ឯកឧត្តម ហង់ជួន ណារ៉ុន ជំរុញ​ឱ្យ​គ្រឹះស្ថាន​កសិកម្ម ធ្វើទំនើបកម្ម​កម្មវិធីសិក្សា ឆ្ពោះទៅការធ្វើកសិកម្មទំនើបឌីជីថល

ក្នុង​ឱកាស​ប្រគល់សញ្ញាបត្រ​ដល់និស្សិត​ជ័យលាភី ចំនួន ១៤៨៧នាក់ នៃសាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម, វិទ្យាស្ថានជាតិ​កសិកម្ម​ព្រែកលៀប និង​វិទ្យាស្ថាន​ជាតិកសិកម្ម​កំពង់ចាម នាព្រឹកថ្ងៃទី១៦ កញ្ញា ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី តំណាង​របស់​សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍​ដល់​គ្រឹះស្ថាន​ឧត្តម​សិក្សា​ទាំងបីនេះ បន្ត​ជំរុញ​លើក​កម្ពស់​គុណភាពសិក្សា ឆ្ពោះទៅ​កាន់​ការ​ធ្វើកសិកម្ម​ទំនើបឌីជីថល និង​បច្ចេកវិទ្យា​សិប្បនិម្មិត (AI)។

ឯកឧត្តម ហង់ជួន ណារ៉ុន ក៏​បាន​សង្កត់ធ្ងន់ ពីការ​បង្កើន​សមត្ថភាព​សាស្រ្តាចារ្យ និងលោកគ្រូ អ្នកគ្រូ និង​ការ​បំពាក់​សម្ភារៈឧបករណ៍​ចាំបាច់ និង​ទាញយកសក្តានុពល​ឱ្យ​អស់​ពីលទ្ធភាព​ពីគម្រោង​កែលម្អ​ការ​អប់រំ​ឧត្តមសិក្សា​ទី២ (HEIP 2) ដែលជាគម្រោងវិនិយោគរបស់រាជរដ្ឋាភិបាល ដើម្បីបណ្តុះបណ្តាលនិស្សិតឱ្យឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

ជាមួយ​គ្នានេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្ម ក៏​ត្រូវ​បង្កើនការស្រាវជ្រាវ និងអនុវត្តផ្ទាល់ឱ្យបានកាន់តែច្រើនថែមទៀតសម្រាប់និស្សិត និងអភិវឌ្ឍមាតិកាស្រាវជ្រាវល្អៗលើមុខជំនាញឯកទេស ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និង ការអនុវត្តជាក់ស្តែង និងបង្កើតជាកញ្ចប់បច្ចេកវិទ្យា និងសេវាកម្ម ដើម្បីជួយគាំទ្រ និង ផ្តល់ដំណោះស្រាយដល់កសិករ និងវិស័យឯកជន នៅក្នុងខ្សែច្រវាក់ផលិតកម្ម ចាប់តាំងពីការដាំដុះ រហូតដល់ការកែច្នៃជាផលិតផលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុកការនាំចេញ។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើនឱកាសដល់និស្សិតក្នុងការចុះកម្មសិក្សា និង អនុវត្តផ្ទាល់។

ដោយឡែកសម្រាប់​និស្សិត​ជ័យលាភី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏​បានផ្តាំផ្ញើដល់ពួកគេ​ឱ្យ​យកចំណេះដឹង និង​បច្ចេកទេស​ដែលទទួលបាន​ទៅអនុវត្ត​ក្នុងជីវិត​ការងារ​ឱ្យបានជោគជ័យ។ ឯកឧត្តមមានប្រសាសន៍ថា ការរៀនសូត្រ មិនមែនមានតែនៅសាលា ឬចប់ត្រឹមពេលទទួល សញ្ញាបត្រនោះទេ ប៉ុន្តែជាដំណើរការបន្តឥតឈប់ឈរ។ “ដូច្នេះនៅក្នុង ជីវិតការងារ ក្មួយៗនឹងត្រូវបន្តរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពថែមទៀត ដើម្បីប្រសិទ្ធភាព ការងារ និងប្រាក់ចំណូល និងក្លាយជាពលរដ្ឋសកម្មក្នុងការរួមចំណែកជំរុញការអភិវឌ្ឍ ជាតិមាតុភូមិកម្ពុជា“៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *