វេជ្ជបណ្ឌិត​ឯកទេស ៖ ប្រជាពលរដ្ឋ​គ្រប់រូប ពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​ធ្វើតេស្ត​ស្វែងរក​ជំងឺ​ថ្លើម​ប្រភេទ B និង C

ជំងឺ​ថ្លើម​ប្រភេទ B និង C គឺជា​ជំងឺ​ដែល​បណ្តាល​មក​ពី​វីរុស​ប៉ះពាល់​ដល់​ថ្លើម។ ដូច្នេះ​វាមាន​សារៈសំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ក៏​ដូចជា​ស្រ្តីមាន​ផ្ទៃពោះ គួរ​តែ​ធ្វើ​តេស្ត​ពិនិត្យ​រក​ជំងឺ​ទាំង​នេះ ដើម្បី​ការពារ​ពី​ការ​រាលដាល ដែល​​​បង្ក​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​សុខភាព​ដូចជា​កើត​ជំងឺ​ថ្លើមរឹង (Cirrhosis) ឬ​មហារីកថ្លើម (Liver Cancer) ជាដើម។

នៅក្នុង​ជំនួប​វេជ្ជបណ្ឌិត “ការគ្រប់គ្រង​ជំងឺរលាកថ្លើម និង​ការពិនិត្យ រកជំងឺ​មហារីកថ្លើម បង្ក​ដោយ​វីរុស” រៀបចំ​ដោយ សម្ព័ន្ធ​លុប​បំបាត់​ជំងឺ​រលាក​ថ្លើមប្រចាំ​ប្រទេសកម្ពុជា កាលពីពេល​ថ្មីៗ​នេះ លោក​វេជ្ជបណ្ឌិត កែវ សំឡី ប្រធាន​កម្មវិធី​លុបបំបាត់​ជំងឺរលាកថ្លើម​ដោយ​វីរុស នៃ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ពិភពលោក​មាន​វ៉ាក់សាំង​បង្កា និង​ថ្នាំព្យាបាល​ជំងឺ​រលាកថ្លើម​ប្រភេទបេ និងសេ ហើយ ដូចនេះ​បុគ្គល​គ្រប់រូប​គួរតែ​ទទួលបាន​ការ​ចាក់វ៉ាក់សាំង​បង្កា​ជំងឺ​រលាកថ្លើមប្រភេទបេ និង សេ ឱ្យ​បាន​គ្រប់ៗគ្នា ដោយ​នេះ​គឺជា​ដំណោះស្រាយ​តែមួយគត់​អាច​ជួយ​កាត់បន្ថយ និង​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​នៅ​កម្ពុជា និង​នៅ​លើ​ពិភពលោក។​

“…ជាក់ស្ដែង សម្រាប់ទារក​ដែល​ទើប​នឹង​កើត​ត្រូវ​ទទួល​ថ្នាំបង្ការលាកថ្លើម​ប្រភេទបេ និងសេ ឱ្យបាន​ក្នុង​អំឡុង​រយៈពេល២៤ម៉ោង​ក្រោយសម្រាល។ នេះជាការទប់ស្កាត់​ការចម្លង​ជំងឺរលាក​ថ្លើម​ប្រភេទ​បេ និងសេ ពីម្ដាយទៅកូន និងជាការទប់ស្កាត់​ការចម្លង​ជំងឺរបស់​កូន​ពី​មិត្តភក្តិ​នៅពេលធំ​ឡើង​ក្នុង​ករណី​មាន​របួស​ក្នុង​ពេលលេង​ជាមួយ​មិត្តភក្តិ ឬវៃគ្នា​លេង​ជាដើម”

វេជ្ជបណ្ឌិត កែវ សំឡី ប្រធានកម្មវិធីលុបបំបាត់ជំងឺរលាកថ្លើមដោយវីរុស នៃក្រសួងសុខាភិបាល (រាប់ពីឆ្វេងដៃនៅកៅអីទី២)

លោក​វេជ្ជបណ្ឌិត​បន្តថា នៅពេល​ដែល​កុមារ​ទទួល​បាន​ការ​បង្ការ​តាំង​ពី​វ័យ​កុមារ គឺ​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់ ប៉ុន្តែ​ក៏​ស្ថិត​ទៅ​តាម​លទ្ធភាព នៃ​សារពាង្គកាយ​របស់​កុមារ​ផងដែរ។ លោក​វេជ្ជបណ្ឌិត​សង្កត់ធ្ងន់​ថា ប្រសិន​ក្នុងករណីស្ត្រី​មានផ្ទៃពោះ​ជាម្ដាយមាន​ផ្ទុកជំងឺ​រលាកថ្លើម​ប្រភេទបេ និងសេ ហើយ​ទារក​មិនទទួល​បាន​ថ្នាំ​បង្ការ​ត្រឹមត្រូវ​ទេ នោះទារក​អាចនឹង​មាន​ភាគរយ​ខ្ពស់​ដែល​អាច​បង្ក​ឱ្យ​កើត​ជា​ជំងឺ​មហារីកថ្លើម​ចំពោះ​កូន ដូចនេះ​ការ​បង្ការ​ជារឿង​ដ៏សំខាន់​បំផុត ដែល​ឪពុកម្ដាយ​គ្រប់រូប​ត្រូវ​យកកូន​ទៅទទួល​ថ្នាំ​បង្ការ​ឱ្យបាន​គ្រប់​ចំនួនទៅ​តាម​កម្មវិធី​ជាតិ​ដែល​បាន​កំណត់។

លោក​វេជ្ជបណ្ឌិត កែវ សំឡី បន្ថែម​ថា កម្មវិធី​ដើម្បី​លុបបំបាត់​ជំងឺ​រលាកថ្លើម​នឹង​ដើរ​ស្រប​ទៅនឹងគោលដៅ​សហស្សវត្សរ៍​របស់​អង្គការសុខភាព​ពិភពលោក​ក៏ដូចជា​សកលលោក និង​អនុវត្ត​ក្នុង​កម្មវិធីផ្នែកសុខភាព​ម្ដាយ និង​ទារក ដែល​មាន​គោលដៅ​លុបបំបាត់​ចំនួនបី គឺ ជំងឺ​អេដស៍ ជំងឺ​ស្វាយ និង​ជំងឺ​រលាកថ្លើម ដូចនេះ​គ្រប់ស្ត្រី​ដែល​មានផ្ទៃពោះ​ទាំងអស់​ត្រូវតែ​ធ្វើតេស្ត​រកមើល​ជំងឺ​ទាំងបីនេះ។ លោក​ថា ប្រសិន​បើក្នុងករណី​រកឃើញ​ជំងឺណាមួយ ខាងគ្រូពេទ្យ​ក៏អាច​ផ្ដល់នូវ​ថ្នាំ​បង្ការ​ដើម្បី​កុំឱ្យ​មាន​មេរោគ​ច្រើន​នៅ​ពេល​សម្រាល និង​មិន​ចម្លង​ច្រើន​ទៅ​ទារក។ «ស្រ្តីមាន​ផ្ទៃពោះ​គ្រប់រូប ត្រូវតែ​ពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ ជាពិសេស​ពិនិត្យ​រកជំងឺរលាក​ថ្លើម​ប្រភេទបេ និងសេ និង​ទទួល​ថ្នាំបង្កា ដោយ​ធ្វើបែបណា​កុំឱ្យ​មាន​ការ​ចម្លង​ពីម្ដាយ​ទៅកូន ពីព្រោះ​ការ​ចម្លង​ពីម្ដាយ​ទៅកូន​អាច​មាន​លទ្ធភាព​ច្រើន​ក្រោយ​ពេល​សម្រាល»។

យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) គេ​បាន​ប៉ាន់​ប្រមាណ​ថា មាន​មនុស្ស​ ២៥៤លាន​នាក់​នៅ​ទូទាំង​ពិភពលោក​កំពុង​រស់​នៅ​ជាមួយ​ជំងឺ​ថ្លើម​ប្រភេទ B ក្នុង​នោះ ៦៥% នៅ​អាហ្វ្រិក និងតំបន់​អាស៊ីប៉ាស៊ីហ្វិក។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា បើយោង​តាម​ទិន្នន័យ​ឆ្នាំ២០២២ គឺ​មាន​ប្រជាជន​ប្រមាណ ៥,៣៣% នៃ​ប្រជាជន​កម្ពុជា​សរុប​បាន​កើត​ជំងឺ​ថ្លើម​។ វេជ្ជបណ្ឌិត កែវ សំឡី លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប សូម​ទៅ​ស្វែងរក​សេវាពិនិត្យ និង​ធ្វើតេស្ត​សុខភាព​ស្វែងរក​ជំងឺ​រលាកថ្លើម ហើយ​ធ្វើ​ការ​ព្យាបាល​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ចូលរួម​កាត់បន្ថយ និងលុបបំបាត់​ជំងឺ​រលាក​ថ្លើម​នៅ​ឆ្នាំ២០៣០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *