កម្មវិធីយុវជន​សំខាន់ៗ​ចំនួន៤ ត្រូវ​រៀបចំ​ឡើង ដើម្បីអម​​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន​​លើកទី២៨

ភ្នំពេញ – លោក​ជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋាន​យុវជន ក្រសួងអប់រំ យុវជន និងកីឡា និង​ជា​ឧត្តមមន្រ្តី​កម្ពុជា​លើ​ការងារ​យុវជន​អាស៊ាន បាន​មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២ ជាឆ្នាំដែល​ប្រទេស​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​អាស៊ាន ក្រសួងអប់រំ យុវជន និ​ងកីឡា ដែល​ជា​សេនាធិការ​មួយ​របស់​ក្រុមប្រឹក្សា​សសរស្តម្ភ​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន (ASCC) លើកទី២៨ បាន​រៀបចំ​កម្មវិធីអម​ចំនួន​៤សម្រាប់​កិច្ច​ប្រជុំ​មួយ​នេះ ក៏​ដូចជា​ដើម្បី​អបអរសាទរ​ការ​កំណត់​យក​ឆ្នាំ​២០២២ ជា​ឆ្នាំ​នៃយុវជន​អាស៊ាន ដូចជា​ កិច្ច​សន្ទនា​យុវជនអាស៊ានលើកទី១, ការប្រកួតប្រជែង​វីដេអូយុវជនអាស៊ានលើកទី៦, ការប្រកួតរូបថត​យុវជនអាស៊ាន និង កម្មវិធីជជែកដេញដោលយុវជន​អាស៊ាន។


បើ​តាម​លោកជំទាវអគ្គនាយក ចាប់តាំងពីខែកក្កដា អគ្គនាយកដ្ឋាន​យុវជន បានរៀបចំ​កម្មវិធី​កិច្ច​សន្ទនា​យុវជនអាស៊ានលើកទី១ ដោយ​មាន​យុវជន​​មក​ពី​ប្រទេស​ក្នុង​តំបន់អាស៊ាន បូកជាមួយ​យុវជនកូរ៉េ​ប្រមាណជាង​១រយនាក់ ធ្វើដំណើរ​មក​កាន់ខេត្ត​សៀមរាប ដើម្បីជួបជុំ​គ្នាផ្ទាល់​ដោយ​បាន​លើក​នូវ​គំនិត​យោបល់ ក៏​ដូចជា​កង្វល់របស់ពួក​គេ​ ដើម្បីឱ្យ​ថ្នាក់ដឹកនាំ ក៏​ដូចជា​អ្នកតាក់តែង​គោល​នយោបាយបាន​ដឹង​ពី​ការ​គិត ក៏​ដូចជា​មតិយោបល់​របស់យុវជន។

ដោយ​ឡែក​កម្មវិធី​ប្រកួតប្រជែង​ស្នាដៃវីដេអូ​យុវជន​អាស៊ាន ដែលបើតាមលោកជំទាវ ស្រូយ សុជាតិ កម្មវិធីមួយ​នេះ អនុញ្ញាតិ​ឱ្យយុវជន​តាក់តែងវីដេអូទៅ​តាម​ប្រធានបទពាក់ព័ន្ធ ស្រ្តី សិទ្ធិកុមារ បរិស្ថាន ដោយ​ធ្វើ​យ៉ាងណាបង្ហាញពីការយល់ដឹងរបស់គេ ក៏​ដូចជា​អ្វី​ដែល​ពួក​គេ​ចង់បាន។

សម្រាប់កម្មវិធីប្រកួត​ស្នាដៃយុវជន​​ពាក់ព័ន្ធ​នឹង​ការ​ថតរូបវិញ ក៏​មិន​ខុស​គ្នា​ពី​ខុសគ្នា​ប៉ុន្មានពី​ការ​ប្រកួត​ស្នាដៃវីដេអូដែរ ដោយ​យុវជន​អាច​ថត​រូប​ បង្ហាញ​ពីអត្ថន័យ​អ្វីមួយ​ដែល​ជា​ការ​ជះ​ឥទ្ធិពល​នៅ​ក្នុង​សង្គម ហើយ​ពួក​គេ​ចង់ផ្ញើសារ​អ្វីមួយ​ដល់ក្រុមយុវជន​ផ្សេងៗ។

កម្មវិធីអម​យុវជន​មួយ​ទៀត ដែល​ហៅ​ថា កម្មវិធីជជែកដេញដោល​យុវជន​អាស៊ាន គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​ផងដែរ ដោយ​មាន​ការ​អញ្ជើញ​យុវជន​នៅ​ក្នុង​តំបន់អាស៊ាន​ទាំង​១០ប្រទេស ធ្វើការ​ជជែក​ដេញដោល​ទៅ​លើ​ប្រធានបទ​ផ្សេងៗពាក់ព័ន្ធទៅនឹង​បរិស្ថាន សេដ្ឋកិច្ច ​ស្បៀងអាហារ អាកាសធាតុ ព្រមទាំងប្រធានបទផ្សេងៗទៀត​ដែលអាច​ជាបញ្ហាប្រឈម។ បើតាម​លោក​ជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ​ យុវជន និង​កីឡា បាន​លើក​ឡើងថា កម្មវិធី​ជជែក​ដេញដោល​យុវជន​អាស៊ាន​នេះ គឺចង់​ឱ្យ​យុវជនទាំងអស់ មានទាំង​កម្ពុជា និង​យុវជន​អាស៊ាន យល់ដឹង​ឱ្យ​បានច្រើន​អំពី​ ស្មារតីរបស់អាស៊ាន ក៏​ដូចជាតម្លៃ​របស់អាស៊ាន។

យ៉ាងណាក៏ដោយ បើតាម​លោកជំទាវ ស្រូយ សុជាតិ យុវជន​ពិត​ជា​មានសារៈសំខាន់ណាស់​ក្នុង​ការ​ចូលរួម​ចំណែក​ជាមួយ​កិច្ច​ប្រជុំអាស៊ាន ដោយថា យុវជន គឺជា​សរសរទ្រូង នៃប្រទេស​ជាតិ ដូច្នេះ​ហើយ​កម្មវិធី​មិន​អាចបាត់នូវ​សម្លេង​របស់​យុវជន​ឡើយ សូម្បី​តែ​កិច្ច​ប្រជុំ​កំពូលអាស៊ាន​នៅ​ខែវិច្ឆិកា​ខាងមុខ ក៏​នឹង​មាន​ការ​ផ្តល់​ឱកាស​ឱ្យ​យុវជន​ នៃបណ្តា​ប្រទេស​ទាំង​១០ នៃតំបន់​អាស៊ាន ជួប​ជាមួយ​នាយករដ្ឋមន្រ្តី នៃបណ្តាប្រទេស​អាស៊ាន ដើម្បី​បង្ហាញ​សម្លេង​របស់ពួក​គេថា តើពួកគេចង់បានអ្វី​ពីថ្នាក់ដឹកនាំ ហើយ​ពួក​គេ​អាច​ចូលរួមអ្វីបាន​ជាមួយ​រដ្ឋាភិបាលរបស់ពួកគេ ក៏​ដូចជា​អាស៊ាន។

សូម​បញ្ជាក់ថា កិច្ច​ប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ាន លើកទី២៨ (ASCC) លើកទី២៨ បាន​ប្រព្រឹត្ត​ធ្វើ​​នៅ​រាជធានីភ្នំពេញពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ​២០២២ ដោយ​មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, ឧត្តមមន្ត្រីវិស័យក្រោម សហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការរងអាស៊ាន, តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អាស៊ាន, ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ដើម្បី​ពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ និងបញ្ហាប្រឈមនានា ដើម្បីចូលរួមដោះស្រាយ សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាពេលខាងមុខ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...