ឥណ្ឌាផ្តល់ជំនួយលើកកម្ពស់វិទ្យាសាស្រ្តនិងមុខវិជ្ជា STEM សម្រាប់សិស្សានុសិស្ស​នៅខេត្តកំពត

ភ្នំពេញ – ប្រទេស​ឥណ្ឌាបានសម្រេចផ្តល់ជំនួយ​ឥតសំណង​ក្នុងទឹកប្រាក់​ចំនួន ៥ម៉ឺនដុល្លារអាមេរិក ដើម្បីជម្រុញ​លើក​កម្ពស់​វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ និងមុខវិជ្ជា STEM សម្រាប់សិស្សានុសិស្ស​នៅខេត្តកំពត។

ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះ បានធ្វើ​ឡើង​កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២២ សប្តាហ៍កន្លងទៅនេះ រវាង ​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ជាមួយ​លោក​ជំទាវ​បណ្ឌិត Davyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំកម្ពុជា។

យោង​តាមសេចក្តីប្រកាសរបស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ បាន​បញ្ជាក់ថា គម្រោងនេះ នឹង​ត្រូវ​អនុវត្ត​ក្នុងរយៈពេល​១ឆ្នាំ សម្រាប់សកម្មភាព​ចំនួន៣ រួមមាន ១.បើកវគ្គបណ្តុះបណ្តាលចំនួន ១០ស្តីពី “ការណែនាំការអប់រំលើវិស័យ STEM ដល់លោកគ្រូ អ្នកគ្រូសម្រាប់វិទ្យាល័យ​សាធារណៈចំនួន ៥ ក្នុងខេត្តកំពត​ , ២.បង្កើតក្លឹប STEM របស់សិស្សចំនួន ១០ និង​ ៣.ធ្វើ​យុទ្ធនាការលើកកម្ពស់ការអប់រំ STEM ដល់ភាគីពាក់ព័ន្ធ​ ។

ថ្លែង​ក្នុង​ឱកាសនោះ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានថ្លែង​អំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា និងស្ថានទូតឥណ្ឌា ដែលបាន​ពិចារណាលើគម្រោងនេះ ហើយឯកឧត្តម​សង្ឃឹមថា គម្រោងនេះនឹងជួយ​សិស្ស​ក្នុងវិស័យ STEM ។

គួរបញ្ជាក់ថា មុខវិជ្ជា STEM ត្រូវបានគេចាត់ទុកថា គឺជាមុខវិជ្ជា​ដ៏​មានសារៈសំខាន់​ ក្នុងការជួយសម្រេចនូវ​ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់ឆ្នាំ២០៣០ និង២០៥០​ ។

STEM មាន​ជំនាញ​សំខាន់ៗ ចំនួន២០ ដែលស្ថិតនៅ​ក្នុង​តម្រូវការ​​ក្នុង​ទីផ្សារ​កម្ពុជា​ ​រួមមាន​ ​អ្នក​ត្រួត​ពិនិត្យ​សង្វាក់​ផលិតកម្ម​ អ្នក​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ ​ស្ថាបត្យករ​ ​វិស្វករ​សំណង់​ស៊ីវិល​ ​មេការ​សំណង់​ ​នាយក​គម្រោង​ វិស្វករ​ទឹក​ អ្នក​ឯកទេស​អនាម័យ​ទឹក​ ​អ្នក​ឯកទេស​សុវត្ថិភាព​ចំណី​អាហារ​ អ្នក​គីមី​វិទ្យា​ ​វិស្វករ​បណ្តាញ​ ឬ​ស្ថាបត្យករ​ប្រព័ន្ធ​ ​អ្នក​បង្កើត​កម្មវិធី​សូហ្វវែ​ ​អ្នក​ឯកទេស​សុខភាព​សាធារណៈ​ ​សេដ្ឋវិទូ​ ​គ្រូពេទ្យ​ផ្នែក​ជំងឺ​ទូទៅ​ ​អ្នក​បច្ចេកទេស​នៅ​មន្ទីរ​ពិសោធន៍​វេជ្ជសាស្ត្រ​ អ្នក​ចិត្ត​វិទ្យា​ អ្នក​វិភាគ​ស្ថិតិ​ធានា​រ៉ាប់រង​ អ្នក​វិភាគ​ហិរញ្ញ​វត្ថុ​ និង​យន្ត​ការី​ ​ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។