អ្នកជំនាញ ៖ ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលដល់សកម្មភាពពង្រឹងប្រព័ន្ធស្បៀង

ទិវាជាតិអាហារូបត្ថម្ភលើកទី១០ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រោមប្រធានបទ “ការពង្រឹងប្រព័ន្ធស្បៀងអាហារក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ” នៅសណ្ឋាគារ រ៉ាហ្វាល ឡឺរ៉ូយ៉ាល់ ភ្នំពេញ ។ ភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងទិវាជាតិនេះ បានលើកឡើងពីបញ្ហាប្រឈមនានាបណ្តាលមកពីការប្រែប្រួលអាកាសធាតុ កំពុងជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពលើកកម្ពស់ប្រព័ន្ធស្បៀង ។ ការប្រែប្រួលអាកាសធាតុជាសកលកំពុងប៉ះពាល់ដល់ការងារកសិកម្ម និងផលិតកម្មស្បៀង ហើយបញ្ហានេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសុខភាព និងការលូតលាស់សុខភាពរបស់កុមារនិងស្ត្រី ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានប្រសាសន៍ថា ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុទាមទារឱ្យមានការសហការ ការសម្របសម្រួល និងការវិនិយោគទៅលើវិស័យកសិកម្មឆ្ពោះទៅរកការអភិវឌ្ឍប៉ៃតង គិតដល់គុណភាពនៃធនធានទឹក កិច្ចគាំពារសង្គម សុខាភិបាល និងវិស័យពាក់ព័ន្ធដទៃទៀត ។

ទន្ទឹមគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា ការប្រែប្រួលអាកាសធាតុមានឥទ្ធិពលដល់ប្រព័ន្វស្បៀងយ៉ាងខ្លាំង ជាក់ស្តែងដូចជាការផលិតស្បៀង ការកែច្នៃស្បៀង ការដឹកជញ្ជូនស្បៀងជាដើម ។ រាជរដ្ឋាភិបាលកម្ពុជាមានផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ ដែលមានចក្ខុវិស័យឆ្ពោះទៅពង្រឹងប្រព័ន្ធស្បៀងមួយឱ្យកាន់តែមានភាពរឹងមាំ ឆ្លាតវៃ ភាពធន់ បរិយាបន្ន ផ្តល់របបអាហារសុខភាព និងអាហារូបត្ថម្ភ ។

បញ្ហាប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសធាតុជាបញ្ហាសកល ។ បញ្ហាប្រព័ន្ធស្បៀង និងការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធំៗពីរដែលអង្គការសហប្រជាជាតិកំពុងយកចិត្តទុកដាក់ដោះស្រាយ ដើម្បីឱ្យមនុស្សគ្រប់រូបទទួលបានសន្តិសុខស្បៀង អាហារូបត្ថម្ភ របបអាហារសុខភាព ការការពារបរិស្ថាន និងជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង ។ ការលើកកម្ពស់ប្រព័ន្ធស្បៀងតាមរយៈការបង្កើនការផលិត ការកែច្នៃ ការវេចខ្ចប់ ការដឹកជញ្ជូន សកម្មភាពយកស្បៀងទៅប្រើប្រាស់ និងការគ្រប់គ្រងកាកសំណល់ស្បៀងអាហារ បណ្ដាលឱ្យមានកំណើននៃការបំភាយឧស្ម័នផ្ទះកញ្ចក់ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងរួមចំណែកឱ្យមានការប្រែប្រួលអាកាសធាតុ ។

ចំណែកឯការប្រែប្រួលអាកាសធាតុនឹងបណ្ដាលឱ្យមានគ្រោះធម្មជាតិ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និងរលកកម្ដៅដែលបង្កឱ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្ម ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី ប្រព័ន្ធធារាសាស្ត្រ ដីស្រែចម្ការ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សុខភាពសន្តិសុខស្បៀងអាហារូបត្ថម្ភ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសស្ត្រីនិងកុមារ ។

លោកស្រី Claire Conan នាយិកាកម្មវិធីស្បៀងអាហារពិភពលោក និងជាតំណាងអង្គការសហប្រជាជាតិនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាការព្រួយបារម្ភជាសកល ។ ការប្រែប្រួលអាកាសធាតុនាំឱ្យមានការកាប់បំផ្លាញព្រៃឈើ ការបាត់បង់ជីវៈចម្រុះ ការបំពុល ការកើតឡើងសីតុណ្ហភាព ការប្រែប្រួលរបបទឹកភ្លៀង និងគ្រោះមហន្តរាយផ្សេងៗ ដែលបង្កឡើងដោយសារអាកាសធាតុញឹកញាប់ ដែលជះឥទ្ធិពលដល់ផលិតកម្មស្បៀងអាហារជាសកល ។

ជាមួយគ្នានេះ វិបាកយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីការប្រែប្រួលអាកាសធាតុ អាចនាំឱ្យមានការកើនឡើងតម្លៃ និងកង្វះខាតស្បៀងអាហារ ហើយប្រជាជនភាគច្រើនលាននាក់មិនមានស្បៀងអាហារ និងមិនមានលទ្ធភាពទិញស្បៀងអាហារ ។ លើសពីនេះហានិភ័យនៃជំងឺបានបង្កឡើងដោយការប្រែប្រួលអាកាសធាតុបណ្តាលឱ្យផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងសុខមាលភាពរបស់ប្រជាជន ។

គួរបញ្ជាក់ថា ទិវាជាតិអាហារូបត្ថម្ភលើកទី១០ បានប្រារព្ធឡើងក្រោមប្រធានបទការពង្រឹងប្រព័ន្ធស្បៀងអាហារក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ មានគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបានទូលំទូលាយអំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

រដ្ឋាភិបាល​ឆែក ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត ​និង​បណ្ឌិត ​ដល់​និស្សិត​កម្ពុជា​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឆែក ​បាន​ប្រកាស​ពី​ការ​បើក​ទទួល​ពាក្យ​ស្នើសុំ​អាហារូបករណ៍​ជា​ផ្លូវការ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០​២៧​–​២០២៨ ​ដល់​និស្សិត​កម្ពុជា​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​...

កម្មវិធីតិចណូវេសិន ជ្រើសរើសសិស្សកម្ពុជា ចូលរួម​ការអប់រំបច្ចេកវិទ្យា និង​សហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2026

ឱកាសសម្រាប់សិស្សានុសិស្ស ដែលមានបំណងចង់ចេះបង្កើត Mobile App និងចង់ក្លាយជាសហគ្រិនវ័យក្មេង ពេលនេះ កម្មវិធីតិចណូវេសិន (Technovation) ប្រកាស​ជ្រើសរើស​​សិស្ស​ដែល​មាន​អាយុ៨ ដល់១៨ឆ្នាំ...

អាហារូបករណ៍​រដ្ឋាភិបាល​សាធារណរដ្ឋ​ឆែក ​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បណ្ឌិត​ ២១​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកនិងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២១ កន្លែង

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។