តើយុវជនត្រូវត្រៀមខ្លួនបែបណា ដើម្បីចាប់យកឱកាសការងារក្នុងសម័យឌីជីថលនេះ?

បច្ចុប្បន្នពិភពលោកកំពុងតែមានការផ្លាស់ប្តូរ​មក​កាន់សម័យ​កាលឌីជីថល ដោយ​ប្រតិបត្តិការ​ការងារមួយចំនួនត្រូវផ្តោត​ទៅលើបច្ចេកវិទ្យា ។ ដូច្នេះ តើយុវជន សិស្ស និស្សិត គួរត្រៀម​លក្ខណៈបែបណា ដើម្បីចាប់យក​ឱកាស​ការងារក្នុងសម័យ​កាលឧស្សាហកម្មជំនាន់ទី៤នេះ?

លោក សាយ រតនៈ ប្រធាននាយករដ្ឋានបណ្តុះបណ្តាលធនធានមនុស្សក្រុមហ៊ុន RMA ដែលជាក្រុមហ៊ុន​នាំចូល និង​តម្លើងរថយន្តដ៏ធំនៅកម្ពុជា មានប្រសាសន៍ថា បើនិយាយពីការជ្រើសរើសបុគ្គលិក ​ក្រុមហ៊ុន​នីមួយៗតែងមើលទៅលើជំនាញ២ គឺជំនាញរឹង និងជំនាញទន់ ។ បើនិយាយពីជំនាញរឹង ឬ Hard Skill តាមលោក រតនៈ សិស្សានុសិស្ស ក៏​ដូចជាយុវជនយើងចាំបាច់ត្រូវ​តែចាប់យកជំនាញមួយច្បាស់លាស់សិន មិនថា គណនេយ្យករ ផ្នែកច្បាប់ ឬក៏ជាងជួសជុលរថយន្តនោះទេ តែ​ជំនាញនោះទៀតសោត ត្រូវ​តែធ្វើការ​អភិវឌ្ឍឱ្យទាន់សម័យកាលឌីជីថល និងសម័យបញ្ញាសប្បនិម្មិត (AI)។

លោក សាយ រតនៈ ប្រធាននាយករដ្ឋានបណ្តុះបណ្តាលធនធានមនុស្សក្រុមហ៊ុន RMA

តាមប្រសាសន៍របស់លោក សាយ រតនៈ ជំនាញវិជ្ជាជីវៈកាលពី១០ ឬ២០ឆ្នាំមុន គឺមិនអាចប្រើប្រាស់កើតទេនៅក្នុងសម័យថ្មី ឬអនាគត ៥ ទៅ១០ឆ្នាំខាងមុខទៀត ដោយសារតែវិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើន ។ ដូច្នេះ តម្រូវ​ឱ្យ​យុវជន ក៏​ដូចជា​និយោជិត ត្រូវ​អភិវឌ្ឍជំនាញរឹងឱ្យទាន់សភាពការណ៍ ដោយត្រូវរៀនបន្ថែម មិនថាវគ្គខ្លី ឬវែង ធ្វើ​យ៉ាងណាបម្លែង​ខ្លួនឯង​ឱ្យ​ទៅជា​ពលរដ្ឋឌីជីថល ព្រោះថា ការងារសម័យថ្មីគឺផ្តោតទៅលើឌីជីថល។

…ជាងជួសជុលឡានពីសម័យមុន យើង​ប្រើដោយដៃ ប៉ុន្តែបច្ចុប្បន្នគេប្រើដោយកុំព្យូទ័រ… អញ្ចឹងគាត់ត្រូវតែ UpSkilling

លោក សាយ រតនៈ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងធនធានមនុស្សក្រុមហ៊ុន RMA

ចំណែកជំនាញទន់វិញ បើតាមលោក សាយ រតនៈ យុវជន​ក៏​ចាំបាច់ត្រូវអភិវឌ្ឍផងដែរ ដោយ​លោកបញ្ជាក់ថា អ្វីដែលក្រុមហ៊ុនត្រូវការបំផុត គឺបុគ្គលិក​ដែលមាន​ឥរិយាបទល្អ ។ លោក រតនៈ មានប្រសាសន៍ថា ទោះជាយើងចេះប៉ុណ្ណាក៏ដោយ តែធ្វើការមិនចុះសម្រុង គ្មានការប្តេជ្ញាចិត្ត ឥរិយាបទឆ្គាំឆ្គង ក៏គេមិនត្រូវការដែរ ព្រោះក្រុមហ៊ុនគេគិតថា ជំនាញរឹង (Hard Skill) អាចបណ្តុះបណ្តាលបានភ្លាមៗ ប៉ុន្តែជំនាញទន់ (Soft Skill) ត្រូវការពេលវេលាច្រើន​ដើម្បីផ្លាស់ប្តូរ។

សរុបមកវិញ លោក សាយ រតនៈ ប្រធាននាយករដ្ឋានបណ្តុះបណ្តាលធនធានមនុស្សក្រុមហ៊ុន RMA ស្នើដល់សិស្ស និស្សិត យុវជន ត្រូវមានជំនាញមួយ​ឱ្យខ្លាំង ហើយឥរិយាបទគឺកាន់តែសំខាន់ទៀត ដោយសារតែក្រុមហ៊ុន​នីមួយៗគេចង់ឱ្យបុគ្គលិកចេះមានគំនិតផ្តួចផ្តើម, មានគំនិតក្នុងការដោះស្រាយបញ្ហា, មានសេចក្តីក្លាហាន និង​មានការប្តេជ្ញាចិត្តខ្ពស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...