ឯកឧត្តម គិត ច័ន្ទគ្រឹស្នា៖ គម្រោងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសមុទ្រជំរុញការអនុវត្តន៏វិធានការណ៏ 4Rs

ភ្នំពេញ – ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ប្រធាន​គម្រោង​ការកាត់បន្ថយការប្រើប្រាស់​ប្លាស្ទិក និង​ជា​ទីប្រឹក្សា​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើក​ឡើងថា គម្រោងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសមុទ្រគឺជាការជំរុញការអនុវត្តន៏វិធានការណ៏4Rs ។ ការ​លើក​ឡើងនេះ បានធ្វើ​ឡើង​នៅ​ក្នុង​ពិធីបើក​ជា​ផ្លូវការ កម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត «យុទ្ធនាការកាត់បន្ថយប្លាស្ទិក» ដែលបានប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី៩ ធ្នូ ដោយមានការ​ចូលរួមពី ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន លោកស្រី Moeko Saito-Jensen  អ្នកជំនាញគោលនយោបាយបរិស្ថាន UNDP និងអស់លោក លោកស្រី មកពីបណ្តាអង្គភាពនានាជាច្រើនរូបទៀត។

បើតាមការ​បញ្ជាក់របស់ឯកឧត្តម គិត ច័ន្ទគ្រឹស្នា គម្រោងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសមុទ្រ ទទួលថវិកាពីប្រទេសជប៉ុនតាមរយៈអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងកំពុងអនុវត្តដោយនាយកដ្ឋានសេដ្ឋកិច្ចបៃតង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយនឹងអគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន។

ប្រធានគម្រោងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានប្រសាសន៍ថា គោលបំណងនៃគម្រោងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺអនុវត្តគោលយោបាយកាត់បន្ថយ និងគ្រប់គ្រងសំណល់នៅកម្ពុជា ជាពិសេសសំណល់ប្លាស្ទិកនៅលើដី និងក្នុងសមុទ្រ តាមរយៈវិធានគោលការណ៍ ៤ អ៊ែរ (4Rs) រួមមាន ទី១. វិធានការបដិសេដ (Refuse), ទី២. វិធានការកាត់បន្ថយ (Reduce), ទី៣. វិធានការប្រើប្រាស់ឡើងវិញ (Reuse) និងទី៤. វិធានការកែច្នៃ (Recycle) ។

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា បានបន្ថែមថា គម្រោងនេះបានចាប់អនុវត្តពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ និងមានរយៈពេល២ឆ្នាំ និង៧ខែ ជាមួយនឹងលទ្ធផលរំពឹងទុកចំនួន៥ រួមមាន ទី១. រៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុទ្ធ និងបទប្បញ្ញត្តិគន្លឺះសំខាន់ៗ ដើម្បីជំរុញការអនុវត្តន៏វិធានការណ៏4Rs។ រៀបចំជាអនុក្រឹត្យថ្មីមួយស្តីពីការគ្រប់គ្រងប្លាស្ទិក និង EPR ដើម្បីបំពេញបន្ថែម និងមានវិសាលភាពធំទូលាយជាងអនុក្រឹត្យ១៦៨ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដែលអនុវត្តចំពោះប្លាស្ទិកមានដៃយួរ ប្រើតែមួយដង (កម្រាស់ធំជាង ០.០៣មីលីម៉ែត្រ និងទទឹងបាត ធំជាង ២៥ សង់ទីម៉ែត្រ) និងអនុវត្តនៅតែតាមផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជកម្មធំៗ ។

ទី២.បញ្ជា្របការយល់ដឹងដល់ប្រជាជន សិស្សានុសិស្ស និងវិស័យឯកជនពីបញ្ហាប្លាស្ទិកតាមរយៈការអប់រំបរិស្ថាន និងសកម្មភាពផ្សព្វផ្សាយផ្សេងទៀត។ គម្រោងនឹងធ្វើការផលិតជាឯកសារអប់រំ និងផ្សព្វផ្សាយនៅតាមសាលារៀន ទីសាធារណៈ និងវិស័យឯកជន ដើម្បីបំផុសឱ្យមានការចូលរួម បែងចែក គ្រប់គ្រង និងកែច្នៃសំណល់ប្លាស្ទិក។

ទី៣.សហការណ៍ជាមួយក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ដើម្បីអនុវត្តសកម្មភាពកាត់បន្ថយសំណល់ប្លាស្ទិក ចូលរួមគាំទ្រដល់ការធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំណល់រឹងទីប្រជុំជនទៅថ្នាក់ក្រោមជាតិ។

ទី៤.គាំទ្រ និងជំរុញអាជីវកម្មកែច្នៃប្លាស្ទិក និងសម្ភារអាចប្រើជំនួសប្លាស្ទិក និងទី៥. ផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍នានា។

បើតាមការបញ្ជាក់របស់ ឯកឧត្តម គិត ច័ន្ទគ្រឹស្នា កម្មវិធីដែលបានប្រារព្ធឡើងនេះ គឺជាសកម្មភាពមួយនៅក្នុងលទ្ធផលរំពឹងទុកទី២ និងទី៤ របស់គម្រោង ដោយនឹងធ្វើការប្រកួតប្រជែងជ្រើសរើសយកបេក្ខជនប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំផុសគំនិតរៀបចំយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិក ដែលនឹងទាក់ទាញសាធារណជន ឱ្យចូលរួមកាន់តែច្រើនឡើង។ ឯកឧត្តម គិត ច័ន្ទគ្រឹស្នា សង្ឃឹមថា តាមរយៈកម្មវិធីនេះ នឹងអាចបង្កើតជាចលនារួមគ្នាតាមគោលនយោបាយរួមរបស់ក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក និងសំណល់រឹងផ្សេងៗ ក្នុងគោលដៅឈានទៅកាន់ការរស់នៅប្រកបដោយផាសុខភាព សុខុមាលភាព និងបរិស្ថានស្អាត ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

រៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃជិត២ពាន់កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនសៀមរាប កំពុងប្រកាសជ្រើសរើស យុវជន និងសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។