អ្នកជំនាញ ៖ ចំណេះដឹងបញ្ជាក់ពីភាពចាស់ទុំរបស់យុវជនក្នុងការបញ្ចេញមតិលើបណ្ដាញសង្គម

ចាប់តាំងពីបច្ចេកវិទ្យាមានការរីកចម្រើនលឿនរហ័ស នាំឱ្យប្រព័ន្ធបញ្ជូនព័ត៌មានកាន់តែឆាប់ផ្សព្វផ្សាយចេញទៅគ្រប់ទិសទី។ ភាពជឿនលឿននេះ ធ្វើឱ្យមនុស្សមិនសូវមានពេលវេលាច្រើនក្នុងការគិតពិចារណា វិភាគឱ្យបានគ្រប់ជ្រុងជ្រោយ ដែលជាហេតុធ្វើឱ្យមានបញ្ហាកើតឡើង ព្រោះតែការបញ្ចេញមតិនៅលើបណ្ដាញសង្គម។

យ៉ាងណាមិញ​ យុវជន ជាធនធានមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ប៉ុន្តែប្រសិនបើយុវជនខ្វះចំណេះដឹងក្នុងការត្រិះរិះពិចារណាស្វែងរកការពិត និងប្រើប្រាស់បណ្ដាញសង្គមសម្រាប់បញ្ចេញមតិដោយគ្មានភាពចាស់ទុំ (ការជេរប្រមាថ) នោះនឹងធ្វើឱ្យសីលធម៌សង្គមមានការធ្លាក់ចុះ។​

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា យុវជនស្ថិតក្នុងវ័យក្មេង ទាំងចិត្តគំនិត បទពិសោធន៍ជីវិត និងបទពិសោធន៍ការងារ ទើបភាពចាស់ទុំមិនសូវមានច្រើន។ ផ្ទុយទៅវិញ ក៏មានយុវជនមួយចំនួនទៀត ឆាប់មានភាពចាស់ទុំមុនវ័យ ឬអាយុ ក៏ដោយសារការសិក្សារៀនសូត្រ ជាពិសេសការរៀនមុខវិជ្ជាទាក់ទងនឹងការគិត គឺមុខវិជ្ជាទស្សនៈវិជ្ជា រួមមាន មេរៀនតក្កវិទ្យា និងមេរៀនការគិតស៊ីជម្រៅ។ លោកបណ្ឌិត បន្តថា ប្រសិនបើការបង្រៀននៅក្នុងផ្ទះ និងការបង្រៀននៅក្នុងសាលាបណ្ដុះឱ្យយុវជនមានទម្លាប់ធ្វើអ្វីមួយត្រូវគិតមុននឹងសម្រេចចិត្ត នោះបន្តិចម្ដងៗក៏នឹងអាចជួយយុវជនឱ្យមានភាពចាស់ទុំផ្នែកការគិត។ កាលណា យុវជន មានភាពចាស់ទុំ នោះមុននឹងនិយាយ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ គឺពួកគេចេះគិតពិចារណា និងចេះប្រមូលព័ត៌មានបានច្រើន មុននឹងបញ្ចេញមតិទៅលើអ្វីមួយលើបណ្ដាញសង្គម។ ប៉ុន្តែបើយុវជនមិនមានភាពចាស់ទុំនោះទេ គឺច្រើនបញ្ចេញមតិទៅតាមអារម្មណ៍ តាមការគិតនិងយល់ឃើញរបស់ខ្លួន ឬធ្វើតាមគ្នាមិនខាន។

លោកបណ្ឌិត ឈត ប៊ុនថង ក៏លើកទឹកចិត្តឱ្យយុវជន ក៏ដូចជាមនុស្សចាស់ គួរតែរៀនចូលរួមក្នុងសង្គម ទាំងសង្គម សេដ្ឋកិច្ច នយោបាយ វប្បធម៌ និងវិស័យដ៏ទៃទៀត ព្រោះសង្គមជារបស់យើងទាំងអស់គ្នា បើសង្គមល្អយើងក៏រស់នៅបានសេចក្ដីសុខ បើសង្គមមិនល្អយើងក៏រស់នៅរងទុក្ខលំបាកផងដែរ។ ដូច្នេះ​យើងចាំបាច់ត្រូវតែចូលរួមកែលម្អសង្គម មិនមែនចូលរួមបំពុលសង្គម ឬធ្វើ​ឱ្យសង្គមកាន់តែបែកបាក់ កាន់តែមានភាពប្រេះស្រាំថែមទៀតនោះទេ។ ចំណុចនេះ​ យើងត្រូវតែយល់ទាំងអស់គ្នា និងត្រូវតែបន្តរៀនសូត្រ ដើម្បីឱ្យមានភាពចាស់ទុំ ទាំងការនិយាយស្ដី ការគិត ការសម្រេចចិត្ត និងការប្រព្រឹត្តផ្សេងៗ ជាពិសេសគឺការបញ្ចេញមតិយោបល់លើបណ្ដាញសង្គមសព្វថ្ងៃ។

បើតាម លោកបណ្ឌិត ឈត ប៊ុនថង ប្រសិនបើមានវាគ្មិនណាមួយនិយាយមិនល្អ ឬនិយាយអ្វីមួយមិនទាន់ត្រឹមត្រូវ ហើយយុវជនបែរជាទៅបញ្ចេញមតិលើបណ្ដាញសង្គមបែបជេរប្រទេចតបទៅគាត់វិញ នោះក៏នាំឱ្យខ្លួនយើងបាត់តម្លៃខ្លួនឯងដែរ។ ដូច្នេះ ដើម្បីកុំឱ្យធ្លាក់ក្នុងភាពបាត់តម្លៃតាមរយៈការបញ្ចេញមតិលើបណ្ដាញសង្គម គឺយុវជនត្រូវផ្ដល់យោបល់ក្នុងន័យស្ថាបនា ហើយប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមរម្យ មានហេតុ មានផល ទើបធ្វើឱ្យអ្នកដែលត្រូវគេរិះគន់នោះ ព្រមទទួលយកមតិយោបល់របស់យើងទៅកែតម្រូវ។

យើងតែងតែបារម្ភចំពោះអ្នកបញ្ចេញមតិយោបល់អសុរោះ ប្រើពាក្យជេរប្រទេច គ្រោតគ្រាធ។ ឧទាហរណ៍ នៅពេលមានអាជ្ញាធរ ឬវាគ្មិន លើកឡើងពីអ្វីមួយ ហើយយុវជនមិនពេញចិត្ត ក៏ចាប់ផ្ដើមជេរប្រទេច ដៀលត្មិះ ប្រៀបប្រដូចសត្វ នេះជារឿងមិនល្អទេ ដែលយើងទាំងអស់គ្នាគួរកែតម្រូវ។ ឧទាហរណ៍ ប្រសិនវាគ្មិន ណាម្នាក់និយាយបែបណាមួយ ហើយមិនត្រូវចិត្តយើង ឬមិនសមហេតុផល នោះយើងក៏អាចបញ្ចេញមតិដោយភាពចាស់ទុំថា លោកពូ លោកអ៊ុំ មានទស្សនៈបែបនេះខ្ញុំមិនគាំទ្រទេ សម្រាប់ខ្ញុំគឺខ្ញុំមានទស្សនៈបែបនេះ….

សម្រាប់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា ការបញ្ចេញមតិរបស់យុវជននៅលើបណ្ដាញសង្គម មានតាំងពីយូរមកហើយ និងចេះតែមានបញ្ហាដោយសារមានទំនោរទៅតាមមនុស្សមានឥទ្ធិពល។ ពេលខ្លះយុវជនយើងភាគច្រើន មិនសូវពិចារណាអ្វីច្រើនទេ សំខាន់ឱ្យតែមាននរណាម្នាក់ពូកែលើកហេតុផល ពូកែនិយាយ ឬជាមនុស្សដែលគាត់គោរពស្រឡាញ់ លើកគំនិតអ្វីមួយឡើងមក គឺគាត់តែងតែមានទំនោរទៅតាម។ រឿងខ្លះជារឿងមិនសូវល្អទេ ដោយសារយើងមិនបានស្វែងយល់ ថារឿងនោះជាការពិតឬអត់?

លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community

ស្ថាបនិកសាលាបង្វឹក Startup Community បញ្ជាក់បន្ថែមថា ភាពចាស់ទុំរបស់យុវជនក្នុងការបញ្ចេញមតិយោបល់លើបណ្ដាញសង្គម គឺផ្ដើមចេញពីការស្វែងយល់ ក៏ដូចជាការសិក្សាស្រាវជ្រាវ ព្រោះរឿងខ្លះនិយាយមកគឺសមហេតុផល ប៉ុន្តែមិនមែនជាការពិត ដោយសារស្ថានភាពពិតប្រាកដមិនមែនបែបនោះ។ លោកបន្តថា បើសិនជាយុវជនមិនសិក្សា មិនស្វែងយល់ យើងមិនដឹងថា រឿងនោះត្រូវ ឬខុស ព្រោះមនុស្សខ្លះគេមានទេពកោសល្យ ដូច្នេះគេចង់និយាយបែបណាក៏បាន ដែលធ្វើឱ្យស្ដាប់ទៅសម ឬទំនង ប៉ុន្តែមិនមែនជាការពិត។

បើតាម លោក គីម ដារ៉ា ដើម្បីកុំឱ្យមានបញ្ហាដោយសារការបញ្ចេញមតិយោបល់ខុសលើបណ្ដាញសង្គម  យើងគួរតែចំណាយពេលសិក្សាស្វែងយល់ ស្រាវជ្រាវ រកហេតុផលពិតប្រាកដជាមុនសិន ពេលនោះយើងនឹងដឹងព័ត៌មានច្រើន យល់ច្រើន នាំឱ្យការបញ្ចេញមតិយោបល់របស់យើងបានជាប្រយោជន៍ដល់សង្គមជាតិវិញ។ កាលណាយើងមិនដឹងមិនយល់អ្វីដែលជាការពិតប្រាកដ នាំឱ្យការបញ្ចេញមតិយោបល់របស់យើងមិនបានជួយអ្វី ហើយក៏បង្កជាបញ្ហាទៅថ្ងៃក្រោយ។

ស្ថាបនិកសាលាបង្វឹក Startup Community បន្តថា​ ការបញ្ចេញមតិយោបល់របស់យើង គឺក្នុងគោលដៅមួយដើម្បីសង្គមជាតិឱ្យរីកចម្រើន ដោយបង្ហាញពីភាពថ្លៃថ្នូរ ការយល់ដឹងខ្ពស់របស់យុវជនដែលមានចំណេះដឹងក្នុងការគិតពិចារណា មិនមែនបញ្ចេញមតិយោបល់ដើម្បីជាន់ពន្លិចនរណាម្នាក់ បង្ហាញកំហឹង ឬបង្កឱ្យមានបញ្ហាហ្វឹកវរណាមួយនោះឡើយ។ លោកក៏បានលើកទឹកចិត្តយុវជនត្រូវធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្រើន ស្វែងរកអ្វីដែលជាការពិត មើលឱ្យបានច្រើនប្រភព ភាគីកណ្ដាល អ្នកមានវិជ្ជាជីវៈក្នុងការស្រាវជ្រាវ អ្នកពាក់ព័ន្ធជាតិ និងបរទេសជាដើម ហើយយកមកថ្លឹងថ្លែង វិភាគ ជាមួយការពិតដែលយើងបានមើលឃើញ នោះយើងនឹងអាចយល់អ្វីដែលជាការពិត រកឃើញចំណុចកណ្ដាលមួយ ក្នុងការបញ្ចេញមតិយោបល់។

គួរជម្រាបជូនថា រដ្ឋធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា មា​ត្រា៤១ ​ចែង​ថា ​ប្រជា​ពល​រដ្ឋ​ខ្មែរ​មានសេ​រី​ភាព ​ខាង​កា​របញ្ចេញ​ម​តិ​របស់​ខ្លួន ​សេ​រី​ភាព​ខាង​សារ​ព័ត៌​មាន ​សេ​រី​ភាព​ខាង​កា​រ​បោះ​ពុម្ពផ្សាយ ​និង​សេ​រី​ភាព​ខាង​ការ​ជួប​ប្រ​ជុំ។ ​ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយបំពាន​នាំ​ឱ្យប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​អ្នកដ​ទៃ ​ដល់​ទំនៀម​ទំ​លាប់​ល្អ​របស់​សង្គម ​ដល់​សណ្តាប់ធ្នាប់​សា​ធា​រ​ណៈ​ និង​ដល់សន្តិ​សុខ​ជា​តិ​ឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...