រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ ទោះសម័យជឿនលឿន នៃបច្ចេកវិទ្យា តែសៀវភៅបោះពុម្ព​នៅ​តែមាន​សារៈប្រយោជន៍

ភ្នំពេញ – លើក​ឡើង​នៅ​ក្នុង​ពិធីសម្ពោធ​ពិព័រណ៍លក់សៀវភៅ «Big Bad Wolf Cambodia» នៅផ្សារទំនើប​អូឡាំព្យា កាលពីពេលថ្មីៗនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា បើទោះបច្ចុប្បន្នជា​សម័យ​ជឿនលឿន នៃបច្ចេកវិទ្យាអេឡិចត្រូនិកក្តី ប៉ុន្តែសៀវភៅ​ដែលបោះពុម្ព គឺនៅ​តែមានសារៈប្រយោជន៍សម្រាប់អ្នក​អានជា​និច្ច។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ប្រសិនបើ​យើង​អានសៀវភៅ​អេឡិចត្រូនិក នោះយើង​អាច​នឹង​ពិបាក​គូស តែ​បើ​សៀវភៅ​បោះពុម្ព គឺងាយស្រួល ដោយ​គ្រាន់តែគូស ឬបិទស្ទីកឃ័រ នោះគឺយើង​អាច​បើក​អានសៀវភៅស្រួល និង​ភ្លាមៗ , ដូច្នេះសៀវភៅ​មានប្រយោជន៍​ខ្លាំង មិន​ថាសម័យនេះ ជាសម័យ​អេឡិចត្រូនិចខ្លាំង ហើយថា សៀវភៅអត់ប្រយោជន៍នោះ គឺមិន​ពិតនោះទេ។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានលើកឡើងដែរថា បច្ចុប្បន្នយុវជន​កម្ពុជា​មានឱកាសបាន​មើល និង​អានសៀវភៅ​បានច្រើន ខុស​គ្នា​កាលពី​ឆ្នាំ​១៩៨០ ឬ១៩៩០ ដែល​មនុស្សមានការ​អាន​សៀវភៅតិច។ ឯកឧត្តមបន្តថា ការ​អានតិចនេះ គឺដោយសារ​តែសម័យនោះ​គ្មាន​សៀវភៅ​សម្រាប់អាន និង​ពេលនោះ​ប្រជាពលរដ្ឋ​រវល់​នឹង​ការ​រកស៊ីចិញ្ចឹមជីវិត ប៉ុន្តែសម័យនេះ យុវជន ក្មេងៗ ចូលចិត្ត​អានសៀវភៅ ហើយ​សៀវភៅក៏​សំបូរបែប និង​បោះពុម្ពស្អាត មានខ្លឹមសារល្អ​ទៀត។

តាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ការអានសៀវភៅ គឺធ្វើ​ឱ្យ​មនុស្ស​មានការចងចាំច្រើនជាងការមើលទូរទស្សន៍ គឺដោយសារ ៣០ភាគរយនៃអាន និង៧០ភាគរយវិភាគ ដែលជាហេតុធ្វើឱ្យខួរក្បាលមានការវិត្តន៍លឿន។

ឯកឧត្តម ខៀវ កាញារីទ្ធ

“ការអានសៀវភៅគឺជាការចាំបាច់ណាស់ ដែលយើងមិនត្រូវ ចោលនោះទេ យើងអានអ្វីក៏ដោយឱ្យតែអាន។ ពេលនេះវិបត្តិលើពិភពលោកគឺការមើលលេង TikTok ផងដែរ”

ចំណែកលោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ក៏បានលើកឡើងដែរថា សៀវភៅគឺជាស្ពាន ចំណេះគឺជាយាន្ត សម្រាប់ឱ្យយើង ធ្វើដំណើរទៅកាន់ភាពជោគជ័យ។

បើតាមលោកជំទាវ ទន់ សាអ៊ីម យុវជន​យើង​គួរតែយកចិត្តទុកដាក់ចំពោះសៀវភៅ ដោយសារតែនៅតាមបណ្តាប្រទេសណាក៏ដោយ ក៏ត្រូវការមានធនធានមនុស្សដែល​មានចំណេះដឹង, ផ្ទុយទៅវិញ បើចំណេះមិនបានមកពីការសិក្សានោះទេ តើបានមកពីណា ? តាម​ការ​បញ្ជាក់របស់លោកជំទាវ ការសិក្សាមានច្រើន គឺតាមការអាន ការមើល ការស្តាប់ជាដើម ដូច្នេះសៀវភៅគឺជាទុនដែលធ្វើការបណ្តុះចំណេះបន្ថែមទៀតផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាសទទួលបានកម្មវិធីអប់រំនៅអង្គការដើម្បីភាពញញឹម នៃកុមារ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2025

អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) កំពុងប្រកាសជ្រើសរើសសិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ ចូលរៀនអាហារូបករណ៍ក្នុងកម្មវិធីអប់រំសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីផ្ដល់ជូនកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ កម្មវិធីអប់រំចំណេះទូទៅ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ! អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់ជូន ១០កន្លែង នៅសាកលវិទ្យាល័យ លីមកុកវីង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2026

អាហារូបករណ៍ថ្នាក់ជាតិកម្រិតបរិញ្ញាបត្រ ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យ លីមកុកវីង (Limkokwing University) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...