ប្រតិភូ​កម្ពុជា​៥រូប ចូលរួម​ក្នុង​កម្មវិធី​បោះជំរុំ​យុវជន​តំបន់​អាស៊ី ឆ្នាំ២០២៥ នៅ​ប្រទេស​កូរ៉េ

ប្រតិភូកម្ពុជា​ចំនួន៥រូប មកពី​វិទ្យាល័យ​ផ្សេងគ្នា បានធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ ដើម្បី​ចូល​ក្នុង​កម្មវិធី​បោះ​ជំរុំយុវជន​តំបន់អាស៊ី ឆ្នាំ២០២៥ (I-ASEAN Global Youth Camp 2025) ក្រោម​មូលបទ “ក្តីស្រមៃ​យុវជន​អាស៊ាន​នៃ​អនាគត​ប្រកប​ដោយ​ចីរភាព និង​សន្តិភាព – ASEAN Youth Dream of Sustainable and Peacful Future” ដែលប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង​អ៊ីនឈុន។

លោក ស៊ីវ ឧត្តម មន្ត្រី​លេខាធិការ​ដ្ឋាន​អគ្គនាយក​ដ្ឋាន​យុវជន មាន​ប្រសាសន៍​ថា កម្មវិធី​បោះជំរុំ​យុវជន​តំបន់​អាស៊ី ឆ្នាំ២០២៥ ធ្វើឡើង​ក្នុង​គោល​បំណង រួមមាន ទី១. បង្កើត​បណ្តាញ​កិច្ច​សហប្រតិបត្តិ​ការណ៍​សម្រាប់​ការ​ផ្លាស់ប្តូរ​ការ​សិក្សា​សម្រាប់​សាធារណៈរដ្ឋកូរ៉េ និង​អាស៊ាន ទី២. ផ្តល់ឱកាស​ដល់​យុវជន ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​ដែល​ទាក់ទង​ទៅនឹង​គោលដៅ អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDGs) ក្នុង​ការ​ឈាន​ឆ្ពោះទៅ​រក​ពិភពលោក​ដែល​ប្រកប ដោយ​សន្តិភាព និងទី៣. លើក​កម្ពស់​ការ​យល់ដឹង​ក្នុងការ​ផ្លាស់ប្តូរ​សង្គម និង​វប្បធម៌ ដើម្បី​ពង្រឹង​អត្តសញ្ញាណ​អាស៊ាន និង​ឯកភាព​ក្នុង​តំបន់។

លោក ស៊ីវ ឧត្តម មន្ត្រីលេខាធិការដ្ឋានអគ្គនាយកដ្ឋានយុវជន ដឹកនាំប្រតិភូកម្ពុជាចូលរួមកម្មវិធីបោះជំរុំយុវជនតំបន់អាស៊ី ឆ្នាំ២០២៥ នៅប្រទេសកូរ៉េ

លោក ស៊ីវ ឧត្តម បញ្ជាក់​ថា សម្រាប់​ប្រតិភូ​កម្ពុជា​ចំនួន​៥រូប ដែលបាន​ចូលរួមក្នុង​កម្មវិធី​បោះជំរុំ​យុវជន​តំបន់អាស៊ី ឆ្នាំ២០២៥ រួមមាន ១. កញ្ញា ឆៃហាក់ វិជ្ជាសារ មក​ពីវិទ្យាល័យ ប៊ែលធី​អន្តរជាតិ, ២. កញ្ញា ហុក ច័ន្ទដារ័ត្ន មកពី​សាលាអន្តរជាតិ អាមេរិកកាំង​ប៉ាស៊ីហ្វិក, ៣.កញ្ញា រដ្ឋា ម៉ាលីន មកពី​វិទ្យាល័យ​ព្រែកលៀប, ៤. កញ្ញា ហេង ធីតាអេណា មកពី​វិទ្យាល័យ​ព្រែកលៀប និង៥. លោក អាន គីមឡុង មកពីវិទ្យាល័យ ប៊ែលធីអន្តរជាតិ។

តាមរយៈ​ការដឹកនាំ​ប្រតិភូកម្ពុជា​ចូលរួម​ក្នុងកម្មវិធី​បោះជំរុំ​យុវជន​តំបន់អាស៊ី ឆ្នាំ២០២៥ លោក ស៊ីវ ឧត្តម រំពឹងទុកថា នឹង​ទទួល​បាន ១. ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុងតំបន់ និង​បណ្តាញ​អប់រំ​កាន់តែ​រឹងមាំ​រវាង​អាស៊ាន និង​កូរ៉េ ២. ការបង្កើន​ចំណេះដឹង និង​ជំនាញ​ក្នុង SDGs និងភាព​ជាពលរដ្ឋសកល ជំរុញ​ការ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព និង​សន្តិភាព​ក្នុង​តំបន់អាស៊ី ៣. ការយល់​ដឹងអំពី​សន្តិភាព​ក្នុង​តំបន់​អាស៊ី តាមរយៈ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​ចំណោម​យុវជន និង​អ្នក​អប់រំ ៤. ពង្រឹង​បណ្តាញ​ទំនាក់​ទំនង​សង្គម និង​ការ​យល់ដឹង​អំពី​វប្បធម៌ ពង្រឹង​កិច្ច​សហការ​រវាង​បណ្តា​ប្រទេស​ក្នុង​អាស៊ី ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាសកល និង​៥. ការលើក​កម្ពស់​វប្បធម៌​សន្តិភាព​នៅក្នុង​តំបន់អាស៊ី តាមរយៈ​សកម្មភាព​សន្តិភាព​ដែលបាន​អនុវត្តនៅ​ក្នុង​សហគមន៍​រៀងៗ​ខ្លួន។

គួរ​ជំរាប​ជូនថា ប្រតិភូ​កម្ពុជា បានចូល​រួម​យ៉ាង​សកម្មក្នុង​ការ​ពិភាក្សា ក្រុម ការផ្តល់មតិ​យោបល់​ផ្សេងៗដើម្បី​ធ្វើឱ្យការ​ពិភាក្សា​មាន​ភាព​រស់រវើក និង​គួរជាទីមោទនៈ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *