អ្នក​ជំនាញ ៖​ ការ​លេង​សើច​ដោយ​ប្រើ​ពាក្យ​សម្ដី​បៀតបៀន​ ​(​Verbal bullying​)​ ​អាច​បង្ក​ទៅ​ជា​ស្នាម​របួស​ផ្លូវចិត្ត​ដល់​កុមារ ​និង​មនុស្ស​វ័យ​ជំទង់

ការ​លេង​សើច​ដោយ​ប្រើ​ពាក្យ​សម្ដី​បៀតបៀន​ ​(​Verbal bullying​)​ ​ដូចជា​ការ​សើចចំអក​លើ​រូបរាង ​(​Body Shaming​)​,​ ​ការ​ហៅ​ឈ្មោះ​ក្រៅ ​(​Name​-​calling​)​,​ ​ការ​ប្រៀបធៀប​សមត្ថភាព​កូន​ៗ​ ​ឬ​ការ​យក​ចំណុច​ខ្សោយ​របស់​ក្មេង​មក​និយាយ​លេង​សើច​ក្នុង​ពិធី​ជួបជុំគ្រួសារ​ ​ឬ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ ​ដែល​មនុស្ស​ធំ​គិត​ថា​ ​«​ជា​រឿង​ធម្មតា​» ​ប៉ុន្តែ​វា​អាច​បង្កើត​ជា​ស្នាម​របួស​ផ្លូវចិត្ត​ ​(​Childhood ​Trauma​) ​ដល់​កុមារ​រហូតដល់​ពួក​គេ​ពេញ​វ័យ​។​

​លោក​ ​អុីង​ វន្នី ​អ្នក​ជំនាញ​ខាង​ចិត្តសាស្ត្រ​ ការ​អប់រំ​កុមារ​តូច ​និង​ការ​បណ្តុះបណ្តាល​ឪពុក​ម្តាយ ​មានប្រសាសន៍​ថា​ ​ការ​លេង​សើច ​ដែល​បង្កឱ្យ​អ្នក​ដទៃ​មាន​របួស​ផ្លូវចិត្ត​ ​ឬ​ហៅ​ថា​ Bully ​អាច​បង្ហាញ​ចេញ​តាមរយៈ​ពាក្យ​សម្ដី​ កាយវិការ ​ដែល​អាច​ឱ្យ​ប៉ះពាល់​ដល់​ផ្លូវ​កាយ ​និង​ផ្លូវចិត្ត​អ្នក​ដទៃ​។

លោក អុីង វន្នី អ្នកជំនាញខាងចិត្តសាស្ត្រ ការអប់រំកុមារតូច និងការបណ្តុះបណ្តាលឪពុកម្តាយ 

​តើ​ការ​លេង​សើច​ច្រើន​ ការ​ស្ដី​ឱ្យ​ ​ឬ​ការ​បង្អាប់ ​អាច​ធ្វើឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​កុមារ​ ​និង​វ័យ​ជំទង់​អ្វី​ខ្លះ​?​

​ឆ្លើយ​នឹង​សំណួរ​នេះ​ ​លោក​ ​អុីង​ វន្នី ​លើកឡើង​ថា​ របួស​ផ្លូវចិត្ត​ ​អាច​ធ្វើឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​ខ្លាំង​ដល់​កុមារ ​និង​មនុស្ស​វ័យ​ជំទង់ ព្រោះ​ពួកគេ​មិន​ដឹង​ថា​ ​ពាក្យ​សម្ដី​ទាំងនោះ​ ​ជា​ពាក្យ​លេង​សើច​ទេ ​ដូច្នេះ​វា​ធ្វើឱ្យ​ពួកគេ​ឈឺ​ចាប់​ ​ហើយ​ពាក្យ​ដែល​ចូលក្នុង​ខួរក្បាល​របស់​គេ ​នឹង​បង្កើត​ឱ្យ​មាន​អ័រម៉ូន​ម៉្យាង ​ដែល​ធ្វើឱ្យ​ពួកគេ​ស្រ្តេស តាន​តឹង​ចិត្ត​ ​ជាដើម​។ ​ពាក្យសម្ដី​ទាំងនោះ​ ​ប្រៀប​ដូចជា​ ការ​យក​ដៃ​ទៅ​ច្របាច់​ក​កូន​ក្មេង ​ឬ​យក​កាំបិត​ទៅ​ចាក់​គេ ​ឬ​លៀន​អណ្ដាត​ដូច​ខ្មោច​ឆៅ ​ដែល​វា​ធ្វើឱ្យ​ពួកគេ​ភ័យខ្លាច​ ​និង​ឈឺ​ចាប់​។

​លោក​ ​អុីង​ វន្នី ​បន្ថែម​ថា​ ​នៅក្នុង​បរិបទ​ស្រុក​ខ្មែរ ​ច្រើន​និយាយ​ថា​ ​បើ​មិន​ធ្វើ​បែបនេះ​ ធ្វើ​ម៉េច​សប្បាយ​? ​ចំណុច​នេះ​ ​ចង់​បង្ហាញ​ថា​ ​បើ​គេ​ស្ដី​ឱ្យ​ ​គេ​ជេរ ​គេ​ថា​ឱ្យ​ ​មាន​ន័យ​ថា​ ​គេ​ចង់​រាប់​រក​ គេ​សរសើរ​ គេ​ឱ្យ​តម្លៃ​ទើប​គេ​លេង​ជាមួយ​។ ​ផ្ទុយ​ទៅវិញ​ ការ​ធ្វើ​បែបនេះ​ ​នឹង​ធ្វើឱ្យ​ជន​ដែល​ចង់​ធ្វើបាប​គេ​ ​មាន​លេស​ថា​ ​ការ​ធ្វើ​បែបនេះ​ ​ជា​រឿង​ល្អ​។ ​ដូច្នេះ ​នៅពេល​ពួកគេ​ធ្វើ​ទង្វើ​ទាំងនោះ​ ​អ្នក​ដទៃ​ទៀត​គួរតែ​សប្បាយ​ ​ប៉ុន្តែ​អ្នក​ទទួល​ខំប្រឹង​ញញឹម​ ​ខំ​ប្រឹង​ធ្វើ​មិន​អី ​ប៉ុន្តែ​ក្នុង​ចិត្ត​គ្នា​គ្រាំ​គ្រា​ ​ខ្ទិច​ខ្ទាំ​អស់​ហើយ​ក្នុង​បេះដូង​។

​អ្នក​ជំនាញ​ខាង​ចិត្តសាស្ត្រ​ ការ​អប់រំ​កុមារ​តូច ​និង​ការ​បណ្តុះបណ្តាល​ឪពុក​ម្តាយ ​រូប​នេះ​ ​បញ្ជាក់​ថា​ ​បើ​តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា​ ​អ្នក​ដែល​ត្រូវ​បាន​គេ​ ​Bully ប្រាកដជា​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ ​ហើយ​ប៉ះពាល់​ដល់​ការ​សិក្សា​ ​ធ្វើឱ្យ​ពួកគេ​ពិបាក​ឱ្យ​តម្លៃ​លើ​ខ្លួនឯង​ ​ពិបាក​គ្រប់គ្រង​អារម្មណ៍​ ​ហើយ​មាន​បញ្ហា​សង្គម​ ​មិន​ចង់​ចូល​ក្នុង​សង្គម ​ព្រោះ​មាន​សំឡេង​ក្នុង​ខ្លួន​ប្រាប់​ថា​ ​ពួក​គេ​មិន​ល្អ​គ្រប់គ្រាន់​ ​មិន​សម​ចូល​រួម​ជាមួយ​អ្នក​ដទៃ​។ ​លោក​ ​អុីង​ វន្នី ​បន្ត​ថា​ ​មាន​ករណី​ខ្លះ​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​ ​ឬ​ធ្វើបាប​ខ្លួនឯង​។

​បើ​តាម ​លោក​ ​អុីង​ វន្នី ​ដើម្បី​ការពារ​កុមារ​ ​និង​វ័យ​ជំទង់​ពី​ការ​លេង​សើច​ដោយ​ប្រើ​ពាក្យសម្ដី​អវិជ្ជមាន ​(​Bullying​)​ ​គឺ​ទី​១​.​ ​ក្នុងនាម​ជា​ឪពុក​ម្ដាយ​ ​ឬ​អាណាព្យាបាល​ ត្រូវ​ប្រាប់​កូន​ៗ​ ​ឬ​កុមារ​ ​ឱ្យ​ដឹង​ថា​ ការ​និយាយ​ថា​ឱ្យ​គេ ​និយាយ​បង្អាប់​គេ ​បង្ហាញ​កាយវិការ​ឌឺ​ដង​ដាក់​គេ ​ពុំ​មែន​ជា​ការ​បង្ហាញ​ពី​ការ​ស្រលាញ់​ ​ឬ​ទង្វើ​ល្អ​នោះ​ទេ​ ​ប៉ុន្តែ​បង្ក​ការ​លំបាក​ដល់​អ្នក​ដទៃ​។ ​លើស​ពី​នេះ​ ​ក្នុងនាម​ជា​មនុស្ស​ចាស់​ ​ត្រូវ​តែ​ខំ​ប្រឹង​ទប់​ខ្លួនឯង​ក្នុង​ការ​និយាយ​ជាមួយ​កុមារ ​ឬ​វ័យ​ជំទង់ ​ដើម្បី​កសាង​សង្គម ​និង​គ្រួសារ​មួយ​ដែល​វិជ្ជមាន​។ ទី​២​. ​ចាប់ផ្ដើម​ដឹង​ថា​អ្វី​ខុស​អ្វី​ត្រូវ ​ហើយ​ទប់ស្កាត់ ​និង​រៀបចំ​ជា​គោលនយោបាយ​ ​ដោយ​ដាក់​ចេញ​ជា​ច្បាប់ ​ដូចគ្នា​នឹង​ការ​មាន​ច្បាប់​ស្ដី​ពី​ ការ​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​ ​និង​កិច្ចការពារ​ជន​រងគ្រោះ​។ ​ជាក់ស្ដែង​ ​នៅ​បណ្ដា​ប្រទេស​ជឿន​លឿន ​គេ​អាច​ប្ដឹង​បាន​ទាក់ទង​នឹង​ការ​បៀតបៀន ​(​Harassment​)​ ​ដោយ​គ្រាន់តែ​និយាយ​ពាក្យ​មិន​ល្អ ​ឬ​គ្រាន់តែ​មើល​រាងកាយ​អ្នក​ដទៃ ​(​Emotional ​Harassment​)​។

​លោក​ អ៊ីង​ វន្នី ​បញ្ជាក់​បន្ថែម​ថា​ ​ប្រសិនបើ​យើង​រាល់គ្នា​ ​ពី​បុគ្គល​ម្នាក់​ៗ​ បើ​មាន​អារម្មណ៍​មិន​ល្អ ​មិន​យល់ព្រម ​ឈឺ​ចាប់​ចំពោះ​ពាក្យសម្ដី​លេង​សើច​របស់​អ្នក​ដទៃ ​គឺ​ត្រូវតែ​ហ៊ាន​និយាយ​ថា​ ​ខ្ញុំ​មិន​ពេញចិត្ត​ទេ​!​ វា​មិន​ធ្វើឱ្យ​ខ្ញុំ​សប្បាយចិត្ត​ទេ ​ពេល​អ្នក​បង្អាប់​ខ្ញុំ​,​ ​បង្អាប់​ខ្ញុំ​ហើយ​ ​ធ្វើឱ្យ​បរិយាកាស​រីករាយ ​មិន​ត្រឹមត្រូវ​ទេ ​ខ្ញុំ​មិន​ចូលចិត្ត​ទេ​!​ ​កុំ​លេង​សើច​បែបនេះ​ ​ជាមួយ​ខ្ញុំ​ទៀត​!​។ ​នៅ​ពេល​យើង​ធ្វើ​បែប​នេះ​ ​ដោយ​ម៉ឹង​មាត់​ តែ​ទន់ភ្លន់ ​នោះ​គេ​នឹង​គោរព​យើង​ ​ហើយ​ឈប់​ធ្វើ​ទៀត​។

​បើ​តាម​អ្នក​ជំនាញ​ខាង​ចិត្តសាស្ត្រ​ ការ​អប់រំ​កុមារ​តូច ​និង​ការ​បណ្តុះបណ្តាល​ឪពុក​ម្តាយ ​រូប​នេះ​ ប្រសិន​យើង​ចង់បាន​សង្គម​មួយ​ដែល​មាន​សុខដុមនីយកម្ម ​អ្វី​ដែល​សំខាន់ ​គឺ​យើង​ប្ដូរ​ពាក្យ​អវិជ្ជមាន​ទាំងអស់​ ​ឱ្យ​ទៅ​ជា​វិជ្ជមាន ​និង​ផ្ដើម​ចេញ​ពី​ពាក្យ​វិជ្ជមាន ​ទៅ​ជា​សកម្មភាព​វិជ្ជមាន​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2025

បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2026

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន...