ក្រសួងប្រៃសនីយ៍ត្រៀមបណ្តុះបណ្តាល​​ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដល់​មន្រ្តីរាជការទូទាំងប្រទេស

ភ្នំពេញ – ក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ បានត្រៀម​ខ្លួនរួចជាស្រេចហើយ ដើម្បីធ្វើការ​សហការជាមួយ​ក្រសួងស្ថាប័នទាំងអស់ ក្នុង​ការ​បណ្តុះបណ្តាល​មន្រ្តីរាជការ​នៅទូទាំងប្រទេស សម្រាប់​ការ​ត្រៀម​ខ្លួនក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល នៅពេលខាងមុខ។ នេះ​បើតាម​ប្រសាសន៍របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ ក្នុងឱកាសចូលរួម​សិក្សា​សាលាផ្សព្វផ្សាយគោលនយោបាយ​រដ្ឋាភិបាល​ឌីជីថលកម្ពុជា ២០២២-២០៣៥។

ឯកឧត្តម ជា វ៉ាន់ដេត បានមានប្រសាសន៍ថា បច្ចេកវិទ្យាឌីជីថល​ បាននិងកំពុងដើរតួនាទីស្នូលសម្រាប់ប្រតិបត្តិការ និង​ទំនាក់ទំនងក្នុងប្រព័ន្ធសេដ្ឋកិច្ច និង​សង្គម, ជាមួយ​គ្នា​នេះបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានធ្វើ​ឱ្យ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល កាន់តែមានលក្ខណៈចាំបាច់ និងទូលំទូលាយ​ក្នុង​គ្រប់វិស័យ រួមចំណែក​ដល់ការ​ជម្រុញកំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីឱ្យ​ការ​ប្រើប្រាស់​បច្ចេកវិទ្យាផ្តល់ផលប្រយោជន៍​ខ្ពស់​ដល់គ្រប់តួអង្គនៅក្នុងសង្គម ក្របខណ្ឌគោលនយោបាយ​សង្គម និង​សេដ្ឋកិច្ច​ឌីជីថល ត្រូវបានរៀបចំឡើង និង​ត្រូវបានអនុម័តដោយ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា ការ​កសាងរដ្ឋាភិបាលឌីជីថល នឹងលើកកម្ពស់ដំណើរការ​ផ្ទៃ​ក្នុង នៅក្នុង​រដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ដែលធ្វើ​ឱ្យ​សេវាសាធារណៈមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹង​តម្រូវការ​របស់ប្រជាពលរដ្ឋ និងវិស័យឯកជន។ ឯកឧត្តមយល់ថា យ៉ាងណាក៏ដោយដើម្បីអនុវត្តឱ្យ​បានជោគជ័យសម្រាប់​កិច្ច​ការ​នេះ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានធ្វើការ​បណ្តុះបណ្តាលមន្រ្តីរាជការទាំងអស់នៅក្នុងក្រសួង ដើម្បីត្រៀម​ខ្លួន​ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងពេលខាងមុខ។

ជាមួយ​គ្នា​នេះ ឯកឧត្តម ជា វ៉ាន់ដេត ក៏បាន​ស្នើ​សុំ​ដល់តំណាងក្រសួងពិចារណាដើម្បីចូលរួមជាមួយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍​ ក្នុងការ​បណ្តុះបណ្តាល ដោយ​ក្រសួងមានបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការសហការជាមួយក្រសួងស្ថាប័នទាំងអស់ ក្នុងការបណ្តុះបណ្តាលមន្រ្តីរាជការនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដោយក្នុងនោះ បានកំណត់នូវយុទ្ធសាស្ត្រចំនួន ១០ រួមមាន៖ ១.​ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល, ២.​ការរៀបចំនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលសម្រាប់សេវាសាធារណៈ, ៣.ការរៀបចំនិងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខឌីជីថល, ៤.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេវាប្រៃសណីយ៍, ៥.ការរៀបចំអភិបាលកិច្ចរដ្ឋាភិបាលឌីជីថល, ៦.ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនិងសេវាសាធារណៈ, ៧.ការកសាងមូលធនមនុស្សឌីជីថល, ៨.ការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល, ៩.ការរៀបចំកិច្ចសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និង ១០.ការលើកកម្ពស់ធុរកិច្ចថ្មីឌីជីថល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ពីកម្មវិធី Second Enrollment of Masters Degree Program in Eco...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥