ព្រះមហាវិមលធម្ម ពិន សែម ៖ វិជ្ជាជាទ្រព្យសម្បត្តិដ៏ខ្ពង់ខ្ពស់របស់មនុស្សជាតិ

សៀមរាប – ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប មានសង្ឃដីកាថា ការអប់រំរបស់ព្រះពុទ្ធសាសនា វិជ្ជាជាទ្រព្យសម្បត្តិខ្ពង់ខ្ពស់របស់មនុស្សជាតិ ហើយមនុស្សផងទាំងឡាយតែងឱ្យតម្លៃអ្នកមានវិជ្ជាច្រើនជាងបុគ្គលដែលមានតែទ្រព្យសម្បត្តិខ្សត់ខ្សោយវិជ្ជា ។

ព្រះមហាវិមលធម្ម ពិន សែម បានលើកពុំនោលកំណាព្យខ្មែរបុរាណដែលបានពោលថា អ្នករៀនទាំងឡាយ ប្រយ័ត្នរាយមាយ ព្រោះក្ដីសល់វ៉ល់ ត្រូវខាំមាត់រៀន ចំណេះសាកល ឱ្យត្រាតែដល់ត្រើយត្រាណវិទ្យា ។ វិទ្យាជាទ្រព្យ ប្រើបានគ្រប់សព្វ លើសទ្រព្យនានា អ្នកមានទ្រព្យស្រាប់ អាប់ឥតវិជា្ជ មិត្រភ័ក្ដិផងគ្នា គេច្រើនមើលងាយ ។

ទន្ទឹមគ្នានេះ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ព្រះគ្រូចៅអធិការវត្តរាជបូណ៌ បានពន្យល់បន្ថែមថា ៖

“មានទ្រព្យសម្បត្តិតែមិនសូវមានវិជ្ជា ក៏គង់តែគេមើលងាយ មិនសូវមានតម្លៃ ! អីចឹងបានតែថា វិជ្ជានេះជាទ្រព្យសម្បត្តិដ៏ខ្ពស់ខ្ពស់របស់មនុស្សជាតិនៅលើពិភពលោក។”

ព្រះមហាវិមលធម្មមានសង្ឃដីការដោយសង្កត់ធ្ងន់ថា មនុស្សកាលបើគ្រាន់តែជាមនុស្សធម្មតា គឺគ្មានតម្លៃអ្វីនោះទេ តែមនុស្សមានតម្លៃ គឺមនុស្សមានវិជ្ជា ! ព្រះពុទ្ធសាសនាចាត់ទុកថា វិជ្ជាជាដុំពេជ្រសម្រាប់មនុស្ស ។ មនុស្សដែលមានវិជ្ជាប្រៀបដូចជាដុំពេជ្រ ដោយសារដុំពេជ្រគេត្រូវការ និងចាត់ទុកជាវត្ថុដ៏មានតម្លៃ ។ ប៉ុន្តែអ្វីកើតឡើងទៅបានអាស្រ័យលើការខិតខំរៀនសូត្រ ព្រមទាំងជំរុញកូន និងពន្យល់កូនពីតម្លៃនៃការសិក្សា កុំឱ្យថយឱ្យសោះ ។

ព្រះមហាវិមលធម្ម ពិន សែម បានចាត់ទុកម្តាយឪពុកដែលពុំបានពន្យល់កូនឱ្យយល់ពីតម្លៃនៃការសិក្សា ហាក់បីដូចជារស់នៅដោយគ្មានការពន្យល់ ឬគ្មានបញ្ញាឆ្លុះបញ្ចាំង ព្រោះមិនបានគិតថា អ្នកចេះដឹងមានការគិតយ៉ាងដូចម្តេច ។ ជាមួយគ្នានេះដែរ កាលបើម្តាយឪពុកផ្តល់ឱកាសឱ្យកូនរៀនសូត្ររហូតចេះដឹង គឺប្រៀបដូចជាផ្តល់យស័ក្តិ និងទ្រព្យសម្បត្តិដល់កូនដោយមិនពិបាកព្រួយ ។

គួររំលឹកថា ពាក្យ “វិជ្ជា” និង “វិទ្យា” នៅក្នុងវចនានុក្រមខ្មែររបស់ពុទ្ធសាសនបណ្ឌិត្យ បានពន្យល់ថា សេចក្ដីដឹងច្បាស់ ការចេះដឹង ចំណេះដឹង… ។ ពាក្យវិជ្ជា និងវិទ្យា ដែលផ្សំជាមួយនឹងសព្ទដទៃជាសមាសនាម កវីងាយតែងតែជ្រើសរើសក្នុងការតាក់តែងកាព្យបានតាមត្រូវការ ដូចជាកាព្យថា អ្នកវិជ្ជាម័ទ ច្រើនតែវិបត្តិ ដោយក្ដីមើលងាយ អ្នកចេះផងគ្នា ថាជនសម្ទាយ ព្រោះក្ដីមាក់ងាយ គេស្អប់ជុំខ្លួន ។ បន្ថែមលើនេះ ឧទាហរណ៍ពាក្យ វិជ្ជាជីវៈ គឺមកពីពាក្យ វិជ្ជា + អាជីរ មានន័យថា មុខតំណែង, មុខការរបរសម្រាប់ចិញ្ចឹមជីវិត ដូចជា វិជ្ជាជីវៈរបស់អ្នករាជការ វិជ្ជាជីវៈខាងកសិកម្ម និងវិជ្ជាជីវៈសារព័ត៌មានជាដើម ៕ 




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2026

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...