លោកស្រី ទេព សុគន្ធារ៉េត ៖ តន្ត្រីជួយកុមារឱ្យមានការគិតវៃឆ្លាត និងបន្ធូរអារម្មណ៍តានតឹងពីការសិក្សា

ការរៀនតន្រ្តីនៅតាមគ្រឹះស្ថានសិក្សា ពិតជាមានសារៈសំខាន់ណាស់ដែលជួយសិស្សឱ្យមានអារម្មណ៍រីករាយ និងបន្ធូរអារម្មណ៍តានតឹងពីការសិក្សាបានមួយកម្រិត។ បច្ចុប្បន្ន សៀវភៅសិក្សាតន្រ្តីជាភាសាខ្មែរនៅតាមសាលាចំណេះដឹងទូទៅហាក់មិនសូវសម្បូរនៅ​ឡើយ ហើយ​នៅតាមសាលាឯកជនមួយចំនួនវិញ បាន​កំពុង​ប្រើប្រាស់សៀវភៅសិក្សាតន្រី្តជាភាសាបរទេស។

លោកស្រី ទេព សុគន្ធារ៉េត ប្រធានផ្នែកបង្រៀនព្យាណូ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាអ្នកដឹកនាំវង់តន្ត្រីយុវជនអង្គរ (ANYO) មានប្រសាសន៍ថា ការសិក្សាពីតន្រ្តី ជាការសិក្សាផ្នែកអារម្មណ៍ ធ្វើឱ្យចូលដល់ជម្រៅចិត្តខាងក្នុង បើទោះជាតន្រ្តីស្ថិតក្នុងផ្នែកអរូបីក៏ពិតមែន ប៉ុន្តែធ្វើឱ្យមានចិត្តរំភើប សប្បាយរីករាយ ធូរស្រាលអារម្មណ៍។ ទន្ទឹមគ្នានេះ វាក៏​ជួយកុមារឱ្យមានការគិតវៃឆ្លាត និងបន្ធូរអារម្មណ៍តានតឹងពីការសិក្សា ព្រោះពេលណាយើងមានអារម្មណ៍ខឹង មួរម៉ៅ នៅពេលបានលេងតន្រ្តី នឹងធ្វើឱ្យអារម្មណ៍នឹងនរមកវិញ។

លោកស្រី ទេព សុគន្ធារ៉េត ប្រធានផ្នែកបង្រៀនព្យាណូ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាអ្នកដឹកនាំវង់តន្ត្រីយុវជនអង្គរ (ANYO)

លោកស្រី សុគន្ធារ៉េត បន្ថែមថា ក្រៅពីជួយផ្នែកអារម្មណ៍ឱ្យរីករាយ តន្រ្តីក៏ជាភាសាភ្លេងតែមួយ ដែលអាចឱ្យមនុស្សមកពីប្រទេសផ្សេងគ្នាអាចលេងភ្លេងជាមួយគ្នាបានតាមរយៈអក្សរភ្លេង។ ​លើសពីនេះ ការរៀនពីតន្រ្តី ក៏ជួយឱ្យមានសាមគ្គីភាព មានទំនាក់ទំនងអន្តរជាតិ ដែលនាំមកនូវសន្តិភាព ពោលគឺការលេងតន្រ្តីដើម្បីសន្តិភាព។

បើតាមប្រធានផ្នែកបង្រៀនព្យាណូ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រូបនេះថា នៅសាលារៀនចំណេះដឹងទូទៅប្រទេសជប៉ុន គេ​មានរៀនអក្សរភ្លេង ដែលធ្វើឱ្យសិស្សរៀនឆាប់ចាប់បានលឿន ប៉ុន្តែនៅប្រទេសកម្ពុជា មិនមានរៀនអក្សរភ្លេង ដែលធ្វើឱ្យពិបាកក្នុងការបង្រៀន ក៏ដូចជាពិបាកឱ្យយល់ដឹងពីវប្បធម៌តន្រ្តី។ ដូច្នេះ ទើបក្រុមវង់តន្ត្រីយុវជនអង្គរ (ANYO) បានចងក្រងសៀវភៅសិក្សាតន្រ្តីរីករាយជាភាសាខ្មែរ ចំនួន៦ក្បាលតាមគំនិតផ្ដួចផ្ដើមរបស់លោកស្រីបណ្ឌិត Miya Choi គ្រូបង្រៀនព្យាណូស្ម័គ្រចិត្តនៅអនុវិទ្យាល័យវិចិត្រសិល្បៈ អ្នកនិពន្ធ និងជាសាស្រ្តាចារ្យ នៃវិទ្យាសា្ថន Cambodia Presbyterian Theological និងដោយមានការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការបង្រៀនតន្រ្តីនៅតាមសាលារដ្ឋ និងសាលាឯកជននានា។

នៅក្នុង​សៀវភៅសិក្សាតន្ត្រីរីករាយ ផ្ដោតលើការរៀនអក្សរភ្លេង ការរៀនពីប្រវត្តិ យល់ដឹងពីឧបករណ៍តន្រ្តីពិភពលោក ឧបករណ៍តន្រ្តីបុរាណខ្មែរ និងបទចម្រៀងកុមារខ្មែរ បទចម្រៀងកុមារបរទេស បទប្រពៃណីជាតិល្បីៗទូទាំងពិភពលោក។ លើសពីនេះ បង្រៀនឱ្យស្គាល់ពីអ្នកនិពន្ធ តន្ដ្រីករ និងចំណេះដឹងជាច្រើនទៀតទាក់ទងនឹងតន្រ្តី។ បន្ថែមពីនេះ មានលេងល្បែងពីចង្វាក់ទាក់ទងនឹងតន្រ្តី ដើម្បីឆាប់ងាយយល់ ដោយផ្ដោតសំខាន់លើការចេះអានអក្សរភ្លេង ហើយនៅពេលឡើងថ្នាក់ធំមានរៀនព្យាណីកា និងរៀនឧបករណ៍ផ្លុំជាដើម។

សម្រាប់សៀវភៅ​តន្រ្តីដែល​លោកស្រី ទេព សុគន្ធារ៉េត រួមជាមួយ​ក្រុមការងារបានចងក្រងនេះ ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការយកចិត្តដាក់ខិតខំប្រឹងប្រែងរៀបចំចងក្រងសៀវភៅតន្រ្តីជាច្រើនក្បាលនេះឡើង ប្រកបដោយគុណភាព និងមានភាពទាក់ទាញសម្រាប់កុមារ និងយុវជនវ័យក្មេង ព្រមទាំងបានឯកភាពគាំទ្រដល់ការរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនតន្រ្តី (ជាមួយសៀវភៅសិក្សាតន្រ្តី) និងគាំទ្រដល់ការសម្របសម្រួលក្នុងដំណើរការនេះឱ្យរលូន និងជោគជ័យ។

យ៉ាងណាក៏ដោយ​លោកស្រី ទេព សុគន្ធារ៉េត សង្ឃឹមថា សៀវភៅសិក្សាតន្រ្តីនេះ នឹងបានចែកជូនបង្រៀននៅទូទាំងប្រទេស ហើយ​និងបានធ្វើការបណ្ដុះបណ្ដាលគ្រូបង្រៀនតន្រ្តីក្នុងការប្រើប្រាស់សៀវភៅសិក្សាតន្ត្រីទាំងនេះ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការបង្រៀន។

គួរជំរាបជូនថា សៀវភៅសិក្សាតន្រ្តីរីករាយ ត្រូវ​បានចងក្រងតាមកម្រិត ដោយ​មានសរុបចំនួន ៦ក្បាល ក្នុងនោះបានបោះពុម្ពរួចចំនួន១ពាន់ច្បាប់ ហើយ​គ្រោងនឹងបោះពុម្ពបន្ថែម​ចំនួន​៦ពាន់ច្បាប់ទៀតក្នុងពេលខាងមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

រៀន​ជំនាញ​បច្ចេកទេស​ឥត​គិត​ថ្លៃ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ភូមិភាគ​តេជោ​សែន​ស្វាយរៀង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2026

សម្រាប់យុវជន ក៏​ដូចជា​ប្រជាពលរដ្ឋ ដែល​កំពុងស្វែង​រក​ការសិក្សា​ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស ពេលនេះ​ឱកាស​បាន​មក​ដល់ហើយ, វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង កំពុងតែជ្រើសរើសសិក្ខាកាម​ឱ្យចូលរៀន...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...