោះស្រាយនូវបញ្ហានេះ គម្រោងបង្កើនលទ្ធភាពទទួលបានព័ត៌មាន និងសេវាសុខភាពបន្តពូជ (SRHR) បានបង្កើតនូវកម្មវិធីទូរស័ព្ទមួយ​ដែលមានឈ្មោះថា  អេបសុខភាពយុវជន ក្នុងការ​ជួយ​ដោះស្រាយបញ្ហាមួយនេះសម្រាប់យុវជន។

កញ្ញា កៅ រីណា ជាអ្នកសម្របសម្រួលគម្រោង នៅ Child Helpline Cambodia បានឱ្យដឹងថា អេបសុខភាពយុវជន មានគោលបំណងចង់ឱ្យយុវជន ទទួលបានឱកាសស្វែងយល់អំពីសុខភាពផ្លូវភេទ ការមករដូវ ការលូតលាស់នៃរាងកាយ ការបម្រែបម្រួលសុខភាព រួមទាំងព័ត៌មានមួយចំនួនទៀតនិយាយអំពីការអភិវឌ្ឍរបស់យុវជន ឬក៏យុវនារី ក្នុងសង្គមរបស់យើង។

យុវជនដែលមាន​ អេបសុខភាពយុវជននៅក្នុងដៃឬក្នុងទូរស័ព្ទ បានផ្តល់ភាពងាយស្រួលក្នុងការបង្កើនចំណេះដឹងទាក់ទងនឹងសុខភាពបន្តពូជ ទោះបីជាកំពុងមានភាពខ្មាសអៀនក៏ដោយ ទោះគាត់ មិនបានសួរគ្រូ ឬអ្នកជំនាញ និងអាណាព្យាបាលក្ដី គឺគាត់នៅតែអាច ស្វែងយល់ពីរបៀបក្នុងការថែទាំខ្លួនឯង។

កញ្ញា កៅ រីណា ជាអ្នកសម្របសម្រួលគម្រោង នៅ Child Helpline Cambodia

កញ្ញា រីណា បន្តថា ចំពោះអ្នកដែលមានបញ្ហានៅក្នុងគ្រួសារ ឬក៏ទាក់ទងនឹងអំពើហិង្សា ការរំលោភបំពាន តាមអនឡាញក្ដី ដោយផ្ទាល់ក្ដី ពួកគាត់អាចស្វែងរកជំនួយបន្ថែមបានគ្រប់ពេល តាមរយៈលេខ ១២៨០ ដែលជាសេវាមួយគាំទ្រផ្នែកផ្លូវចិត្ត និងជាផ្នែកមួយនៃអេបផងដែរ។

នៅក្នុង អេបសុខភាពយុវជន(Youth Health) មានដាក់បញ្ចូលនូវចំណេះដឹងអំពីសេវាសុខភាព និងការកំសាន្តចម្រុះគ្នាដូចជា ការបន្តពូជ, មធ្យោបាយពន្យារកំណើត, ចំណង់ផ្លូវភេទ, ភាពផ្សេងគ្នានៃផ្លូវភេទ, សិទ្ធិទំនាក់ទំនងផ្លូវភេទនិងសិទ្ធិបន្តពូជ, ការព្រមព្រៀងនិងការបង្ខំរួមភេទ, ជំងឺកាមរោគ, ការយល់ដឹងពីមេរោគអេដស៍/ជំងឺអេដស៍,  ​​​ការធ្វើតេស្តមេរោគអេដស៍/ជំងឺអេដស៍, ការព្យាបាលមេរោគអេដស៍/ជំងឺអេដស៍, ការយល់ដឹងពីច្បាប់បង្ការនិងទប់ស្កាត់, សុខភាពផ្លូវភេទ យេនឌ័រ និងនិន្នាការភេទ, ការស្វែងរកសេវាពិគ្រោះ និងគាំទ្រផ្លូវចិត្ត, ព័ត៌មានជំនួយដល់ការសម្រេចចិត្ត, សេវាសុខភាពបន្តពូជ និងគ្លីនិកសុខភាព, ព័ត៌មានដែលតែងសាកសួរទាក់ទងនឹង និងមេរោគអេដស៍/ជំងឺអេដស៍ រួមទាំងវីដេអូអប់រំ និង​កំសាន្តដទៃ​ទៀត។

សូមបញ្ជាក់ដែរថា កម្មវិធី​ម៉ូ​បាល​អ៊ែ​ប ​«​សុខភាព​យុវ​​ជន​»​ ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ក្រុម​​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​យុវជន​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​គម្រោង​នេះ​អនុវត្ត​ដោយ​បណ្តាញ​ទូរ​​ស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ​(Child Helpline Cambodia) និង​អ៊ែ​ប​វិស្វករ Kawsang ដែលជា​ផលិត​​ផល​រួមគ្នា​ក្រោម​កម្មវិធី​ដែល​គាំទ្រ​ដោយ​មូលនិធិ UNFPA និង​រាជ​​រដ្ឋាភិបាល​ជប៉ុន​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

សិក្សាជំនាញឥតគិតថ្លៃចំនួន ៦៦០កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2024

សម្រាប់យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​ដែលរស់​នៅ​ខេត្តកំពង់ឆ្នាំង មានបំណង​ចង់សិក្សា​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស, វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើស​យុវជន​ឱ្យ​ចូលសិក្សា​ដោយឥតគិតថ្លៃ​លើជំនាញជាច្រើន​សរុបចំនួន ៦៦០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...