ឯកឧត្ដម ហ៊ុន ម៉ានី ៖ កម្មវិធីប្រកួតប្រជែងឡូហ្គោ ផ្ដល់ឱកាសឱ្យអ្នករចនាគ្រប់រូបបានបញ្ចេញស្នាដៃ និងភាពច្នៃប្រឌិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

កម្មវិធីប្រកួតប្រជែងឡូហ្គោក្រោមប្រធានបទ «កម្ពុជាក្នុងបេះដូងខ្ញុំ» ត្រូវបានរៀបចំឡើងដើម្បីស្វែងរកជើងឯកក្នុងការប្រកួតប្រជែងដែលមានភាពឆ្នៃប្រឌិតខ្ពស់ ផ្ដល់អាទិភាពឱ្យអ្នករចនាគ្រប់រូបក្នុងការបង្ហាញស្នាដៃ។ នេះជាការលើកឡើងរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងថ្ងៃវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងរចនាឡូហ្កោ « កម្ពុជាបេះដូងខ្ញុំ» កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងរួមជាច្រើនសម្រាប់ជាប្រយោជន៍រួមដូចជា ផ្ដល់ជាវេទិកាសម្រាប់អ្នកទាំងអស់គ្នាក្នុងការចូលរួមបង្ហាញភាសាបេះដូងសម្រាប់កម្ពុជា ជាការផ្ដល់ឱកាសចូលរួមបង្ហាញ និងដុសខាត់ទេពកោសល្យរបស់ខ្លួន និងជាការជួបជុំប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករបស់បេក្ខជនទាំងអស់។ ឯកឧត្ដមបន្ថែមថា លើសពីនេះការបង្កើតកម្មវិធីនេះឡើង ក៏​ដើម្បីផ្ដល់ឱកាសដល់អ្នករចនាគ្រប់វ័យ គ្រប់កម្រិត មកពីគ្រប់ទិសទី អាចចូលរួមបញ្ចេញស្នាដៃប្រកបដោយភាពច្នៃប្រឌិតក្នុងស្នាដៃរចនាជៀសវាងការផ្ដល់អាទិភាពឱ្យអ្នករចនាជំនាញតែម្នាក់មកធ្វើការរចនាឡូហ្គោសម្រាប់យុទ្ធនាការដែលមានជាបន្តបន្ទាប់នាពេលខាងមុខ។

គួរជម្រាបថា កម្មវិធីប្រកួតប្រជែងនេះត្រូវបានរៀបចំជាដំណាក់កាលដោយរាប់ចាប់ពីតាំងពីការប្រកាសជាផ្លូវការអំពីប្រកួតប្រជែង ការរៀបចំការបណ្ដុះបណ្ដាលមូលដ្ឋានគ្រឹះនៃការរចនាពីសំណាក់គណៈកម្មាការជំនាញទៅកាន់អ្នកចូលរួមទាំងអស់ និងដំណើរការពិនិត្យ វាយតម្លៃលើរាល់ស្នាដៃដែលបានដាក់ពាក្យចូលរួមទាំងអស់ ព្រមទាំងដំណើរការពិនិត្យ​វាយតម្លៃលើរាល់ស្នាដៃពីគណៈកម្មការជំនាញយ៉ាងសុក្រិត្យ និងប្រកបដោយតម្លាភាព។

ជាមួយគ្នានេះ គណៈកម្មាការដែលបានចូលរួមពិនិត្យ វាយតម្លៃដល់បេក្ខជនមានសមាសភាពដូចជា ឯកឧត្ដម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុវជន និងកម្មវិធី នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលឯកឧត្តមផ្តោតសំខាន់លើការចែលរំលែកពីសាវតា និងគុណតម្លៃរបស់យុទ្ធនាការទៅកាន់អ្នកចូលរួមទាំងអស់។ លោក ប្រុស និច Creative Director ដែលផ្ដោតសំខាន់លើការចែករំលែកអំពីទំនើបកម្មនៃការប្រើប្រាស់ភាពជាខ្មែរមករចនាស្នាដៃរបស់ខ្លួន និង លោក ម៉ៅ អង្គារិទ្ធ សហស្ថាបនិក និងជាប្រធានគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ដែលដោតសំខាន់លើការបង្កើនស្តង់ដានៃការរចនារបស់របស់សហគមន៍នៃអ្នករចនាកម្ពុជានៅលើឆាកអន្តរជាតិ។ លោក សុត សេរី សិល្បករគំនូរលើឌីជីថល ដែលផ្ដោតលើការចែករំលែកអំពីសិល្បៈដែលកើតចេញពីឬសគល់នៃសិល្បៈខ្មែរក្នុងសម័យទំនើប។

នៅទីបំផុតកម្មវិធីប្រកួតប្រជែងនេះ បានស្វែងរកឃើញជ័យលាភីលេខមួយគឺលោក វិសិដ្ឋ វិសាល ក្នុងការរចនាឡូហ្កោបានដោយជោគជ័យក្រោយឆ្លងកាត់ការប្រកួតយ៉ាងតឹងរឹង តាំងពីផ្សព្វផ្សាយដំបូង។ ជារួមកម្មវិធីនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជន និងចុះឈ្មោះចូលរួមសិក្ខាសាលាបណ្ដុះបណ្ដាលចំនួន២៣៥នាក់ រហូតមានអ្នកចូលរួមចំនួន១៣០នាក់ និងទទួលបានការដាក់ពាក្យប្រកួតប្រជែងស្នាដៃពីបេក្ខជនចំនួន៦៥ រូបដែលមានការចូលរួមពីគ្រប់វ័យគ្រប់កម្រិត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...