សញ្ញាបត្របណ្តោះអាសន្ន​សម្រាប់អ្នកជាប់បាក់ឌុបឆ្នាំនេះ មានភ្ជាប់ជាមួយនឹង QR Code ស្តង់ដា

នៅ​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ សិស្សានុសិស្សដែលបានប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ នឹង​ទទួលបាន វិញ្ញាបត្របណ្តោះអាសន្ន​ ដែលមានដាក់ QR Code ស្តង់ដារ ដែលអាច​ផ្ទៀងផ្ទាត់​អំពីយថាភូតភាព បូរណភាព និង​សុពលភាព​បាន តាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

បើតាមការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា សិស្សានុសិស្ស​អាច​ប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យ​ស្នើ​សុំ​ចូល​សិក្សា​នៅ​គ្រឹះស្ថានឧត្តមសិក្សា​ទាំងអស់ ដោយ​ពុំ​តម្រូវ​ឱ្យ​ធ្វើនីត្យានុកូលកម្ម (ការបញ្ជាក់) លើ​ឯកសារថតចម្លង នៃវិញ្ញាបនបត្រ​បណ្តោះអាសន្ន​ក្នុងទម្រង់ជាក្រដាសឡើយ ហើយ​គ្រឹះស្ថានឧត្តមសិក្សា​ទាំងអស់​អាច​ស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ នៃវិញ្ញាបនបត្រនេះ តាមរយៈថ្នាល់ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

សូមបញ្ជាក់ថា ថ្នាលផ្អៀងផ្ទាត់ឯកសារ verify.gov.kh ដែលអភិវឌ្ឍដោយ​ក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ត្រូវ​បានរាជរដ្ឋាភិបាលប្រកាស​ដាក់ឱ្យ​ប្រើប្រាស់តាមរយៈអនុក្រឹត្យ លេខ ៥២ អនក្រ.បក ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ក្នុងគោលបំណងលុបបំបាត់ការក្លែង​បន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និង​ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និង​កាត់បន្ថយ​ការ​ចំណាយ​នានា ព្រមទាំង​ជំរុញ​ការ​ធ្វើបរិវត្តកម្មឌីជីថល​សេវាសាធារណៈ។

សម្រាប់ក្រសួងអប់រំ នេះជា​លើកទី២ហើយ ដែល​ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុងការដាក់​ឱ្យ​ប្រើប្រាស់​ «វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​ដែលមានដាក់ QR Code ស្តង់ដា ។ កិច្ចសហប្រតិបត្តិការនេះ គឺជា​ការ​បន្ត​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ឱ្យ​បានទូលំទូលាយ ដើម្បី​ឱ្យ​ការ​ផ្តល់សេវាសាធារណៈ​កាន់តែមានភាពងាយស្រួល ល្អប្រសើរ និង​មានប្រសិទ្ធភាព​ខ្ពស់​ស្របតាមក្របខណ្ឌ​គោលនយោបាយសេដ្ឋកិច្ច និង​សង្គមឌីជីថល​កម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថល​កម្ពុជា ២០២២-២០៣៥ និងមុំទី១ នៃបញ្ចកោណទី៥ របស់យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។

ជាមួយគ្នានេះ បើតាម​ការបញ្ជាក់របស់ក្រសួងអប់រំ សិស្សានុសិស្សអាចស្នើ​សុំវិញ្ញាបនបត្របណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ (Soft Copy) ដោយ​ចូលទៅ​ក្នុង Telegram Bot ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ” តាមរយៈតំណភ្ជាប់ https://go.gov.kh/bac-ii បន្ទាប់ពីទទួលបានវិញ្ញាបនបត្របណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយភូមិ​ជាឯកសាររឹង (Hard Copy) នៅមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត និង​នៅ​តាម​គ្រឹះស្ថានមធ្យមសិក្សា​សាធារណៈ និង​ឯកជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

ឱកាសអាហារូបករណ៍ សិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាប៉េកាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2025

ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្មវិធីសាបព្រោះគ្រាប់ពូជ​ នៃ ស.ស.យ.ក. រាជធានីភ្នំពេញ និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាក្រុងប៉េកាំង(USTB)បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក្នុងការ​សិក្សាជំនាញជាច្រើន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សា​នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

ក្រសួងអប់រំ​ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...