ឯកឧត្តម ឈួរ សុបញ្ញា ៖ ពេលយុវជន​មានបេះដូង​ដឹងគុណ នោះសង្គម​នឹង​មាន​មូលដ្ឋានរឹងមាំ ប្រកប​ដោយសីលធម៌ គុណធម៌ និង​សាមគ្គីភាព

កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ សហការជាមួយការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ និងសមាគមអប់រំសីលធម៌អន្តរជំនាន់ បានរៀបចំពិធីខមាទោស និងដឹងគុណគ្រូចូលនិវត្តន៍ នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក ស្របទៅ​នឹង​កម្មវិធីផ្សព្វផ្សាយអត្ថន័យទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុខុមាលភាពសង្គម ផ្តើមចេញពីក្តីស្រឡាញ់ប្រកបដោយសីលធម៌»។

ក្នុង​ឱកាស​នោះ ឯកឧត្តម ឈួរ សុបញ្ញា លើកឡើងថា ទិវានៃក្តីស្រឡាញ់ គួរត្រូវបានបកស្រាយក្នុងន័យសង្គម និងសីលធម៌ មិនត្រឹមជាការបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តន៍ក្តីស្រឡាញ់តាមរយៈការដឹងគុណ និងការគោរពអ្នកមានគុណ។ ការខមាទោស និងការថ្លែងអំណរគុណចំពោះគ្រូ គឺជាការអប់រំចិត្តយុវជនឱ្យចេះ​ទទួល​ខុសត្រូវ ចេះគោរព និងចេះថែរក្សាតម្លៃវប្បធម៌ជាតិ។ ពេលយុវជនមានបេះដូងដឹងគុណ នោះសង្គមនឹង​មានមូលដ្ឋាន​រឹងមាំប្រកប​ដោយសីលធម៌ គុណធម៌ និងសាមគ្គីភាព។

ឯកឧត្តម ឈួរ សុបញ្ញា មានប្រសាសន៍ថា ពេលយុវជនចេះសំពះសុំអភ័យទោស និងថ្លែងអំណរគុណ ចំពោះអ្នកបង្រៀន និងផ្តល់ចំណេះដឹង នោះពួកគេកំពុងបណ្តុះគុណធម៌ក្នុងខ្លួន និងកំពុងរួមចំណែកកសាងសង្គមសន្តិភាព។ ដោយឡែក កម្មវិធីខមាទោស និង​ដឹងគុណ ដែលរៀបចំឡើងនេះ មិនត្រឹមជាពិធីការបែបប្រពៃណីទេ ប៉ុន្តែជាវេទិកាអប់រំសង្គម ដែលបញ្ជាក់ថា ក្តីស្រឡាញ់ប្រកបដោយសីលធម៌ គឺជាគ្រឹះនៃសុខុមាលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។យុវវ័យដែលចេះដឹងគុណ នឹងក្លាយជាពលរដ្ឋល្អ។

“យុវវ័យដែលមានសីលធម៌ នឹងក្លាយជាអ្នកដឹកនាំល្អនៅថ្ងៃខាងមុខ។ ហើយយុវវ័យដែលចេះស្រឡាញ់ដោយ​មានការ​ទទួលខុសត្រូវ នឹងក្លាយជាថាមពលវិជ្ជមានសម្រាប់សង្គមជាតិ”

លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន រាជធានីភ្នំពេញ មានប្រសាសន៍ថា កម្មវិធីខមាលទោស និង​ដឹងគុណគ្រូ គឺជាគំរូអប់រំដ៏មានអត្ថន័យ ដែលបង្ហាញថា សុខុមាលភាពសង្គម មិនអាចកើតឡើងដោយច្បាប់ ឬគោលនយោបាយ​តែប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការកសាងចិត្តមនុស្ស។ ក្នុងសម័យឌីជីថល ដែលយុវជនទទួលឥទ្ធិពលពីព័ត៌មាន និងវប្បធម៌ចម្រុះ ក្តីស្រឡាញ់ត្រូវមានសីលធម៌ជាគោលដៅ មានការទទួលខុសត្រូវ និងមានការគោរពគ្នាទៅវិញទៅមក។

លោកបានលើកទឹកចិត្តឱ្យ​យុវជនបន្តអនុវត្តវប្បធម៌ដឹងគុណដោយមិនត្រឹមជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ប៉ុន្តែជាទម្លាប់ប្រចាំថ្ងៃ ដើម្បីបង្កើនសាមគ្គីភាព និងជំនឿទុកចិត្តក្នុងសង្គម។ លោក ចាន់សុខ មានប្រសាសន៍ថា ការខមាទោសគ្រូនៅថ្ងៃនេះ គឺជាអនុស្សាវរីយ៍ឱ្យ​យុវជនចងចាំថា មនុស្សមិនអាចជោគជ័យដោយខ្លួនឯងឡើយ, នៅពីក្រោយភាពជោគជ័យ មានការប្រឹងប្រែងរបស់គ្រូ មាតាបិតា និងសង្គម។ ដូច្នេះ យុវជនត្រូវបម្លែងក្តីស្រឡាញ់ទៅជាការខិតខំរៀនសូត្រ ការអនុវត្តវិន័យ ការចូលរួមសកម្មភាពសង្គម និងការពារកិត្តិយសខ្លួនឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុងតូក្យូ ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/07/2025

សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បានប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១០រូប ដើម្បី​ទៅចូល​រួមទស្សនកិច្ច​សិក្សា​នៅ​សាកលវិទ្យាល័យ CHUO ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៧-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧