កេសរកូលគឺជាប្រភេទរុក្ខជាតិដែលបុព្វបុរសខ្មែរបានស្គាល់ និងប្រើប្រាស់រាប់រយឆ្នាំមកហើយ

សព្វថ្ងៃប្រជាជនខ្មែរភាគច្រើនបានគិតថា កេសរកូល គឺជាប្រភេទផ្កាដែលនាំចូលមកពីបរទេស និងមិនមានវត្តមាននៅក្នុងប្រទេសកម្ពុជាឡើយ។ ការយល់បែបនេះដោយសារតែកេសរកូលដែលគេឃើញមាននៅតាមទីផ្សារ ក្នុងសួន ឬថ្នាលលក់កូនឈើ និងនៅតាមកន្លែងលក់ផ្កានានាភាគច្រើនជាប្រភេទកេសរកូលដែលបង្កាត់ចេញពីពូជកេសរកូលព្រៃធម្មជាតិ ដើម្បីបង្កើនចំនួនផ្កា ទំហំ ភាពធន់ បង្កាត់ពណ៌ និងសោភ័នណ្ឌភាពរបស់ផ្កា។ តែតាមការពិតកេសរកូលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីបុរាណកាលមក។

ជាក់ស្តែង ចម្លាក់កេសរកូល​ដែលមា​ននៅ​លើ​ជញ្ជាំងប្រាសាទបាយ័ន បន្ទាយស្រី និងអង្គរវត្ត គឺជាភស្តុតាងដ៏សំខាន់មួយ​ដែល​បានបញ្ជាក់អំពីវត្តមានរបស់រុក្ខជាតិនេះ​នៅ​កម្ពុជា ហើយ​ក៏​អាច​ឱ្យ​យើង​សន្និដ្ឋានបានថា កេសរកូល ត្រូវ​បានបុព្វបុរសខ្មែរ​យើងដឹង និងស្គាល់ ព្រមទាំង​ប្រើប្រាស់ជាវត្ថុលម្អ តាំងពីសម័យអង្គរ ឬមុនអង្គរ​មកម្ល៉េះ។

នៅកម្ពុជាក្រុមអ្នកសិក្សាស្រាវជ្រាវបាន និងកំពុងកត់ត្រាកេសរកូលព្រៃ ដែលមានវត្តមាននៅក្នុងដែនធម្មជាតិបានចំនួនជិត៤០០ប្រភេទ។ តាមការកត់ត្រា កេសរកូលព្រៃកម្ពុជាប្រមាណ ៤០% ត្រូវបានគេរកឃើញនៅតំបន់ជួរភ្នំក្រវាញ (រួមទាំងតំបន់ភ្នំបូកគោ) ៣៥% នៅតំបន់ឆ្នេរ ១៣% នៅតំបន់ព្រៃរបោះស្ងួត និងប្រមាណ១០% ទៀតត្រូវបានគេរកឃើញនៅតំបន់ប្រសព្វគ្នានៃទន្លេមេគង្គ។ ក្រៅពីនេះ កេសរកូលព្រៃកម្ពុជា អាចមាននៅតំបន់ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។ ចំនួនជិត៤០០ប្រភេទនេះវានៅតិចតួចបំផុត បើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងនោះប្រទេសថៃ មាន ចំនួនជាង ១៥០០ប្រភេទ វៀតណាម មាន ជាង ៧០០ប្រភេទ និង ឡាវ មាន ជាង ៥០០ប្រភេទ។

បើផ្អែក​លើកត្តាភូមិសាស្រ្ត សណ្ឋានដី ប្រព័ន្ធអេកូឡូស៊ី និង​អាកាសធាតុ​នៃប្រទេស​កម្ពុជាដែលមាន​លក្ខណៈប្រហាក់ប្រហែល​នឹង​ប្រទេសជិតខាង អ្នកសិក្សា​ស្រាវជ្រាវយល់ថា កេសរកូល​ព្រៃកម្ពុជា អាច​មាន​ចំនួនច្រើនជាង ៥០០ប្រភេទ ប្រសិន​បើ​ធ្វើការ​សិក្សា​ស្រាវជ្រាវឱ្យ​បានច្បាស់លាស់ និង​គ្រប់ជ្រុងជ្រោយ ។ ហេតុនេះហើយ​ទើប​មាន​កេសរកូល​ព្រៃកម្ពុជាប្រភេទថ្មីជាច្រើនបាន និង​កំពុងធ្វើកំណត់ត្រាជាបន្តបន្ទាប់។

សូមបញ្ជាក់ថា កេសរកូល ជាអំបូរដ៏ធំមួយនៅក្នុងរជ្ជរុក្ខជាតិ, វាគឺជារុក្ខជាតិ ដែលមានទងកេសរញី មានទំហំធំជាងកេសរឈ្មោល និង ផុសចេញពីកញ្ចុំកេសរផ្កាលយចេញដូចក្បាលដែកគោល។ ខ្មែរយើងហៅរុក្ខជាតិនេះថា «កេសរកូល» ព្រោះគេសំដៅដល់ការយកកេសរផ្កាជាគោលក្នុងការកំណត់ប្រភេទនីមួយៗរបស់ផ្កានេះ។ សម្រាប់ខ្មែរសម័យទំនើប និយម ហៅរុក្ខជាតិនេះថា អ័រគីដេ (Orchid) គឺហៅទៅតាមភាសាបារាំងតាំងពីសម័យ អាណានិគមនិយមបារាំង។

នៅលើភពផែនដីយើងនេះ គេបានធ្វើការកត់ត្រាកេសរកូលនៅក្នុងធម្មជាតិបានចំនួនជាង២៥,០០០ប្រភេទ ដែលក្នុងនោះជាង១០,០០០ប្រភេទ ត្រូវបានគេរកឃើញនៅក្នុងតំបន់ត្រូពិចរួមទាំងប្រទេសកម្ពុជាផងដែរ។ ជារៀងរាល់ឆ្នាំ មានកេសរកូលព្រៃប្រភេទថ្មីៗរាប់រយប្រភេទ ត្រូវបានគេរកឃើញ និងដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា។

ដូច្នេះសម្រាប់អ្នកស្រឡាញ់ និងចង់ស្វែងយល់បន្ថែមពី កេសរកូល នៅថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ​២០២៣ ក្រសួងបរិស្ថាន នឹងរៀបចំ «ពិព័រណ៍កេសរកូល» ដើម្បីអបអរសាទរ «វេទិកាកេសរកូលជាតិលើកទី៣» នៅផ្សារទំនើប Aeon I រាជធានីភ្នំពេញ ដោយ​មានការដាក់តាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលពូជបង្កាត់ ហើយ​សាធារណជនអាចចូលទស្សនាដោយសេរី ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...