អ្នក​នាំពាក្យ​ក្រសួង​ការងារ​ ​៖ ​រយៈពេល​៣​ឆ្នាំ​ចុងក្រោយ​ យុវ​ជន​ក្រីក្រ ​និង​ប្រជា​ពលរដ្ឋ​ជិត​ ៥០​ម៉ឺន​នាក់​ ​មាន​ជំនាញ​ជាក់លាក់​

​ក្នុង​រយៈពេល​ ​៣៤​ខែ ​ពោលគឺ ​ចាប់​ពី​ខែ​កញ្ញា​ ​ឆ្នាំ​២០២៣ ​ដល់​ខែ​មិថុនា ​ឆ្នាំ​២០២៦​ ​យុវជន ​និង​ប្រជា​ពលរដ្ឋ​ជិត​ ៥០​ម៉ឺន​នាក់​ ​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​ដែល​នេះ​ ​គឺ​ជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ទទួល​បាន​ការងារ​សមរម្យ​ ​ប្រាក់​ចំណូល​ប្រសើរ ​និង​អនាគត​កាន់តែ​ច្បាស់លាស់។

​លោក​ ស៊ុន​ មេសា ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​ចំណោម​អ្នក​ទទួល​ការ​បណ្ដុះបណ្ដាល​សរុប​ប្រមាណ ៤៩​ម៉ឺន​នាក់​ ​មាន​ប្រមាណ​ ៤១​ម៉ឺន​៥​ពាន់​នាក់​ ​ទទួល​ការ​បណ្ដុះបណ្ដាល​ក្រោម​ក្រសួង​ការងារ​ ​និង​ប្រមាណ​ ៧​,​៧​ម៉ឺន​នាក់​ ​ទទួល​ការ​បណ្ដុះបណ្ដាល​តាមរយៈ​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ ​(​SDF​)។

​ក្នុង​នោះ​ ​យុវជន​ជាង​ ២៧​,​៦​ម៉ឺន​នាក់​ ​មក​ពី​គ្រួសារ​ក្រីក្រ ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​ក្រោម​កម្មវិធី​ជាតិ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ​និង​បច្ចេកទេស​សម្រាប់​យុវជន​គោលដៅ​ចំនួន​ ​១​,​៥​លាន​នាក់។

​”​លទ្ធផល​នេះ​មិន​មែន​គ្រាន់តែ​ជា​តួលេខ​នៃ​អ្នក​ចូលរៀន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ជា​ការ​ផ្តល់​ជំនាញ​ពិតប្រាកដ​ ​ផ្តល់​ឱកាស​ការងារ​ ​បង្កើន​ប្រាក់​ចំណូល ​និង​កសាង​អនាគត​ថ្មី​ជូន​យុវជន​ ​និង​ប្រជា​ពលរដ្ឋ ​ជាពិសេស​អ្នក​មកពី​គ្រួសារ​ក្រីក្រ ​និង​គ្រួសារ​ងាយ​រង​ហានិភ័យ​”

​លោក​ ស៊ុន​ មេសា ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ

​អ្នក​នាំពាក្យ​រូប​នេះ​បន្ត​ថា​ ​ជំនាញ​ជាក់លាក់​មួយ​ប្រៀប​ដូចជា​ទ្រព្យសម្បត្តិ​ជាប់​ខ្លួន ​ដែល​អាច​ជួយ​ឱ្យ​យុវជន​មាន​សមត្ថភាព​ចូល​ទីផ្សារ​ការងារ​ ​ទទួល​បាន​ការងារ​សមរម្យ​ ​ឬ​អាច​បង្កើត​មុខរបរ​ដោយ​ខ្លួនឯង​ ​ដោយ​មិន​ចាំបាច់​ពឹងផ្អែក​តែ​លើ​សញ្ញាបត្រ​ទូទៅ។

​តាមរយៈ​ការ​បណ្ដុះបណ្ដាល​ TV​ET ​សិស្ស​ ​និង​យុវជន​មិន​ត្រឹមតែ​រៀន​ទ្រឹស្តី​ក្នុង​ថ្នាក់​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ទទួល​បាន​ការ​អនុវត្ត​ជាក់ស្តែង​នៅ​តាម​រោង​ជាង មន្ទីរ​ពិសោធន៍​ ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ សហគ្រាស​ ​ក្រុមហ៊ុន​ ​និង​រោងចក្រ​។ ការ​ផ្សារ​ភ្ជាប់​រវាង​ការ​សិក្សា​ ​និង​តម្រូវការ​ជាក់ស្តែង​របស់​និយោជក ​ជួយ​ឱ្យ​អ្នក​សិក្សា​មាន​ជំនាញ​ដែល​អាច​យក​ទៅ​ប្រើប្រាស់​បាន​ភ្លាម​ៗ។

​ដើម្បី​ធានា​គុណភាព​ និង​ភាព​ឆ្លើយតប​នឹង​ទីផ្សារ​ការងារ​ ​ក្រសួង​បាន​រៀបចំ​ស្តង់ដា​បណ្ដុះបណ្ដាល​ចំនួន​ ២៥៦​គុណវុឌ្ឍិ ​គ្របដណ្ដប់​លើ​ ​១១៦​មុខ​ជំនាញ ព្រមទាំង​កញ្ចប់​សិក្សា​ផ្អែក​លើ​សមត្ថភាព​ចំនួន​ ៣​៩៩​ម៉ូឌុល ​ស្មើនឹង​ ២ ៦​២០​មេរៀន។

​ទន្ទឹម​នឹង​នេះ​ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​សាធារណៈ​ ​និង​ឯកជន ​បាន​កើន​ដល់​ចំនួន​ ២៦៣​គ្រឹះស្ថាន ​ខណៈ​គ្រូ​បច្ចេកទេស​ជាង​ ៣​ ​៦០០​នាក់​ ​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​បន្ថែម ​ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការ​បង្រៀន ​និង​ការ​អនុវត្ត។

ភាព​ជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន​ក៏​ត្រូវ​បាន​ពង្រីក ​ដើម្បីឱ្យ​ការ​បណ្ដុះបណ្ដាល​ស្រប​តាម​ជំនាញ​ដែល​សហគ្រាស​កំពុង​ត្រូវការ​។ ​ក្នុង​រយៈពេល​៣៤​ខែ ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ TV​ET ​ត្រូវ​បាន​ពង្រឹង​តាមរយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​សរុប​ ១​ ២៦០ ​និង​ដៃ​គូ​ទំនាក់ទំនង​សហការ​ចំនួន​ ៦​ ​២១៨។

​ជាមួយគ្នា​នេះ​ ​លោក​ ស៊ុន មេសា ​ក៏​បាន​អំពាវនាវ​ដល់​យុវជន​ឱ្យ​ចាប់​យក​ឱកាស​សិក្សា​ជំនាញ​ TV​ET ​និង​ស្នើ​ដល់​មាតាបិតា​ ​អាណាព្យាបាល​ ​ឱ្យ​លើក​ទឹកចិត្ត​កូន​ចៅ​ជ្រើសរើស​ជំនាញ​ដែល​ស្រប​នឹង​ចំណង់ចំណូលចិត្ត​ ​សមត្ថភាព​ ​និង​តម្រូវការ​ទីផ្សារ​ការងារ​។ ​លោក​ថា​ ​ការ​ជ្រើសរើស​រៀន​ជំនាញ ​គឺជា​ការ​ជ្រើសរើស​អនាគត​។ ​ជំនាញ​ជាក់លាក់​មួយ​អាច​នាំទៅ​រក​ការងារ​សមរម្យ​ ​ប្រាក់​ចំណូល​មាន​ស្ថិរ​ភាព ​និង​ជីវភាព​កាន់តែ​ប្រសើរ ​ព្រមទាំង​រួមចំណែក​កសាង​កម្លាំង​ពលកម្ម​ប្រកបដោយ​ជំនាញ ផលិតភាព​ ​និង​ភាព​ប្រកួតប្រជែង​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 30/09/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...