ក្រសួងអប់រំប្រកាស​ចុះឈ្មោះប្រឡង​គណិតវិទ្យា​អន្តរជាតិស្តង់ដាជប៉ុន Suken Test 2025

ដោយ​មានកិច្ច​សហការជាមួយ​វិទ្យាស្ថាន​វិញ្ញាបនបត្រ​គណិតវិទ្យា​នៃប្រទេស​ជប៉ុន និង​សហគមន៍​អ្នក​គណិតវិទ្យា​កម្ពុជា, ក្រសួងអប់រំ​យុវជន យុវជន និងកីឡា នឹង​រៀបចំ​ការ​ប្រឡង​វាស់ស្ទង់សមត្ថភាព​គណិតវិទ្យា​អន្តរជាតិ​ស្តង់ដាប្រទេស​ជប៉ុន សម្រាប់សិស្ស​ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និង​កម្រិត​សាកលវិទ្យាល័យ។

ការប្រឡង​នឹងប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ​២០២៥ វេលាម៉ោង​៨ព្រឹក នៅវិទ្យាស្ថានជាតិអប់រំ។

បើតាម​ក្រសួងអប់រំ ការ​ប្រឡង​នេះ រៀបចំ​ឡើង​ក្នុងគោល​បំណង​ចូលរួម​ពង្រឹង​សមត្ថភាព​សិស្ស ព្រមទាំង​ប្រសិទ្ធភាព នៃការ​រៀន ការបង្រៀន ការ​សិក្សា​ស្រាវជ្រាវ និង​លើក​កម្ពស់​គុណភាព​អប់រំ​គណិតវិទ្យា​នៅ​កម្ពុជា ហើយបេក្ខជន​ដែលចូលរួម​ប្រឡង នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​លទ្ធផល នៃការប្រឡង​ចេញ​ដោយ​វិទ្យាស្ថាន​វិញ្ញាបនបត្រ គណិតវិទ្យា នៃប្រទេស​ជប៉ុន, មេដាយមាស មេដាយប្រាក់ និង​មេដាយសំរឹទ្ធ សម្រាប់គ្រប់​កម្រិតថ្នាក់ ចំពោះ​អ្នក​ដែល​ទទួល​បានពិន្ទុ​តាម​ការ​កំណត់។

សម្រាប់​សិស្ស និស្សិត​ដែលមាន​ចំណាប់អារម្មណ៍ សូមមកចុះ​ឈ្មោះ​ចូលរួម​ប្រឡង​នៅ​អគារ «I» មជ្ឈមណ្ឌល​ស្រាវជ្រាវ​គរុកោសល្យ​ជំនាន់ថ្មី នៃវិទ្យាស្ថាន​ជាតិអប់រំ ឬតាម​តំណភ្ជាប់​ ចុះឈ្មោះ៖ https://forms.gle/7UXAWwqA4YZsqA4JA ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូត​ដល់​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាចជាកំណត់។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង​ និង​សាក​សួរ​ដោយផ្ទាល់​នៅមជ្ឈមណ្ឌល​ស្រាវជ្រាវ​គរុកោសល្យ​ជំនាន់ថ្មី ឬ​អាច​ទាក់ទង​តាមរយៈតេឡេក្រាម https://t.me/sukentestcambodia ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *