អតីតសិស្សពូកែ លោក សាន គីមស័ង ចែករំលែកបទពិសោធន៍កុំឱ្យភ័យមុនប្រឡងបាក់ឌុប

ថ្ងៃស្អែកនេះ គឺជាថ្ងៃនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប, បេក្ខជនមួយចំនួនប្រហែលជា​កំពុង​មានអារម្មណ៍ភ័យខ្លះៗ ប៉ុន្តែក៏សប្បាយចិត្ត ព្រោះបានបញ្ចេញសមត្ថភាពក្នុងការប្រឡងរយៈពេល២ថ្ងៃ ខណៈខំប្រឹងរៀនអស់ជាង១២ឆ្នាំ។ លោក សាន គីមស័ង ជាអតីតសិស្សនិទ្ទេស A អតីតសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសឆ្នាំ២០១៩ បានចែករំលែកគន្លឹះត្រៀមខ្លួនមួយថ្ងៃមុនប្រឡងបាក់ឌុប ក៏ដូចជាជួយឱ្យបេក្ខជនកាត់បន្ថយអារម្មណ៍ភ័យខ្លាចពេលការប្រឡងមកដល់។

ជាបទពិសោធន៍របស់លោក សាន គីមស័ង មួយថ្ងៃមុនប្រឡងបាក់ឌុប គឺបេក្ខជនត្រូវរំលឹកមេរៀនឡើងវិញត្រង់ចំណុចសំខាន់ៗ អង្គុយមើលលំហាត់ ឬវិញ្ញាសាធ្លាប់រៀនឡើងវិញ ហើយមើលទៅលើមុខវិជ្ជាដែលត្រូវប្រឡងមុនគេ។ លើស​ពីនេះ ត្រូវថែទាំសុខភាព ញ៉ាំអាហារឱ្យបានល្អ និងទៀងពេល ​កុំញ៉ាំពេលយប់ជ្រៅពេក កុំញ៉ាំហឹរ កុំញ៉ាំអាហារផ្អាប់ ឬកុំញ៉ាំម្ជូរជាដើម ដែលអាចមានបញ្ហាសុខភាព ជាពិសេស ហាមសេពគ្រឿងស្រវឹង ព្រោះអាចប៉ះពាល់ដល់ដំណើរការប្រឡង។

បេក្ខជនបាក់ឌុប

អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៩រូបនេះ បន្ថែមថា ដើម្បីកុំឱ្យភ័យពេលប្រឡង បេក្ខជនអាចអនុវត្តការធ្វើសមាធិ ដោយការដកដង្ហើមចេញចូល មុនការប្រឡង ១០ ទៅ១៥នាទី, អាចអង្គុយនៅបន្ទប់ប្រឡង ហើយបិទភ្នែក រួចយកអារម្មណ៍របស់យើងមកផ្ដោតលើការដកដង្ហើមចេញចូល។ គីមស័ង បន្តថា ការដកដង្ហើមចេញចូល ជាលក្ខណៈធម្មជាតិរបស់មនុស្សដែលខ្វះមិនបាន ប៉ុន្តែមនុស្សភាគច្រើនមិនសូវខ្វល់ ប៉ុន្តែដើម្បីកាត់បន្ថយការភ័យ និងជួយឱ្យស្មារតីល្អប្រសើរ យើងអាចអនុវត្តវិធីសមាធិនេះបាន។ លើសពីនេះ​ ផ្ដោតអារម្មណ៍លើលំហាត់ ដែលចេះជាងលំហាត់ដែលអត់ចេះ។

“ប្រសិនបើអារម្មណ៍របស់យើងខ្វល់ខ្វាយ ឬក៏ភ័យលើលំហាត់ដែលយើងអត់ចេះ ខ្លាចបាត់ពិន្ទុ គឺនឹងធ្វើឱ្យយើងភ័យ ប៉ុន្តែបើយើងផ្ដោតលើលំហាត់ដែលចេះ អាចធ្វើបាន នោះនឹងធ្វើឱ្យអារម្មណ៍ល្អជាងមុន និងមានទំនុកចិត្តជាងមុន”

លោក សាន គីមស័ង បន្ថែមទៀតថា នៅពេលប្រឡងយូរម៉ោង ជាធម្មតាត្រូវការទៅបន្ទប់ទឹក ប្រសិនយើងត្រូវការបន្ទោរបង់ផ្សេងៗក្នុងអំឡុងពេលប្រឡង ដោយមិនលើកទឹកចិត្តឱ្យអង្គុយទ្រាំនោះទេ។ ហើយពេលដើរទៅបន្ទប់ទឹក យើងអាចសម្លឹងមើលទេសភាពខ្លះ ដើម្បីជួយឱ្យអារម្មណ៍ស្រស់ស្រាយជាងពេលអង្គុយប្រឡង ហើយក៏អាចជួយឱ្យយើងមានការផ្ដោតអារម្មណ៍ប្រឡងបានល្អ ពេលត្រឡប់មកពីបន្ទប់ទឹកវិញ។ ជាក់ស្ដែង មានកូនសិស្សប្រឡងខ្លះមិនហ៊ានទៅបន្ទប់ទឹកទេ ព្រោះខ្លាចខាតម៉ោង ប៉ុន្តែការខាតម៉ោងជារឿងមួយ ចំណែកការខាតអារម្មណ៍ ខាតកម្លាំងជារឿងមួយផ្សេងទៀត។ បើយើងមានអារម្មណ៍ល្អ គិតបានលឿន គឺចំណេញជាងពេលវេលាដែលយើងខាតសម្រាប់ទៅបន្ទប់ទឹកទៅទៀត។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៩ ក៏បានប្រាប់​ដល់បេក្ខជនទាំងអស់តែត្រូវព្យាយាមឱ្យអស់ពីសមត្ថភាព ខិតខំធ្វើឱ្យបានល្អ កុំឱ្យមានវិប្បដិសារីទៅថ្ងៃក្រោយ និងជូនពរទទួលបាននិទ្ទេសដែលខ្លួនប៉ងប្រាថ្នា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍​សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និង​ឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *